អ្នកស្រី Pattana Chonthavivirut (ខាងស្ដាំ) និងសហការីកំពុងគូរក្បូរក្បាច់រចនាលើឆ័ត្រក្រដាស Bo Sang។ (រូបថត៖ VOV) |
ឆ័ត្រ Bo Sang ពណ៌ចម្រុះឆើតឆាយត្រូវបានតុបតែងលើខ្លោងទ្វារស្វាគមន៍ភ្ញៀវទេសចរមកទស្សនា Chiangmai។ |
ដើម្បីធ្វើឆ័ត្រ អ្នកភូមិ Bo Sang ប្រើប្រាស់សម្ភារៈជាច្រើនប្រភេទ ដូចជា ឫស្សី សូត្រ ហើយជាពិសេសគឺប្រភេទក្រដាសធ្វើពីដើម Sa។ ដំណើរការធ្វើ ក្រដាស Sa មិនងាយស្រួលទេ។ សំបកដើម Sa ត្រូវបានគេដាក់ដាំឲ្យពុះក្នុងរយៈពេល ប្រហែលជា៣ម៉ោង ហើយយកទៅបុកឲ្យម៉ត់រួច ចាក់ទឹកបន្ថែមហើយកូររហូត ដល់ពេលណាវាក្លាយទៅជាម្សៅរាវ។ ចុងក្រោយ ជាងធ្វើឆ័ត្រនឹងចាក់ម្សៅរាវ នេះចូលក្នុងពុម្ភឈើ ដែលបង្កើតរូបរាងជាទំព័រក្រដាស ហើយយកទៅហាលឲ្យ ស្ងួតដោយពន្លឺព្រះអាទិត្យ។ ស្រដៀងនឹងដំណើរការធ្វើក្រដាស Sa ដំណើរការ ធ្វើពុម្ភឬស្សីនិងគូរក្បូរក្បាច់រចនាលើឆ័ត្រក៏មានសារសំខាន់ដូចគ្នាដែរ។ អ្នកស្រី Chonthavivirut ឲ្យដឹងថែមទៀតថា ក្បូរក្បាច់រចនាទាំងអស់លើឆ័ត្រ សុទ្ធតែត្រូវ បានគូរដោយពណ៌ធម្មជាតិ ដែលយកពីរុក្ខជាតិសុទ្ធសាធ ប៉ុន្តែនាសព្វថ្ងៃ រួមជាមួយការ អភិវឌ្ឍនៃភូមិរបរនោះសិប្បករបានចាប់ផ្ដើមប្រើប្រាស់ថ្នាំលាបអាស៊ីលិកកាន់តែច្រើនជាង។ អ្នកស្រី Chonthavivirut បន្តថា៖ “លក្ខណៈលេចធ្លោនៃឆ័ត្រ Bo Sang គឺដំណាក់កាលទាំងអស់ត្រូវបានធ្វើ ដោយដៃទាំងស្រុង ហើយក្បូរក្បាច់រចនាមិនដូចគ្នាឡើយ។ ឆ័ត្រនីមួយៗនឹង មានក្បាច់រចនាខុសៗគ្នា។ ជាធម្មតា គឺរូបផ្កាភ្ញី និងសត្វនិមិត្តរូបរបស់ថៃដែល ជាសត្វដំរី។ ជារឿយៗ អតិថិជនទិញឆ័ត្រដើម្បីតុបតែងក្នុងពិធីការនានាដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ដោយសារវាជាគ្រឿងតុបតែងស្រស់ស្អាត ដែលអាច សរសេរឈ្មោះកូនក្រមុំនិងកូនកំលោះលើឆ័ត្រ។ ក្រៅពីនោះ អាចប្រើប្រាស់ឆ័ត្រ ក្នុងជីវភាពប្រចាំថ្ងៃបានដែរ។ មានឆ័ត្របីប្រភេទ ឆ័ត្រក្រដាសនិងឆ័ត្រសូត្រ សម្រាប់ធ្វើជាកាដូអនុស្សាវរីយ៍ ហើយឆ័ត្រក្រណាត់ប្រើប្រាស់សម្រាប់បាំងទឹកភ្លៀង។ តម្លៃឆ័ត្រទាំងនេះក៏មិនថ្លៃទេ ប្រហែលជាជាង១០០ bath តែប៉ុណ្ណោះ”។
នៅពេលចូលរួមផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ថៃនៅទីក្រុងហាណូយ លើកនេះ អ្នកស្រី Pattana Chonthavivirut មានបំណងថា តាមរយៈផលិតផល ប្រពៃណីរបស់ថៃ ប្រជាជនវៀតណាមនឹងយល់ដឹងបន្ថែមអំពីវប្បធម៌ថៃ។ ហើយ ដល់ពេលជម្ងឹរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង ឆ័ត្រ Bo Sang នឹងក្លាយទៅ ជាកាដូអនុស្សាវរីយ៍ពេញនិយមរបស់ភ្ញៀវទេសចរនៅពេលមកដល់ថៃម្ដងៗ។ ជា ពិសេស ប្រសិនបើទៅទស្សនាភូមិ Bo Sang ក្នុងខែទី១តាមច័ន្ទគតិ ភ្ញៀវទេសចរ នឹងមានឱកាសចូលរួមពិធីបុណ្យឆ័ត្រ Bo Sang ដែលជាពិធីបុណ្យមួយដ៏ល្បី ល្បាញបំផុតនៃប្រទេសនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

