(VOV)_លោកអ្នកនាងជាទីមេត្រី! មុននេះជាង៥០ឆ្នាំសហករណ៍ ​Dai Phong នៅ​
ឃុំ Phong Thuy ស្រុក Le Thuy ខេត្ត Quang Binh (ភាគខាង​ត្បូង​វៀត​ណាម) បាន​ល្បី
ឈ្មោះ​ក្នុងការងារធ្វើសហករណ៍ភាវូបនីយកម្ម កសិកម្ម និង​សហករណ៍នេះត្រូវបាន លោកប្រធាន ហូជីមិញផ្ញើសារលិខិតស្ងើចសរសើរ។ និងដល់​បច្ចុប្បន្ន សហករណ៍
​Dai Phong នៅជាចំចំណុចភ្លឺស្វាង ជាគំរូ​ក្នុងចលនាអភិវឌ្ឍន៍ផផលិតកម្ម កសិកម្ម កសាងជនបទថ្មី របស់​ខេត្ត ​Quang Binh និយាយដោយឡែក និង របស់ប្រទេសជាតិ
និយាយរួម។​

សហករណ៍ ​Dai Phong នៅ​ ឃុំ Phong Thuy ស្រុក Le Thuy ខេត្ត Quang Binh (ភាគខាង​ត្បូង​វៀត​ណាម) បាន​ល្បី ឈ្មោះ​ក្នុងការងារធ្វើសហករណ៍ភាវូបនីយកម្ម កសិកម្ម (thiaduakhen thuog))

​ថ្ងៃទី ២២ វិច្ចិកាឆ្នាំ ១៩៥៩ ​បានក្លាយទៅជាទិវាដែលមិនអាចបំផ្លេច បាន របស់ ប្រជាជននៅឃុំDai Phong ដោយសារការរួមបញ្ជូល សហករណ៍ចំនួន៣ ក្លាយទៅជា សហករណ៍ Dai Phong តាមរូបសណ្ឋានសហករណ៍ផលិតកម្ម កសិកម្មគំរូ ដើមដំបូង ក្នុងតំបន់នៅភាគខាងជើង សង្គមនិយមវៀតណាម ( គ្រានោះប្រទេសត្រូវកាត់ជា២
ភាគ÷ ភាគខាងជើងនិងភាគខាងត្បូង)។ ជាង៥០ឆ្នាំកន្លងទៅ លោក Pham Ngoc Dinh
អតីតប្រធាន សហករណ៍ ​Dai Phong ​ មិនអាចបំភ្លេចបានបរិយាកាសប្រឡងប្រណាំង ធ្វើពលកម្មនៅលើភូមិសាស្ត្រខ្លួន​។ ​ភូមិ Dai Phong ពេលនោះ សប្បាយ រីករាយដូច​នៅក្នុងឱកាសពិធីបុណ្យ។ ប្រជាជន Dai Phong តាំងក្មេង ចាស់ ប្រុសស្រី សុទ្ធតែ សកម្មចូលរួមការលើកទំនប់ កែលំអរវាលស្រែ ធ្វើធារាសាស្ត្រ…ជាដើម។ ពីចលានា
ប្រឡង​ប្រណាំង​ធ្វើពលកម្មនោះ ​សហករណ៍ ​Dai Phong មិនគ្រាន់តែជំរុញថយ​ក្រោយ ស្ថានភាពក្រីក្រ ប៉ុណ្ណោះទេ ថែមទាំង អង្ករ ស្រូវរបស់ Dai Phong ត្រូវ​បាន​បញ្ជូនទៅ
កាន់​បណ្ដាតំបន់នៅភាគខាងជើងវៀតណាមទៀតផង។ លោក ​Pham Ngoc Dinh បានរំលឹកឡើងវិញថា÷

“ នាគ្រា​នោះ មនុស្សម្នាក់បានធ្វើការស្មើនឹង២នាក់ ធ្វើទាំង​យប់​ ទាំងថ្ងៃ។ យុវ
ជន សមាជិកសហករណ៍ ​នារី រាប់ទាំងលោកតា លោកយាយ​អាយុ​៨០ឆ្នាំហើយ នៅតែស្ម័គ្រចិត្តចូលរួម។ ជាពិសេស ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង​ចក្រព័ត្តអាមេ
រិក បងប្អូនយុវជន​ធ្វើពលកម្ម​ ប្រយុទ្ធផង។”

ក្នុងរយះពេលប៉ុន្មានឆ្នាំប្រទេសជាតិមានសង្គ្រាមនោះ ជាមួយទិសស្លោក÷ “ដៃ
មួយកាន់ភ្ជួរ ដៃ​មួយកាន់កាំភ្លើង” “ស្រូវមិនខ្វះមួយគីឡូក្រាម យុទ្ធជនមិនខ្វះម្នាក់”​សមាជិកសហករណ៍ ​Dai Phong ច្បាមជាប់វាលស្រែ​ទាំងយប់ ទាំង​ថ្ងៃ​ប្រឡងប្រណាំង
ធ្វើពលកម្ម។ រហូតមកដល់ពេលនេះ សហករណ៍ ឃុំ Dai Phong​​នៅតែឈានទៅ មុខ អំពីទិន្នផលស្រូវនៅខេត្ត Quang Binh ជាសហករណ៍សេវាកម្ម​កសិកម្ម​គំរូថ្មីក្នុងទូទាំង
ប្រទេស។ លោក Nguyen Van Hoang ប្រធាន សហករណ៍ ឃុំ Dai Phongបានអះអាង
ថា÷ ដើម្បីរក្សារបានសហករណ៍ ឃុំ​ត្រូវ​វិនិយោគខ្លាំងចូលក្នុងសេវាកម្ម ផលិតកម្ម ប៉ុន្តែក៏ត្រូវផ្សាភ្ជាប់ជាមួយផលប្រយោជន៍ជាក់ស្ដែងរបស់សមាជិកសហករណ៍÷

“ ប្រសិនបើ​សហករណ៍នៅរក្សារតាមយន្តការកសិកម្មតែប៉ុណ្ណោះ គឺ​សហករណ៍
នៅ តែស្ថិតស្ថិរ ប៉ុន្តែពិបាកអភិវឌ្ឍន៍។ សំខាន់បំផុតគឺង្កើតបានប្រភពទុន បណ្ដាសេវា កម្មសម្ភារះ ជី…ជាដើម។”

វិលត្រឡប់មកDai Phong នាសព្វថ្ងៃ ទៅដល់ទីណាក៏បានស្ដាប់ប្រជាជន​និយាយ
អំពី ការបរិច្ចាកដីដើម្បីកសាងជនបទថ្មី។ សហករណ៍​ Dai Phong ក៏​បាន​លៃទុកទឹក ប្រាក់ចំនួនជិត ២៥ពាន់លានដុង ពីមូលនិធិផលប្រយោជន៍ ​ដើម្បី​ចាក់ប៉េតុងព្រែក លូរធារាសាស្ត្រ ធ្វើផ្លូវ សាលារៀន…។ល។ ឃុំ Phong Thuy មានគ្រួសារសម្បូរធូធារ ចំនួន ៧០% និងគ្រួសារក្រីក្រចំនួន ៥%។ ​លោក ​Nguyen Cao Coi ប្រធានគណះកម្មា
ធិការ ប្រជាជនឃុំ Phong Thuy ស្រុក Le Thuy ខេត្ត Quang Binh បានអោយដឹងថា÷

“ ឃុំមួយមានសហករណ៍ចំនួន២ធ្វើសកម្មភាពដ៏ខ្លាំងក្លា និងស្មើរគ្នាក្នុង​រយះ​
ពេលកន្លងទៅ។ ដូច្នេះ បានរួមចំណែកជំរុញPhong Thuy ក្លាយទៅជាឃុំដើម​ដំបូង​របស់ខេត្ត មានភូមិចំនួន២ សុទ្ធតែដណ្ដើមបានកិត្តនាមភូមិវប្បធម៌ថ្នាក់​ខេត្ត។”

រយះពេលជាង៥០ឆ្នាំកន្លងទៅ កម្លាំងរស់ Dai Phong នៅតែបន្តរីករាល​ដាល
ដូចជា ចរន្តហូរជានិច្ច ពីជំនាន់១ទៅជំនាន់១ នៅក្នុងប្រជាជនឃុំ phong Thuy ស្រុក
Le thuy ខេត្ត Quang Binh ៕