ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាភាសាឥណ្ឌូនេស៊ីលើកទី៤ដែលបានរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម។ |
ចាប់ពីវគ្គសិក្សាដំបូង ដែលមានគ្រូបង្រៀនជនជាតិឥណ្ឌូនេស៊ីតែម្នាក់គត់ រហូត មកដល់បច្ចុប្បន្ននេះ ចំនួនគ្រូបង្រៀនបានកើនឡើងដល់៣នាក់។ លោកស្រី Hersila Astari ដែលជាអ្នកគ្រូម្នាក់ក្នុងចំណោមគ្រូបង្រៀន ៣ នាក់ បានឲ្យដឹងថា ការបង្រៀន តាមប្រព័ន្ធអនឡាញក៏ពិបាកផងដែរ ពីការរចនាមេរៀន វិធីសាស្ត្របង្រៀនយ៉ាងដូច ម្ដ៉េចដើម្បីងាយយល់និងគួរឲ្យទាក់ទាញ។ អ្នកគ្រូឲ្យដឹងបន្ថែមទៀតថា៖ “ចំពោះថ្នាក់ BIPA 1 នៅពេលដែលសិក្ខាកាមមិនទាន់ចេះអ្វីសោះភាសាឥណ្ឌូនេស៊ី គ្រូបង្រៀនត្រូវប្រើប្រាស់រូបភាពនិងសម្ភារៈឧបទេសជាក់ស្ដែងដើម្បីឲ្យសិក្ខា កាមងាយយល់។ ចំពោះថ្នាក់ BIPA កម្រិត៣-៦ នៅពេលដែលសិក្ខាកាមក្ដាប់ជាប់ នូវបំណិនទំនាក់ទំនងមូលដ្ឋានរួចហើយ យើងនឹងផ្ដោតសំខាន់ថែមទៀតលើការ សន្ទនា។ កម្មវិធីសិក្សានឹងមានប្រធានបទផ្សេងៗគ្នា ដើម្បីជួយសិក្ខាកាមយល់ដឹងពី វិស័យជាច្រើន”។
នាបច្ចុប្បន្ន មានសិក្ខាកាមប្រមាណ២០០នាក់កំពុងរៀនពីថ្នាក់ BIPA 1 ដល់ BIPA 6 ហើយគិតរហូតមកដល់ពេលនេះ មានសិក្ខាកាមប្រមាណ៤៥០នាក់បានចូល រួមវគ្គសិក្សារៀបចំឡើងដោយ KBRI ចាប់តាំងពីឆ្នាំ២០១៨មក។
ចំណែកឯអ្នកស្រី Yandri Zhu ជនជាតិឥណ្ឌូនេស៊ី ដែលជាសិក្ខាកាមម្នាក់ កំពុងតាមរៀនវគ្គសិក្សាភាសា វៀតណាម តាមអនឡាញរបស់លោកស្រី Tu Thuy ដែលជាអតីតអ្នកនិពន្ធនិងអ្នកផ្សាយសម្លេងជាភាសាឥណ្ឌូនេស៊ីនៃវិទ្យុសម្លេងវៀត ណាម។ លោកស្រី Tu Thuy បានចែករំលែកថា៖ “សេចក្ដីស្រឡាញ់ដ៏ស្មោះសរចំពោះទឹកដីនិងមនុស្សឥណ្ឌូនេស៊ី បានដាស់តឿន ខ្ញុំបើកថ្នាក់បង្រៀនភាសាវៀតណាមដោយឥតគិតថ្លៃ។ ចំពោះនាងខ្ញុំ ការបើកថ្នាក់ សិក្សានេះ គឺដើម្បីជួយមិត្តភក្តិ មិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីយល់ដឹងច្រើនថែមទៀតអំពី ប្រទេសវៀតណាម។ ខ្ញុំសង្ឃឹមថា នៅពេលអនាគត នឹងមានមិត្តឥណ្ឌូនេស៊ីជាច្រើន ដែនចេះនិយាយភាសាវៀតណាមបានយ៉ាងស្ទាត់”។
សិក្ខាកាមចូលរួមថ្នាក់សិក្សាភាសាវៀតណាមរបស់លោកស្រី Tu Thuy។ |
រាល់ការលះបង់អស់ពីចិត្តរបស់អ្នកគ្រូ រួមជាមួយការខិតខំព្យាយាមរបស់សិក្ខា កាមបាននាំមកនូវលទ្ធផលល្អហួសពីការរំពឹងទុក។ បន្ទាប់ពីត្រឹមតែរៀនបាន៣ខែ ប៉ុណ្ណោះ ពួកគេអាចសន្ទនាគ្នានិងច្រៀងបទចម្រៀងជាភាសាវៀតណាមដែល ខ្លួនចូលចិត្តទៀតផង។
ជារៀងរាល់ថ្ងៃ ថ្នាក់រៀនភាសាវៀតណាមនិងភាសាឥណ្ឌូនេស៊ីយ៉ាងដូច្នេះនៅតែ ប្រព្រឹត្តទៅយ៉ាងទៀងទាត់ ហាក់ដូចជាស្ពានតូចមួយដែលតភ្ជាប់ប្រជាជាតិទាំងពីរ នៅ ពេលដែលការជួបប្រាស្រ័យគ្នាដោយផ្ទាល់ត្រូវរឹតត្បិតដោយសារការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺរាតត្បាត។ ហើយនៅពេលអនាគត មនុស្សកាន់តែច្រើនឡើងៗនៃ ប្រទេសទាំងពីរ នឹងចេះភាសាកំណើតរបស់គ្នាទៅវិញទៅមក ដើម្បីឲ្យពួកគេយល់ដឹង និងស្រឡាញ់ប្រទេសមិត្តកាន់តែច្រើនថែមទៀត ដូចដែលគោលដៅរបស់ KBRI និង របស់មនុស្សគ្រប់គ្នាដែលកំពុងបណ្ដុះពន្លកមិត្តភាពយ៉ាងស្ងៀមស្ងាត់ដូចជា លោកស្រី Tu Thuy៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

