![]() |
អញ្ជើញមកទស្សនាភូមិរបរប្រពៃណីធ្វើជើងសំរិទ្ធិដោតធូប An Hoi នៅវិថី Nguyen Duy Cung ខ័ណ្ឌ Go Vap ទីក្រុងហូជីមិញ យើងអាចទទួលយក ក្នុងអារម្មណ៍នូវបរិយាកាសដ៏សប្បាយអ៊ូអរដោយស្នូរសម្លេងដ៏ពិសេសនៅ ទីនេះ។ លោកសិប្បករ Tran Minh Toan ដែលបានប្រកបរបរនេះអស់រយៈ ពេល៥០ឆ្នាំកន្លងទៅបានឲ្យដឹងថា ធ្លាប់មានដំណាក់កាលមួយដែលភូមិរបរ An Hoi ហាក់ដូចជាត្រូវសាបសូន្យទៅ ហើយត្រូវបាត់បង់ឋានៈលើទីផ្សារ ដោយសារ ផលិតផលធ្វើដោយដៃអញ្ចឹងមានតម្លៃខ្ពស់ ហើយពិបាកស្វែងរកជាងរបរ។ ក្នុងពេលជាមួយគ្នានោះ ជើងសំរិទ្ធិដោតធូបធ្វើតាមបែបឧស្សាហកម្មមាន តម្លៃថោកនិងប្រភេទផលិតផលដ៏សម្បូរណាស់។ ប៉ុន្តែ អាស្រ័យទៅដោយ ការយកផលិតផលដាក់លក់តាមរយៈគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ភូមិរបរ An Hoi ត្រូវបានស្គល់ដល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទីផ្សារ ត្រូវបានពង្រីក ហើយភូមិរបរក៏មានការរីកចម្រើនឡើងវិញផងដែរ។ លោក សិប្បករ Tran Minh Toan បានសំណេះសំណាលថា៖
“តាមរយៈការផ្សព្វផ្សាយលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក អ្នក ប្រើប្រាស់ដឹងថា ទីនោះមានលក់ផលិតផលប្រកបដោយកិត្យានុភាព។ ការ ផ្សព្វផ្សាយបានជួយសម្រួលយ៉ាងខ្លាំងដល់ការលក់ទំនិញ។ ឧទាហរណ៍ថា មុននេះ គ្មានការផ្សព្វផ្សាយ យើងខ្ញុំត្រឹមតែអាចលក់ទំនិញបាន៧ដល់៨ ភាគតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្នអាចលក់បានឡើងដល់ទៅ១០ភាគ”។
នេះជាសញ្ញាវិជ្ជមានសម្រាប់ភូមិរបរសិប្បកម្មនានានៅទីក្រុងហូជីមិញ ដោយរក្សាបាននូវការលក់ទំនិញប្រកបដោយស្ថិរភាពក្នុងរយៈពេលច្រើនឆ្នាំ កន្លងទៅ។ ចំពោះភូមិរបរជើងដោតធូប An Hoi មានអតិថិជនជាច្រើនមកពី តំបន់ភាគខាងជើង ភាគកណ្ដាល និងនៅឯបរទេសបានទៅកាន់ទីនេះដើម្បី ទស្សនានិងទិញផលិតផល។ អតិថិជននៅឆ្ងាយៗភាគច្រើន សុទ្ធតែស្គាល់ ដល់ផលិតផលនៃភូមិរបរនេះតាមរយៈគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក។ អាស្រ័យហេតុនោះ ភូមិរបរជាច្រើនអាចអះអាងបាននូវគុណភាពនិង កិត្យានុភាពរបស់ខ្លួន។
ដើម្បីប្រកបរបរប្រពៃណីក្នុងយុគសម័យទំនើប វិធីអភិក្រមនឹង អតិថិជនក៏ជាបញ្ហាគួរឲ្យយកចិត្តទុកដាក់ផងដែរ។ ភូមិកុលាលភាជន៍ Lai Thieu នៅទីរួមខេត្ត Thuan An ខេត្ត Binh Duong មិនត្រឹមតែត្រូវបាន អតិថិជនស្គាល់ដល់ដោយកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ ថែមទាំងដោយការប្រើ ប្រាស់បណ្ដាញសង្គម Facebook និងគេហទំព័រផ្សព្វផ្សាយផ្សេងៗទៀតផង។
![]() |
អ្នកស្រី Nguyet Anh នៅមូលដ្ឋានសិប្បកម្មគ្រឿងភាជន៍ Vuon Nha Gom បានឲ្យដឹងថា មុននេះភូមិមានគ្រួសារប្រកបរបរកុលាលភាជន៍ជាង ២០០គ្រួសារ ប៉ុន្តែរហូតដល់ពេលនេះ ត្រឹមតែ សល់២០គ្រួសារតែប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំមុននេះ ភូមិកុលាលភាជន៍ Lai Thieu ហាក់ដូចជាត្រូវបានបោះបង់ ចោលសឹងតែទាំងស្រុង ដោយសារទំនិញលក់មិនដល់។ ប៉ុន្តែ ក្រោយពី ចូលរួមធ្វើពាណិជ្ជកម្មអេឡិចត្រូនិក មូលដ្ឋានសិប្បកម្មរបស់លោកស្រី Nguyet Anh ក៏ដូចជាមូលដ្ឋានសិប្បកម្មផ្សេងៗទៀតត្រូវបានអ្នកប្រើប្រាស់ ស្គាល់ដល់ជាបណ្ដើរៗ ហើយឈានឡើងអះអាងបាននូវពាណិជ្ជសញ្ញា របស់ខ្លួន។ លោកស្រី Nguyet Anh បានចែករំលែកថា៖
“នាងខ្ញុំបានផ្សព្វផ្សាយផលិតផលតាមរយៈបណ្ដាញសង្គម Facebook។ ព័ត៌មានទាំងអស់ទាក់ទិនដល់ផលិតផល ប្រភេទភាជន៍ និង ភូមិរបរ គឺខ្ញុំតែងតែចុះផ្សាយនៅទីនោះ។ វាដូចទៅនឹងឆាណែលបំពេញ បន្ថែមមួយសម្រាប់សកម្មភាពនៅហ្នឹងកន្លែងរបស់ខ្ញុំ ដើម្បីឲ្យគេស្គាល់ដល់ របរកុលាលភាជន៍នៅភូមិ Lai Thieu”។
នាបច្ចុប្បន្ន ការអភិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មានកំពុងជួយសម្រួលដល់ ការអភិវឌ្ឍភូមិរបរនិយាយរួម។ មុននេះ ប្រសិនបើភូមិរបរណាចង់ឧទ្ទេស នាមផលិតផលរបស់ខ្លួនសុទ្ធតែអាស្រ័យទៅលើពិព័រណ៍ឬកម្មវិធីតភ្ជាប់ជា មួយអតិថិជន ប៉ុន្តែនាបច្ចុប្បន្ន អតិថិជនអាចស្វែងរកផលិត ផលតាមតម្រូវការយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូ និកដូចជា អ៊ីនធឺណែត Facebook Zalo ជាដើម។ លោក Nguyen Huu Phuoc អនុប្រធានសមាគមន៍ភូមិរបរវៀតណាម បានសង្កត់ធ្ងន់ថា៖
“ដំបូងបង្អស់ ត្រូវអះអាងថា និន្នាការនាពេលបច្ចុប្បន្នគឺឆ្ពោះទៅរក ទំនើបកម្មទាំងក្នុងការផលិតនិងការចែកចាយផលិតកម្ម។ ផលិតផលនៃ ភូមិរបរប្រពៃណីក៏មិនអាចស្ថិតនៅខាងក្រៅនិន្នាការនេះបានឡើយ។ បើ សិនចង់មានចំណូលខ្ពស់ជាង អភិក្រមនឹងទីផ្សារប្រកបដោយប្រសិទ្ធភាព ជាង គឺភូមិរបរត្រូវតែឆ្ពោះទៅរកទំនើបកម្ម ជ្រៀតចូលទីផ្សារអន្តរជាតិ។ យើងខ្ញុំកំពុងសង្ឃឹមថា សហគ្រាសនៅតាមភូមិរបរនានារបស់វៀតណាម នឹងដើរតាមនិន្នាការនោះ”។
ពាណិជ្ជកម្មអេឡិចត្រូនិកមិនត្រឹមតែរួមចំណែកពង្រីកទីផ្សារ បង្កើន កម្លាំងប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងរក្សា “ការជក់ចិត្ត” នឹងការប្រកប របរប្រពៃណីសម្រាប់ជំនាន់ក្រោយៗទៀតផង។ ការដែលសហគ្រាសនិង មូលដ្ឋានសិប្បកម្មរួមដៃចូលរួមពាណិជ្ជកម្មអេឡិចត្រូនិកក៏បានរួមចំណែក សាងពាណិជ្ជសញ្ញានៃផលិតផលប្រពៃណី ក៏ដូចជានាំពាណិជ្ជសញ្ញាភូមិ របរវៀតណាមចេញទៅទីផ្សារពិភពលោកផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

