លោក Anggie Gustiar នាយកផ្នែក Marketing នៃក្រុមហ៊ុន TGI។ |
“យើងខ្ញុំធ្លាប់បានមកវៀតណាមហើយ លើកនេះវិលត្រឡប់មកវិញដោយសារយើងខ្ញុំឃើញថាទីផ្សារវៀតណាមមានសក្ដានុពលច្រើនដើម្បីអភិវឌ្ឍន៍និងផ្សព្វផ្សាយផលិតផលរបស់យើងខ្ញុំនៅទីនេះ។ ទីផ្សារសុខាភិបាលនៅវៀតណាម និងឥណ្ឌូនេស៊ីគឺមានភាពស្រដៀងគ្នា យើងខ្ញុំកំពុងធ្វើអាជីវកម្មឧបករណ៍វេជ្ជ សាស្ត្រ ដូច្នេះយើងមានបំណងចង់ផ្គត់ផ្គង់ផលិតផលបន្ថែមទៀតទៅកាន់ប្រទេសវៀតណាម។ យើងខ្ញុំចង់ពង្រីកទីផ្សារនៅទីនេះ ក្រៅពីការស្វែងរកអ្នកចែកចាយផលិតផល យើងក៏ចង់ខិតជិតអ្នកប្រើប្រាស់វៀតណាមផងដែរ ដើម្បីឱ្យពួកគេមិនត្រឹមតែប្រើប្រាស់ផលិតផលម្តងប៉ុណ្ណោះទេ គឺមក រកយើងក្នុងរយៈពេលយូរអង្វែង”។
លោកស្រី Febie Yuriza Poetri នាយិកាផ្នែក Marketing នៃក្រុមហ៊ុន PT Graha Teknomedika។ |
“យើងខ្ញុំចង់ស្វែងរកដៃគូ និងអ្នកចែកចាយនៅវៀតណាម និងអាស៊ី អាគ្នេយ៍ ដើម្បីឲ្យផលិតផលរបស់យើងនៅឥណ្ឌូនេស៊ីអាចជ្រៀតចូលទីផ្សារអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ យើងក៏ចង់បើកឱកាសសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតនៅវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ផលិតផលបរិក្ខារពេទ្យ”។
លោកឯកអគ្គរដ្ឋទូត Denny Abdi ថតរូបជាមួយតំណាងក្រុមហ៊ុនឱសថឥណ្ឌូនេស៊ីនៅឯពិព័រណ៍វេជ្ជសាស្ត្រនិងឱសថអន្តរជាតិឆ្នាំ ២០២២ ដែលរៀបចំឡើងនៅទីក្រុងហាណូយ។ (រូបថត៖ VOV) |
“ខ្ញុំឃើញសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍផ្នែកឱសថរវាងប្រទេសទាំងពីរ។ ក្នុងនាមប្រទេសទាំងពីរក្នុងអាស៊ាន ឥណ្ឌូនេស៊ី និងវៀតណាម មិនត្រឹមតែសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងរួមគ្នាកសាងកម្លាំងរួមរបស់អាស៊ានផងដែរ ព្រោះយើងមានប្រជាជនចំនួន ៦៤០ លាននាក់រស់នៅជាមួយគ្នានៅអាស៊ីអាគ្នេយ៍ យើងជាគ្រួសារអាស៊ានតែមួយ។ យើងមានកាតព្វកិច្ចដ៏ធំធេងក្នុងការ ការពារសុខភាពសហគម៍ជាមួយនឹងឧស្សាហកម្មវេជ្ជសាស្ត្រនិងឱសថដែលរីកចម្រើនយ៉ាងខ្លាំងក្លា”។
យោងតាមលោកឯកអគ្គរដ្ឋទូត Denny Abdy ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបាននិងកំពុងបន្តជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនឥណ្ឌូនេស៊ីដែលមានឯកទេសខាងសម្ភារៈបរិក្ខារពេទ្យ គ្រែមន្ទីរពេទ្យ និងផលិតផលវេជ្ជសាស្រ្តផ្សេងទៀតដើម្បីបន្តចូលរួមពិព័រណ៍វេជ្ជសាស្ត្រ និងឱសថអន្តរជាតិដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ស្ថានទូតក៏នឹងជួយតភ្ជាប់សហគ្រាសឱសថឥណ្ឌូនេស៊ី បង្កើតឱកាសដើម្បីខិតជិត និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាមួយដៃគូវេជ្ជសាស្រ្តនិងឱសថដែលមានសក្តានុពលនៅវៀត ណាមផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


