លោក គង សុធា ប្រធានក្លិប OMA - ក្រុមជាងម៉ូតូឌុប ដែលស្រឡាញ់សិល្បៈនៅខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា |
ដោយក្ដីជក់ចិត្តរបស់ខ្លួន លោកមិនត្រឹមតែត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់រាប់អានប៉ុណ្ណោះទេ លោកថែមទាំងមានគោលបំណងចង់រួមកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីការពារបរិស្ថានក្នុងសហគមន៍ទៀតផង។ ជាធម្មតា គ្រឿងបន្លាស់ម៉ូតូ ដូចជា ច្រវ៉ាក់ ខ្ចៅ គឺត្រូវបានគេបោះបង់ចោល ប៉ុន្តែចំពោះលោក គង សុធា ប្រធានក្លិប OMA - ក្រុមជាងម៉ូតូឌុប ដែលស្រឡាញ់សិល្បៈនៅខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជានោះ បានចាត់ទុកថា វត្ថុទាំងនេះគឺជាវត្ថុធាតុដើមសិល្បៈគួរឱ្យចាប់អារម្មណ៍។លោក គងសុធាបានប្រកបរបរសិល្បៈនេះដោយចៃដន្យ។ ជាមួយនឹងរបរផ្លូវការជាបុគ្គលិកលក់ប្រេងម៉ូតូ និងជាជាងជួសជុលម៉ូតូមួយរូប ប៉ុន្តែដោយមានក្ដីស្រឡាញ់សិល្បៈ លោកបានប្រែក្លាយសំណល់អេតចាយទាំងអស់ទៅជាស្នាដៃសិល្បៈវិញ។ លោកបានសំណេះសំណាលថា៖
ដោយមានបំណងចង់ចែករំលែកជាមួយមិត្តភក្តិដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាស្វែងរកទិសដៅថ្មី សម្រាប់អាជីពរបស់ខ្លួននោះ លោក គងសុធា រួមជាមួយមិត្តភក្តិដែលជាជាងជួសជុលម៉ូតូបានបង្កើតក្លិប OMA ដើម្បីបង្កើតផលិតផលជាច្រើនថែមទៀតពីសំណល់អេតចាយម៉ូតូ។ ចែករំលែកអំពីការលំបាកក្នុងការបង្កើតផលិតផលរបស់ខ្លួន លោក គងសុធា បានឲ្យដឹងថា៖ “សមាជិកទាំងអស់របស់ក្លិបសុទ្ធតែមិនបានឆ្លងកាត់សាលាសិល្បៈណាមួយឡើយ។ ដូច្នេះដើម្បីបង្កើតស្នាដៃសិល្បៈមួយគឺជាដំណើរការដ៏វែង ចាប់ពីការបង្កើតគំនិតច្នៃប្រឌិត រហូតដល់ការអនុវត្ត។ ជាទូទៅស្នាដៃទាំងនេះរួមមាន៖ ខ្ចាដំរី ចង្រិត ពីងពាង រុយ នាគ បង្កងនិងកណ្តូប។ នាបច្ចុប្បន្ន ក្រុមយើងខ្ញុំកំពុងអនុវត្តន៍គំនិតច្នៃប្រឌិតធ្វើមនុស្សយន្តមួយ”។
លើលពីនេះទៅទៀត លោក គងសុធាក៏បានប្រកបរបរជាជាងម៉ូតូ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃផង និងបង្កើតការងារធ្វើសម្រាប់មិត្តរួមអាជីពផង។ ទន្ទឹមនឹងនេះ លោកបានបង្កើតមណ្ឌលតាំងបង្ហាញស្នាដៃទាំងអស់ ដើម្បីទទួលភ្ញៀវពីគ្រប់ទិសទីមកទស្សនា ដើម្បីបញ្ជូនសារថា៖ របស់របរចាស់នៅជុំវិញយើងហាក់ដូចជាគ្មានប្រយោជន៍ទេ ប៉ុន្តែនៅពេលដែលយើងមានឆន្ទៈ និងមានគំនិតច្នៃប្រឌិតនោះ វត្ថុទាំងនេះគឺមានអត្ថន័យចំពោះជីភាពរស់នៅរបស់យើង។
លោក គង សុធា ជាមួយមិត្តិភក្តិរបស់ខ្លួន |
អញ្ជើញទស្សនាមណ្ឌលផលិតកម្ម និងតាំងបង្ហាញនោះ លោកបញ្ញា និងលោកពិសី គឺជាភ្ញៀវទេសចរពីរនាក់មកពីរាជធានីភ្នំពេញ ពិតជាមានអារម្មណ៍កោតសរសើរចំពោះបាតដៃដ៏ប៉ិនប្រសប់របស់ជាងម៉ូតូ ដែលស្រឡាញ់សិល្បៈ។
សមាជិកនៃក្លឹប OMA បាននាំមកនូវប្រការដ៏ថ្មីប្លែកៗអំពីសិល្បៈ។ សិល្បៈមិនត្រឹមតែបានបង្កើតឡើងអ្វីៗ ដែលមិនទាន់មានប៉ុណ្ណោះទេ ថែមទាំងបានច្នៃប្រឌិតឡើងអ្វីៗ ដែលមានស្រាប់ ហើយជិតស្និទ្ធិជាមួយជីវភាពរស់នៅទៀតផង។ ដោយមានការរួមបញ្ជូលរវាងក្ដីស្រឡាញ់ម៉ូតូ និងក្ដីសប្បាយរីយរាយជក់ចិត្តក្នុងសិល្បៈនោះ ក្លិប OMA បានបង្កើតស្នាដៃសិល្បៈដោយឡែក ហើយមានភាពទាក់ទាញដ៏ខ្លាំងក្លា ព្រមទាំងរួមចំណែកកែលម្អបរិស្ថាន នៅពេលដែលមានសំរាមឧស្សាហកម្មជាច្រើន ត្រូវបានបញ្ចេញទៅលើបរិស្ថានជារៀងរាល់ថ្ងៃផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

