Vovworld-នាព្រឹកថ្ងៃទី២២វិច្ឆិកានៅភូមិវប្បធម៍-ទេសចរណ៍នៃបណ្ដាជនជាតិ
វៀតណាម​(Dong Mo-Son Tay-ហាណូយ) ក្រុមសិប្បករសិប្បការិនីជនរួមជាតិ
Ba Na ខេត្ត Kon Tum បានបង្កើតឡើងវិញពិធីបុណ្យបួងសួងសូមឲ្យមានសន្តិសុខ
វិសេស​វិសាល។ នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌបណ្ដាទិវាមហាសាមគ្គីភាព
​អាស៊ាន-ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ដែលបានរៀបចំ
ឡើងចាប់ពីថ្ងៃទី២០ដល់២៤វិច្ឆិកា។

ពិធីបុណ្យនេះរបស់ជនរួមជាតិ Ba Na នៅខេត្ត Kon Tum បានទាក់ទិនការយកចិត្តទុកដាក់ពីភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។
ពិធីបុណ្យត្រូវបានរៀបចំឡើងដោយមានអត្ថន័យបណ្ដេញប្រការអាក្រក់រោគរាតត្បាតចង្រៃចេញពីភូមិ។
ជនរួមជាតិ Ba Na បានរៀបចំពិធីបុណ្យបួងសួងសូមឲ្យមានសន្តិសុខដើម្បីបណ្ដេញខ្មោច
ព្រឹទ្ធាចារ្សត្រៀមមាន់ រោមមាន់ ឈាមមាន់ពីផ្ទះ Rong ចុះទៅវាលធ្វើពិធីបុណ្យ។ ទង្វើនេះបង្ហាញពីអត្ថន័យ ជនរួមជាតិ Ba Na មានបំណងត្រៀមរៀបចំអ្វីៗទាំងអស់ដែលគេមានសំរាប់ថ្វាយទេវតា
ព្រឹទ្ធាចារ្សចាប់ផ្ដើមធ្វើពិធីបួងសួងសូមទេវតាតាមជួយថែរក្សារួមជាមួយអ្នកភូមិបណ្ដេញខ្មោចព្រាយបីសាចរោគរាតត្បាតទាំងឡាយ