នៅវេលាម៉ោងទី ២០ និង ៣០ នាទី រាត្រីថ្ងៃទី ១ មិថុនា ទូកនេសាទ DNA-90152 របស់វៀតណាមដែលត្រូវបានបុកឲ្យលិចដោយនាវារបស់ចិននៅទីកន្លែងនេសាទ
ប្រពៃណី Hoang Sa របស់វៀតណាម នាថ្ងៃទី ២៦ ឧសភា កន្លងទៅ ត្រូវបានស្រង
យកប្រកបដោយជោគជ័យនិងនាំមកវិញសន្ទះទំនប់ទឹក Tho Quang ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ សហករណ៍ដម្លើង-ជួសជុលនិងស្រងនាវា Bac My An
នៅតាំងនៅ Tho Quang ទីក្រុង Da Nang ត្រូវបានក្រុមត្រួតពិនិត្យនេសាទលេខទី ៣
ចំណុះនាយកដ្ឋាន ត្រួតពិនិត្យនេសាទវៀតណាមប្រគល់ភារកិច្ចស្រង់ទូកនេសាទ
DNA-90152។ ប្រធានសហករណ៍ Bac My An លោក Nguyen Van Sy បានឲ្យដឹងថា៖ គេនឹងរងចាំលទ្ធផលនៃការត្រួតពិនិត្យវាយតំលៃរបស់បណ្ដាស្ថាប័នមានសមត្ថកិច្ច
ទើប សម្រេចជួសជុល។ រូបភាពមួយចំនួនរបស់ទូកនេសាទ DNA-90152៖

ទូកនេសាទ DNA-90152 ចតទៅក្នុងសន្ទះទំនប់ទឹក Tho Quang។

សាឡាងនិងរថយន្តស្ទូចដែលត្រូវបានប្រើប្រាស់ដើម្បីស្រងនាវា DNA-90152 និងអូសសណ្តោងប្រកបដោយជោគជ័យចូលទៅសន្ទះទំនប់ទឹក Tho Quang។

មួយចំហៀងរបស់ទូកនៅលិចក្នុងទឹក។

សម្ភារៈភាគច្រើននៃទូក DNA-90152 ត្រូវខូចខាតដ៏ធ្ងន់ធ្ងរ។


អ្នកនេសាទទាំងឡាយដែលវិលត្រឡប់មកវិញទទួលបានអំណោយ៕


អ្នកនេសាទរងគ្រោះក្នុងទូក DNA-90152 វិលត្រឡប់មកវិញតាមនាវាដឹកជញ្ជូន។


គ្រូពេទ្យពិនិត្យសុខភាពសំរាប់អ្នកនេសាទរងគ្រោះ ។


ថ្នាក់ដឹកនាំយោភូមិភាគទី ៥ មកសាកសួរសុខទុកអ្នកនេសាទរងគ្រោះទាំងឡាយ។