លោកស្រី Trinh Thuy Lan ក្នុងទួរទេសចរឆ្លងកាត់ពិសោធន៍របស់ខ្លួន

លោកស្រី Trinh Thuy Lan អាជីវករវ័យក្មេងនៅទីក្រុងហូជីមិញ តែងតែ ជ្រើសរើសទៅទេសចរណ៍នៅខេត្តក្រុងនានានៅក្នុងប្រទេសឬទៅឯបរទេសដើម្បីសម្រាកលំហែកាយ បំបាត់ភាពតានតឹងពីការងារ។

ក្រោយពីដំណើរទេសចរណ៍ឆ្លងកាត់ពិសោធន៍មួយលើកក្នុងរយៈពេល៣ថ្ងៃនៅភូមិ ស្រុកមួយចំនួននៅខេត្ត Ninh Thuan ស្មារតីរបស់លោកស្រី Lan ស្រួលបួលជាង មុន ហើយរាល់សម្ពាធពីការងារក៏រលាយបាត់បង់ទៅផងដែរ។ ដំណើរទេសចរណ៍ ឆ្លងកាត់ពិសោធន៍នោះជួយលោកស្រីរូបនេះរកឃើញបេតិកភណ្ឌវប្បធម៌ ទស្សនារបាំ ប្រពៃណីរបស់ជនជាតិចាមនៅខេត្ត Ninh Thuan ហើយចូលរួមដាំបន្លែ ថែទាំផ្លែ ប៉ោមនិងផ្លែទំពាំងបាយជូដោយផ្ទាល់ខ្លួន។ លោកស្រី Thuy Lan និងមិត្តរួមការ ងាររបស់ខ្លួននៅទីក្រុងហូជីមិញមិនធ្លាប់ស្គាល់ដល់ការងារនេះឡើយ។

“រយៈពេល៣ថ្ងៃនៅ Phan Rang មានប្រយោជន៍ណាស់។ វាជួយនាងខ្ញុំ មានអារម្មណ៍ស្រាលចិត្ត ស្រួលបួល ដោយសារបរិយាកាសត្រជាក់ស្រួលនិង បរិសុទ្ធ។ នាងខ្ញុំបានដើរថ្មើជើងដើម្បីឆ្លងកាត់ពិសោធន៍ជីវភាពរស់នៅនៅទីនោះពេញ មួយថ្ងៃប៉ុន្តែមិនចេះនឿយហត់ទេ។ វាហាក់ដូចជាខ្លួនបានរត់គេចពីការព្រួយ បារម្ភនិងសម្ពាធពីការងារប្រចាំថ្ងៃដែរ”។

រូបសណ្ឋានទេសចរណ៍ឆ្លងកាត់ពិសោធន៍ដែលលោកស្រី Trinh Thuy Lan និយាយ ដល់ខាងលើកំពុងត្រូវបានក្រុមហ៊ុនទេសចរជាច្រើនឧទ្ទេសនាមយ៉ាងទូលំ ទូលាយទៅដល់អតិថិជន។ ភ្ញៀវទេសចរភាគច្រើន ពិសេសគឺភ្ញៀវអន្តរជាតិមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលក្ខណៈវប្បធម៌ប្រពៃណីក្នុងក្រុមគ្រួសារ របាំ និងម្ហូបអាហាររបស់ជនជាតិចាម។ លោកLam Thong Thai មគ្គុទេសទេសចរណ៍ ក្រុមហ៊ុន Viet Travel បានឲ្យដឹងថា៖

“ខ្ញុំបាននាំភ្ញៀវទេសចរមកដល់ភូមិប្រកបរបរកុលាលភាជន៍ ដើម្បីគេហាត់ ស្មូនកុលាលភាជន៍ មកដល់ភូមិត្បាញ My Nghiep ដើម្បីគេរៀនត្បាញសំពត់ ឬមកដល់ចម្ការទំពាំងបាយជូ ដើម្បីគេបេះផ្លែញ៉ាំឬយកមកផ្ទះ។ ភ្ញៀវទេសចរ គេចូលចិត្តធ្វើការងារនេះណាស់។ នោះគឺគេបានឆ្លងកាត់ពិសោធន៍សកម្មភាពប្រចាំថ្ងៃ របស់ប្រជាជនក្នុងតំបន់ដែលគេមកដល់”។

ក្រុមមិត្តភក្តិរបស់លោក Van Quang Vy

រូបសណ្ឋានទេសចរឆ្លងកាត់ពិសោធន៍នៅតំបន់ស្រុកស្រែ Ninh Thuan នេះ ត្រូវ បានអនុវត្តន៍ដោយក្រុមហ៊ុនទេសចរ Bi Travel។ លោក Van Quang Vy ស្ថាបនិកក្រុមហ៊ុននេះឲ្យដឹងថា ចាប់ពីពេលបានបង្កើតឡើងនាឆ្នាំ២០១៤មក ក្រុមហ៊ុនរបស់លោកបានរៀបចំទួរទេសចរឆ្លងកាត់ពិសោធន៍ជាច្រើន ហើយបន្សល់ទុក មកនូវការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួងចិត្តភ្ញៀវទេសចរ។ នាបច្ចុប្បន្ន ខេត្ត Ninh Thuan មានទីកន្លែងជាច្រើនដ៏សមស្របដើម្បីរៀបចំទួរទេសចរឆ្លងកាត់ពិសោធន៍ ដូចជា៖ ភូមិកុលាលភាជន៍ ភូមិត្បាញសំពត់ចរបាប់ My Nghiep ភូមិបន្លែអនាម័យ Tuan Tu ទួលខ្សាច់ Nam Cuong និងចម្ការទំពាំងបាយជូនៅឃុំ Thai An ជាដើម ។ នាពេលខាងមុខ លោក Van Quang Vy នឹងបន្តឧទ្ទេសនាមជាមួយភ្ញៀវ ទេសចរអំពីទីកន្លែងផ្សេងៗទៀតនៃខេត្ត Ninh Thuan។

“ខ្ញុំបានកំណត់ទិសដៅ ប្រតិបត្តិក្រុមហ៊ុនតាមទិសរៀបចំទួរទេសចរ ឆ្លងកាត់ពិសោធន៍វប្បធម៌ឬទេសចរអេកូឡូស៊ី។ រូបសណ្ឋានទេសចរនេះខុសប្លែកជា ច្រើនបើប្រៀបនឹងរូបសណ្ឋានផ្សេងៗលើទីផ្សារ”។

ទេសចរឆ្លងកាត់ពិសោធន៍ជារូបសណ្ឋានទេសចរដ៏ពេញនិយម ពិសេសគឺនៅ ប្រទេសទើបនឹងអភិវឌ្ឍន៍។ នោះគឺរូបសណ្ឋានទេសចរដែលភ្ញៀវទេសចរ រស់នៅ ក្នុងផ្ទះជាមួយប្រជាជនដើម្បីរកឃើញនិងឆ្លងកាត់ពិសោធន៍វប្បធម៌ក្នុងតំបន់។ ផ្នែក ទេសចរខេត្ត Ninh Thuan គួរតែយកចិត្តទុកដាក់ដល់រូបសណ្ឋានទេសចរនេះ ព្រមទាំងមានគោលនយោបាយល្អ បង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុន ទេសចរខ្នាតតូបនិងមធ្យមនៅក្នុងនិងក្រៅខេត្តវិនិយោគអភិវឌ្ឍន៍ទេសចរនៅ តំបន់ តាមនោះរួមចំណែកផ្សព្វផ្សាយរមណីយដ្ឋានអេកូឡូស៊ី ភូមិរបរ សំដៅ អភិវឌ្ឍន៍ផ្នែកទេសចរខេត្តដោយចីរភាព៕