៣០ឆ្នាំ វៀតណាមចូលរួមអាស៊ាន៖ បញ្ជាក់តួនាទី លើកកំពស់ឋានៈ
នាឆ្នាំ ១៩៩៥ វៀតណាមគឺជាប្រទេសទី ៧ ដែលចូលរួមជាសមាជិកអាស៊ាន ហើយនេះគឺជាចំណុចចាប់ផ្តើមសម្រាប់ដំណើរសមាហរណកម្ម របស់វៀត ណាមទៅក្នុងពិភពលោក។ មកទល់នឹងពេលនេះ វៀតណាមបានកាន់តួនាទីជាប្រធានអាស៊ានចំនួនបីលើក ដោយគូសសញ្ញាសម្គាល់ជាច្រើន។ ក្រឡេកមើលទៅដំណើរការ ៣០ឆ្នាំ នៃការចូលជាសមាជិកអាស៊ាន ជាមួយនឹងគោលនយោបាយការបរទេសដែលចាត់ទុកអាស៊ាន ជាមូលដ្ឋានគ្រឹះ អត្ថប្រយោជន៍ដែលដំណើរការសមាហរណកម្មបាននាំមកឲ្យវៀតណាម ក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងប្លុកគឺជាដំណើរគួរជាទីមោទនៈ។
នារសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងនៅទីលានមជ្ឈមណ្ឌលសន្និបាតជាតិនៃប្រទេសប្រ៊ុយណេ ហើយវៀត ណាមបានក្លាយជាសមាជិកទី ៧ របស់អាស៊ានជាផ្លូវការ។ នេះជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់វៀតណាម គូសសញ្ញាសម្គាល់ជំហានដំបូងរបស់វៀត ណាម ក្នុងការចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។
សញ្ញាសម្គាល់លេចធ្លោនិងសមិទ្ធផលសំខាន់ៗ
ភ្លាមៗ បន្ទាប់ពីចូលជាសមាជិកអាស៊ាន វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពន្លឿនដំណើរការសម្រេចគោលដៅរបស់ប្លុក គឺមានប្រទេសសមាជិកចំនួន ១០ រួមគ្នាសាមគ្គី សហប្រតិបត្តិការ បើកទូលាយទំនាក់ទំនងជាមួយខាងក្រៅ និងក្លាយជាកម្លាំងស្នូលក្នុងកម្មវិធីពហុភាគីទាំងអស់ក្នុងតំបន់ តាមរយៈការជំរុញការចូលរូមប្លុករបស់កម្ពុជា ឡាវ និង មីយ៉ាន់ម៉ាដោយជោគជ័យ។ រាល់ការរួមចំណែកលេចធ្លោរបស់វៀតណាមរួមមានការទទួលតំណែងជាប្រធានអាស៊ានចំនួនបីលើកក្នុងឆ្នាំ ១៩៩៨, ២០១០ និង ២០២០។ ឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានបានឲ្យដឹងថា៖ “អាណត្តិកាន់ដំណែងប្រធានអាស៊ានរបស់វៀតណាម សុទ្ធតែបានកត់សម្គាល់ការរួមចំណែកដ៏មានសារៈសំខាន់របស់វៀតណាមចំពោះអាស៊ាន ជាពិសេសក្នុងឆ្នាំ ២០២០ នៅពេលដែលវៀតណាមនិងអាស៊ានត្រូវឆ្លងកាត់បញ្ហាប្រឈមដ៏ធំនោះគឺ ជំងឺរាតត្បាតកូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានោះ វៀតណាមក៏បានរួមចំណែកក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍អនាគតយ៉ាងសំខាន់ៗ របស់អាស៊ាន ដូចជាការកសាងនិងអនុម័តផែនការសកម្មភាពទីក្រុងហាណូយឆ្នាំ ១៩៩៨ រួមជាមួយអាស៊ានដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៩៩៧-១៩៩៨ រួមចំណែកក្នុងការកសាងនិងអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ធម្មនុញ្ញអាស៊ាន ក៏ដូចជាបំពេញដោយជោគជ័យតួនាទីសម្របសម្រួលរវាងដៃអាស៊ានជាមួយដៃគូសំខាន់ៗ ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងរុស្ស៊ី”។
នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានស្នើរអាទិភាពយុទ្ធសាស្ត្រ និងរបកគំហើញសកម្មភាពចំនួនបី នៅវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ។ (រូបថត៖ VOV) |
ក្រៅពីជោគជ័យក្នុងអាណត្តិជាប្រធានអាស៊ានបីលើកមក វៀតណាមក៏បានកំណត់សញ្ញាសម្គាល់របស់ខ្លួន ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើនដែលរួមចំណែកដល់ការអភិវឌ្ឍរបស់អាស៊ាន ដូចជាវេទិកាអនាគតអាស៊ាន (AFF) នាឆ្នាំ ២០២៥នេះដែលត្រូវបានប្រារព្ធឡើងជាលើកទីពីរ។ ឯកអគ្គរដ្ឋទូត លោក Pham Quang Vinh - អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស អតីតប្រធាន SOM អាស៊ានវៀតណាមបានវាយតម្លៃថា៖ “ជាដំបូង យើងត្រូវតែឃើញថា នេះជាគំនិតផ្តួចផ្តើមសកម្មរបស់វៀតណាម។ ទីពីរ យើងត្រូវចែករំលែកទាល់តែបាន នូវទស្សនៈវិស័យរបស់យើង ទើបតំបន់អាចឆ្លើយតបជាមួយយើង។ ប្រសិនបើសន្និសីទលើកទី ១ ទទួលបានការស្រុះចិត្តគំណិតសម្រាប់ប្រទេសនានាចូលរួមនោះ គឺសន្និសីទលើកទី ២ នឹងមានការឆ្លើយតបកាន់តែច្រើន រួមចំណែកកាន់តែមានប្រសិទ្ធភាព និងច្រើនថែមទៀត។ គេចូលរួមដើម្បីវាយតម្លៃថា វៀតណាមមិនត្រឹមតែបានចែករំលែកគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏មានតួនាទីសំខាន់ក្នុងអាស៊ានទៀតផង។ ច្បាស់លាស់ថា ក្នុងអំឡុងពេល ៣ទស្សវត្តន៍ ចូលរួមដំណើរជាមួយអាស៊ាន យើងបានរួមចំណែកគួរឲ្យកត់សម្គាល់ដែរ។ ក្នុងដំណើរការអនុវត្ត ទោះបីជា គោលនយោបាយការបរទេសជាតិយើងក៏ដោយ ប៉ុន្តែក៏សមស្របតាមវិធីសាស្រ្តអភិក្រមក្នុងតំបន់”។
ទោះបីជាវៀតណាមបានចូលរួមអាស៊ានត្រឹមតែជាងពាក់កណ្តាលផ្លូវ នៃដំណើររបស់ខ្លួនក៏ដោយ ប៉ុន្តែជាមួយនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខ្លួន គំនិតផ្តួចផ្តើមរបកគំហើញ ភាពវិជ្ជមាន និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវដូចជា៖ ការសម្រេចចិត្តបើកទូលាយកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដើម្បីរួមបញ្ចូលសហរដ្ឋអាមេរិក និងរុស្ស៊ី; រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយលើកទីមួយ (ADMM+); ចលនាដើម្បីតំណាងឲ្យអាស៊ានចូលរួមកិច្ចប្រជុំកំពូល G២០ នៅប្រទេសកូរ៉េខាងត្បូងនិងកាណាដា ឬចូលរួមក្នុងដំណើរការកសាងគោលការណ៍និងបង្កើត "ច្បាប់នៃល្បែង" សម្រាប់តំបន់...។ បច្ចុប្បន្ននេះ វៀតណាមបានក្លាយទៅជាស្ពាន និងជាផ្នែកមួយដ៏សំខាន់ដើម្បីជួយអាស៊ានផ្លាស់ប្តូរឋានៈ និងសំឡេងរបស់ខ្លួននៅលើឆាកអន្តរជាតិ។
វៀតណាមប្តេជ្ញាបន្តរួមដំណើរកសាងអនាគតរបស់អាស៊ាន
ក្រឡែកមើលរយៈពេល ៣០ ឆ្នាំកន្លងទៅ វិស័យការទូត និងសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាមបានហួសពីវិសាលភាពអាស៊ាន ដោយបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយ ១៣ ប្រទេស ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ រួមទាំង FTA ទ្វេភាគីជាមួយសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស និងជប៉ុន; ក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិកនិងចិនក្នុងអាស៊ាន។ ភាពជាសមាជិក អាស៊ានបានបង្កើតលក្ខ័ណ្ឌសម្រាប់វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងដំណើរការ តំបន់និងពិភពលោក ដូចជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ជាដើម។ អាស៊ានតែងតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម ហើយវៀតណាមបានអះអាងកាន់តែខ្លាំងឡើងនូវជំហររបស់ខ្លួនថា ជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចឈានមុខគេក្នុងអាស៊ាន ដោយតភ្ជាប់អាស៊ានជាមួយដៃគូសំខាន់ៗក្នុងពិភពលោក។
អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៃទីក្រុងហ្សាកាតា អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិកអាស៊ាន រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈម ក្នុងនោះមានការខិតខំប្រឹងប្រែងកសាងរចនាសម្ព័នតំបន់ប្រកបដោយបរិយាប័ន្ន និរន្តរភាព តភ្ជាប់ក្នុងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សង្គម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនេះ ការប្រកាន់ខ្ជាប់ខ្ជួននូវអាកប្បកិរិយាដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏ល្អបំផុត និងជាមូលដ្ឋានបំផុតក្នុងការធានាសន្តិភាព និងស្ថិរភាព៖
“គោលនយោបាយកិច្ចការបរទេសជាអាទិភាពរបស់វៀតណាមនាពេលខាងមុខគឺខិតខំរួមជាមួយអាស៊ាន ដើម្បីបន្តកសាងសហគមន៍រឹងមាំ សាមគ្គីភាព រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នៅចំពោះមុខនៃការផ្តើមប្រវត្តិសាស្ត្រថ្មី វៀតណាមនិងអាស៊ានកំពុងឆ្ពោះទៅរកគោលដៅប្រកបដោយមហិច្ឆិតា។ ក្នុងដំណើរអភិវឌ្ឍន៍បន្ទាប់ជាមួយនឹងការរំពឹងទុកថ្មីសម្រាប់អាស៊ាន វៀតណាមកាន់តែយល់ដឹងអំពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្ម និងរួមចំណែកបន្ថែមទៀតចំពោះការងាររួម ជាមួយនឹងបាវចនា ផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតក្នុងការអនុវត្ត ប្រសិទ្ធភាពក្នុងវិធីសាស្រ្ត និងការប្តេជ្ញាចិត្តក្នុងសកម្មភាព”។
អគ្គលេខាបក្ស លោក តូ ឡឹម ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ ទិវាវៀតណាមចូលរួមអាស៊ាននៅឥណ្ឌូនេស៊ី នាថ្ងៃទី ១០ មិនា (រូបថត៖ VOV) |
ឈានចូលដំណាក់កាលបន្ទាប់ ឆ្ពោះទៅអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវ រួមចំណែកលើកកំ ពស់កិត្យានុភាព រក្សាសាមគ្គីភាព និងជាមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាពង្រឹងការពឹងផ្អែកលើខ្លួនឯង ដើម្បីឱ្យអាស៊ានអាចសម្របខ្លួនបានកាន់តែមានប្រសិទ្ធភាពទៅនឹងបញ្ហាសាកល្បងក្នុងតំបន់ និងអន្តរជាតិដែលកំពុងកើតមានឡើងយ៉ាងស្មុគ្រស្មាញនិងមិនអាចទាយទុកជាមុនដូចបច្ចុប្បន្ននេះ។
វៀតណាម សញ្ញាសម្គាល់នៃការត្រិះរិះនិងគំនិតផ្តួចផ្តើម
លោកអ្នកនាងជាតីមេត្រី! វៀតណាមបានកាន់តួនាទីជាប្រធានអាស៊ានចំនួនបីដងក្នុងបណ្តាឆ្នាំ ១៩៩៨, ២០១០ និងឆ្នាំ ២០២០។ ការលើកកំពស់តួនាទីស្នូល ដឹកនាំ និងសម្របសម្រួលរបស់ខ្លួនក្នុងដំណែងជាប្រធានអាស៊ាន ព្រមទាំងដឹកនាំនិងធ្វើជាម្ចាស់ផ្ទះសន្និសីទ និងព្រឹត្តិការណ៍សំខាន់ៗ ក៏ដូចជាការសម្រេចបាននូវគំនិតផ្តួចផ្តើមជាច្រើនបានបង្កើតនូវសញ្ញាសម្គាល់ពិសេសរបស់វៀតណាមក្នុងក្រសែភ្នែករបស់ប្រទេសសមាជិកក្នុងនិងក្រៅតំបន់។ សូមអញ្ជើញលោកអ្នកនាងស្តាប់ការវាយតម្លៃអំពីតួនាទីរបស់វៀតណាមតាមរយៈអត្ថបទ “វៀតណាម-សញ្ញាសម្គាល់នៃការត្រិះរិះនិងគំនិតផ្តួចផ្តើម។
នោះគឺជាការចែករំលែករបស់អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅពេលវាយតម្លៃតួនាទីស្នូលរបស់វៀតណាមបន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការចូលជាសមាជិកអាស៊ាន។ លោកក៏បានឲ្យដឹងថា អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងកិច្ចប្រជុំកំពូលនីមួយៗ គឺវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមជាមួយនឹងគំនិតផ្តួចផ្តើមសំខាន់ៗដែលរួមចំណែកក្នុងការពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន។
ជាមួយនឹងសមិទ្ធិផលលេចធ្លោក្នុងរយៈពេល ៣០ ឆ្នាំនៃការរួមដំណើរជាមួយអាស៊ាន អាចត្រូវបានឃើញថា វៀតណាមកំពុងអះអាងនូវតួនាទី និងកិត្យានុភាពរបស់ខ្លួននៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ការរួមចំណែករបស់វៀតណាមក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំក៏ត្រូវបានបណ្តាប្រទេសសមាជិកអាស៊ានកត់សម្គាល់ផងដែរ។ នោះក៏ជាការវាយតម្លៃរបស់លោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម ដែលបច្ចុប្បន្នទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥។
លោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម។ (រូបថត៖ VOV) |
“ក្នុងដំណើរដែលអាស៊ានតែងតែមានការផ្លាស់ប្តូរដោយឥតឈប់ឈរ ហើយវៀតណាមតែងតែស្ថិតក្នុងទីតាំងជាចំណុចកណ្តាល។ ជាពិសេសនៅពេលកាន់ដំណែងជាប្រធានអាស៊ានក្នុងឆ្នាំ ២០១០ វៀតណាមបានដើរតួនាទីត្រួសត្រាយក្នុងការរៀបចំវេទិកាថ្មីៗ ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលឥឡូវនេះជាយន្តការសន្តិសុខសំខាន់ក្នុងតំបន់។ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាលេចធ្លោដូចជាសមុទ្រខាងកើត រួមចំណែកកសាងគោលជំហររួមរបស់អាស៊ាន ជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២ និងពន្លឿនដំណើរការកសាងក្រមប្រតិបត្តិ (COC)”។
ក្នុងដំណើរការសមាហរណកម្ម វៀតណាមតែងតែលើកកំពស់តួនាទីរបស់ខ្លួនជាស្នូលជំរុញសាមគ្គីភាពនិងឯកភាព រួមចំណែកក្នុងការសម្រេចបាននូវគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលរួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ បង្កើតការផ្លាស់ប្តូរគុណភាពថ្មីសម្រាប់អាស៊ាន។ បច្ចុប្បន្ន វៀតណាមបន្តជំរុញទីម័រខាងកើតឱ្យក្លាយជាសមាជិកនៅខែតុលាខាងមុខ។ ឯកអគ្គរដ្ឋទូត Timor Leste ប្រចាំនៅវៀតណាម លោក Joao Pereira បានសម្តែងការកោតសរសើរថា៖
ឯកអគ្គរដ្ឋទូត Timor Leste ប្រចាំនៅវៀតណាម លោក Joao Pereira ។ (រូបថត៖ VOV) |
“ក្នុងដំណាក់កាលត្រៀមចូលជាសមាជិក វៀតណាមបានកែសម្រួលយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់ខ្លួនឲ្យស្របតាមគោលការណ៍អាស៊ាន ដូចជាការមិនជ្រៀតជ្រែក ការកសាងមតិឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ នៅពេលនោះ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមមិនមានការអភិវឌ្ឍដូចសព្វថ្ងៃនេះក៏ដោយ ក៏វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា អ្នកនឹងក្លាយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ។ ទីម័រខាងកើត យើងចង់រៀនពីដំណើរអភិវឌ្ឍន៍របស់វៀតណាម ពីវិធីដែលវៀតណាមធ្វើសមាហរណកម្ម ពីការសុក្រិតប្រព័ន្ធច្បាប់ ដល់ការអនុលោមតាមធម្មនុញ្ញអាស៊ាន ស្តង់ដារ និងគោលការណ៍របស់ប្លុកផងដែរ”។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងប្លុក វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា។ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន និងដៃគូសំខាន់ៗដូចជា ចិន រុស្ស៊ី អាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប (EU) ... វៀតណាមបានលើកកំពស់តួនាទីជាស្ពាន ជំរុញដៃគូចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងយន្តការដែលអាស៊ានផ្តួចផ្តើមនិងដឹកនាំ ដូចជា ASEAN+៣, EAS, ARF, ADMM+ ...។ លោក Lamijo អ្នកជំនាញស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឥណ្ឌូនេស៊ី បានឲ្យដឹងថា៖
“មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលវៀតណាមបានក្លាយជាចំណុចស្នូលដ៏សំខាន់លើគំនិតផ្តួចផ្តើមជាច្រើនដូចជាអនុតំបន់ទន្លេមេគង្គ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងថ្មីៗនេះផែនការសាងសង់ផ្លូវដែក និងផ្លូវហាយវេ តភ្ជាប់ប្រទេសចិនជាមួយអាស៊ីអាគ្នេយ៍។ ប្រការនេះត្រូវបានបង្ហាញតាមរយៈគោលនយោបាយ “ការទូតឫស្សី” ដោយមានភាពបត់បែនជាមួយនឹងកត្តាខាងក្រៅ ប៉ុន្តែមានភាពតាំងចិត្តក្នុងការការពារផលប្រយោជន៍ជាតិ និងតំបន់អាស៊ាន”។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅអាស៊ាន លោកស្រី Tiffany McDonald (រូបថត៖ VOV) |
ទោះបីជាមានបញ្ហាប្រឈមជាច្រើនចំពេលមានការប្រែប្រួលក្នុងពិភពលោក និងស្ថានភាពក្នុងតំបន់ក៏ដោយ ដោយមានចក្ខុវិស័យអភិវឌ្ឍន៍អាស៊ានទៅជាសហគមន៍ទូលំទូលាយនៅឆ្នាំ ២០៤៥ វៀតណាមនឹងបន្តជាកម្លាំងជំរុញវិជ្ជមានមួយក្នុងការលើកកម្ពស់អាស៊ានដើម្បីរក្សាតួនាទីកណ្តាលរបស់ខ្លួនក្នុងរចនាសម្ព័ន្ធតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបន្តរួមចំណែកដល់អាស៊ានដែលពឹងផ្អែកលើខ្លួនឯង សមាហរណកម្ម និងផ្តោតលើប្រជាជន។
នៅចំពោះមុខរាល់ការប្រែប្រួលនៃស្ថានភាពពិភពលោក និងក្នុងតំបន់ ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះ គោលនយោបាយពន្ធគយ ឬផលប៉ះពាល់បរិស្ថាន ជាងពេលណាៗទាំងអស់ បណ្តាប្រទេសសមាជិកអាស៊ានត្រូវលើកកម្ពស់តួនាទីនៃសាមគ្គីភាព ការសម្របខ្លួនយ៉ាងសកម្ម ការច្នៃប្រឌិត ការអនុវត្តការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិមិត្ត... សំដៅជួយអាស៊ានជំនះពុះពាររាល់បញ្ហាប្រឈម និងការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកសារព័ត៌មាន VOV មានបទសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន ដើម្បីពិភាក្សាកាន់តែច្បាស់អំពីបញ្ហាប្រឈម និងឱកាសរបស់វៀតណាមក៏ដូចជាអាស៊ានក្នុងបរិបទនេះ។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់៖
អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី បានសម្ភាសន៍លោកស្រី Ton Thi Ngoc Huong - ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន។ |
អ្នកយកព័ត៌មាន៖ ជម្រាបសួរលោកស្រី៝ឯគអគ្គរដ្ឋទូត។ សូមអរគុណលោកស្រី ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចសម្ភាសនេះជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតជាទីគោរព! ឆ្នាំ ២០២៥ ជាឆ្នាំគូសសញ្ញាពិសេស អបអរសាទរ ខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានជាផ្លូវការរបស់វៀតណាម។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាពន្ធគយ ភាពតានតឹងភូមិសាស្ត្រនយោបាយ ឬការកើនឡើងនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចនានា តាមគំនិតរបស់លោកស្រី តើវៀតណាម និងប្រទេសអាស៊ានគួរធ្វើអ្វីដើម្បីពង្រឹង និងលើកកម្ពស់តួនាទីកណ្តាលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់?
ឯកអគ្គរដ្ឋទូត៖ ចាស សូមអរគុណ! សូមជម្រាថា បណ្តាប្រទេសអាស៊ានបានកំណត់យ៉ាងច្បាស់នូវវិធីសាស្រ្តអភិក្រមសំដៅរក្សាតួនាទីកណ្តាលរបស់អាស៊ានចំពោះមុខការប្រែប្រួលនៃបរិយាកាសភូមិសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់ដែលយើងបានមើលឃើញតាំងពីដើមឆ្នាំ ២០២៥ មក។ ទីមួយគឺការពង្រឹងសាមគ្គីភាព ឯកភាព និងការលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ទីពីរ ស្វែងរកឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងប្លុក។ នេះជាបញ្ហាប្រឈមដែលអាស៊ានមិនទាន់ជំនះពុះពារបានក្នុងពេលកន្លងមក ដោយសារហេតុផលទាំងបរានុម័តនិងសត្យានុម័ត។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនានាកំពុងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបង្កើនសមាមាត្រនៃពាណិជ្ជកម្មក្នុងប្លុក និងធានាបាននូវកម្រិតជាក់លាក់នៃស្វ័យភាពសេដ្ឋកិច្ច ជៀសវាងការពឹងផ្អែកខ្លាំងពេកលើដៃគូទីផ្សារខាងក្រៅ។ ទី៣ បណ្តាប្រទេសអាស៊ានមានបំណងចង់ធ្វើពិពិធកម្ម និងពង្រីកទីផ្សាររបស់ខ្លួន។ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ចិន (GCC) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នាពេលថ្មីៗនេះ គឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់អាស៊ាន ដែលវៀតណាមបានចូលរួមយ៉ាងសកម្ម ស្វែងរកលំហរអភិវឌ្ឍន៍ថ្មី កាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណី ជាពិសេសនៅពេលដែលសេដ្ឋកិច្ចអាស៊ាន រួមទាំងវៀតណាមនៅតែជាសេដ្ឋកិច្ចបើកចំហ និងពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងការវិនិយោគពីខាងក្រៅ”។
លោកស្រី Ton Thi Ngoc Huong - ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន។ |
ឯកអគ្គរដ្ឋទូត៖ សម្លឹងមើលទៅអនាគត តើវៀតណាមនឹងបន្តលើកកម្ពស់តួនាទី និងការរួមចំណែករបស់ខ្លួនក្នុងអាស៊ានដោយរបៀបណា ហើយតើមានឱកាសអ្វីខ្លះដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច?
ឯកអគ្គរដ្ឋទូត៖ ការចូលជាសមាជិកអាស៊ានបាននាំមកឲ្យវៀតណាមនូវកាលានុវត្តភាពធំធេងជាច្រើន ចាប់ពីការពង្រឹងបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ រហូតដល់ការពង្រីកលំហសេដ្ឋកិច្ចនិងឧិកាសទីផ្សារ។ ចូលរួមក្នុងដំណើរការសហប្រតិ បត្តិការរបស់អាស៊ាននិងដៃគូ ជាពិសេសក្នុងសសរស្តម្ភទាំងបីរបស់សហគមន៍ ក៏នឹងជួយប្រទេសនិងប្រជាជនវៀតណាម ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសហប្រតិបត្តិការក្នុងតំបន់លើវិស័យដូចជា ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ ការការពារបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយ ការអប់រំ ការបណ្តុះបណ្តាល និងការឧបត្ថម្ភសម្រាប់អាជីវកម្មចាប់ផ្តើមអាជីព។ រាល់កិច្ចខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកវេជ្ជសាស្រ្ត ក៏ដូចជាបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមានដែលយើងមានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដូចជា៖ បរិវត្តកម្ម ឌីជីថល ការផ្លាស់ប្តូរបៃតង ការអនុវត្តបច្ចេកវិទ្យាថ្មី ការអភិវឌ្ឍកសិកម្មឆ្លាតវៃ។ ទាំងនេះគឺជាឱកាសដែលវៀតណាមត្រូវទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា អត្ថប្រយោជន៍ជាក់ស្តែងនៃការចូលរួម និងសមាហរណកម្មអាស៊ាននឹងកាន់តែជិតស្និទ្ធជាមួយប្រជាជននិងអាជីវកម្ម។ តាមរយៈដំណើរការសមាហរណកម្មអាស៊ាននេះ យើងក៏នឹងទទួលបានបទពិសោធន៍ និងជំនាញសំខាន់ៗសម្រាប់ជួរកម្មាភិបាលដែលចូលរួមក្នុងសមាហរណកម្មអន្តរជាតិ។ ទាក់ទិននឹងចក្ខុវិស័យអនាគត មានការចៃដន្យគួរឱ្យចាប់អារម្មណ៍មួយ គឺថា ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ក៏ស្របគ្នានឹងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យនៃការស្ទុះឈានទៅមុខ។ ទន្ទឹមនឹងផលប្រយោជន៍រួមរបស់អាស៊ាន វៀតណាមនឹងបន្តចូលរួមដោយរបៀបណាក្នុងការរួមចំណែក និងអនុវត្តកិច្ចសហប្រតិបត្តិការ ដើម្បីធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុតនូវឱកាសដែលតំបន់ និងលំហសេដ្ឋកិច្ចប្រកបដោយថាមពលរបស់អាស៊ានអាចនាំមក។ អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់របស់យើងនាពេលខាងមុខគឺ យើងត្រូវបន្តទាញយកកាលានុវត្តភាពពីនិន្នាការសហប្រតិបត្តិការនៃការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ បង្កើតមុខតំណែងខ្ពស់សម្រាប់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ដោយហេតុនេះជំរុញដំណើរការសមាហរណកម្មអន្តរជាតិ និងគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេសនាពេលខាងមុខ”។
ការផ្តោតអារម្មណ៍នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យនៃការស្ទុះឈានទៅមុខគឺជាអ្វីដែលប្រជាជននៃប្រទេសជាច្រើនក្នុងតំបន់បានរំពឹងទុក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ






