មិនដឹងថាមានតាំងពីកាលណាទេ ប៉ុន្តែ ពិធីការ “ចងដៃ” បានជិតស្និទ្ធជា មួយជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ក្នុងជីវភាពប្រចាំថ្ងៃ នៅពេល ចង់បួងសួងសូមសេចក្ដីសុខចម្រើនជូនអ្នកណា គេច្រើនតែងយកអំបោះមកចង ចូលកដៃរបស់អ្នកនោះរួច ទើបប្រសិទ្ធិពរ។ “អំបោះ” ត្រឹមតែជាវត្ថុប្រើប្រាស់ ធម្មតា ប៉ុន្តែក្នុងវប្បធម៌ខ្មែរ បែរជាមានអត្ថន័យជាច្រើន ដោយបង្កប់ទាំងជំនឿ សំណាងល្អ និងពាក្យទូន្មានរបស់ជនជាតិខ្មែរជំនាន់មុនៗ ដើម្បីរួមគ្នាឆ្ពោះទៅរក ភាពសុខដុមរមនា សុភមង្គល សុខសាន្តត្រាណគ្រប់ប្រការក្នុងជីវភាពរស់នៅ។ ប្រការសំខាន់គឺមានតែព្រះសង្ឃ លោកអាចារ្យ និងមនុស្សចាស់ទើបចងអំបោះ ដៃជូនមនុស្សក្មេងតែប៉ុណ្ណោះ ហេតុដូច្នេះមនុស្សក្មេងមិនអាចចងដៃជូនមនុស្ស ចាស់បានឡើយ។
ពិធីការ "ចងអំបោះដៃ" គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ។ (រូបថត៖ VOV) |
ឬក៏ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ពិធីចងដៃត្រូវបានអនុវត្តន៍ យ៉ាងឱឡារិកណាស់។ ក្នុងបរិយាកាសដ៏សប្បាយរីករាយ ឪពុកម្ដាយទាំងសង្ខាង ចាប់ផ្ដើមធ្វើពិធីចងដៃជូនកូនកំលោះកូនក្រមុំដោយមានអត្ថន័យប្រសិទ្ធិពរជ័យ និងបួងសួងសុំឲ្យសំណាងល្អ ក្ដីសុភមង្គលជូនគូស្វាមីភរិយាថ្មី។ បន្ទាប់មក សាច់ ញាតិទាំងសង្ខាងក៏មកចងដៃអបអរសាទរ ប្រគល់អំណោយ សាច់ប្រាក់ ហើយ ប្រសិទ្ធពរឲ្យគូស្វាមីភរិយាមានសុភមង្គលជារៀងរហូត មានកូនច្រើន។ ពេលនេះ អំបោះចងដៃជានិមិត្តរូបនៃការផ្សាភ្ជាប់ស្អិតរមួតរវាងប្ដីនិងប្រពន្ធ ដោយក្ដីសង្ឃឹម ថា គេនឹងរស់នៅជាមួយគ្នាប្រកបដោយក្ដីសុភមង្គលរហូតដល់ថ្ងៃអវសាននៃ ជីវិត។ លោកអាចារ្យ ថាច់ ខែន នៅភូមិ Dai Mong ឃុំ Phu Can ស្រុក Tieu Can ខេត្ត Tra Vinh ឲ្យដឹងថា៖
![]() |
ក្នុងពិធីការចងដៃរបស់ជនជាតិខ្មែរ អំបោះ បានក្លាយទៅជានិមិត្តរូបដ៏ពិសិដ្ឋ មួយ ដោយមានតម្លៃខាងស្មារតីដ៏ធំធេងចំពោះជំនឿរបស់ប្រជាជន។ វាមិន ត្រឹមតែមានក្នុងពិធីការដោយមានលក្ខណៈសប្បាយរីករាយប៉ុណ្ណោះទេ ថែម ទាំងត្រូវបានអនុវត្តន៍នៅពេលវេលាដែលបងប្អូនជួបប្រទះនឹងសំណាងអាក្រក់ទៀតផង។ ពីព្រោះ បងប្អូនចាត់ទុកថា កងអំបោះនេះ នឹងនាំមកនូវសំណាងល្អ សុខសាន្តត្រាណនិងសុភមង្គល ជូនខ្លួនឯងនិងក្រុមគ្រួសារ។ នេះត្រូវបាន ចាត់ទុកថា ជាលំនាំវប្បធម៌ដ៏វិសេសវិសាលមួយរបស់បងប្អូនជនរួមជាតិខ្មែរ ដែលរួមចំណែកធ្វើឲ្យវប្បធម៌វៀតណាមកាន់តែសម្បូរបែបនិងពោរពេញទៅ ដោយអត្តសញ្ញាណជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

