ផ្ទាំងគំនូរជញ្ជាំងត្រូវបានស្នើឡើងដោយសមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu (រូបថត៖ VOV)

កាលពីមុននេះ ផ្លូវលេខ ២១ និង ២២ ធ្លាប់ជាចំណុចខ្មៅដែលពេញទៅដោយសំរាមនៅទីប្រជុំជនលេខ១ សង្កាត់ Binh Chieu ខ័ណ្ឌ Thu Duc នៃទីក្រុងហូជីមិញ។ ជញ្ជាំងឥដ្ឋមានកម្ពស់ ៣ ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវទាំងពីរនេះ គឺត្រូវជនខិលខូចគូរផ្តេសផ្តាស បិទផ្សាយពាណិជ្ជកម្មលើជញ្ជាំងនិងចាកសំរាមសំរាមបំពុលបរិស្ថាន និងគួរឲ្យអាក្រក់មើលណាស់។ ចាប់តាំងពីឆ្នាំ ២០១៨ មក សមាគមអតីតយុទ្ធជនបានស្នើឱ្យគូររូបគំនូរលើជញ្ជាំងដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្តដល់ប្រជាជននិងអង្គការមហាជនឱ្យរួមគ្នាកសាងតំបន់លំនៅដ្ឋានវប្បធម៌និងថែរក្សាអនាម័យ។ គ្រាន់តែជាងមួយខែក្រោយមកគំនូរចំនួន ១៣ ផ្ទាំង ជាប់ក្បែរគ្នា ដែលមានប្រវែងជិត ៤០ ម៉ែត្រត្រូវបានបង្ហើយយ៉ាងស្អាត។

នៅឆ្នាំ ២០១៩ ដោយប្រសិទ្ធភាពពីចង្កោមគំនូរដែលខ្លួនបានអនុវត្តន៍នោះ សមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu បានបន្តគូររូបគំនូរ ក្រោមចំណងជើងថា “វៀតណាម - កំណាត់ផ្លូវប្រវត្តិសាស្ត្រ”។ បន្ទាប់ពី ២ ខែមក គំនូរចំនួន ២១ ផ្ទាំង ដែលមានប្រវែងសរុប ៦៣ ម៉ែត្រ ដែលបង្ហាញពីប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ត្រូវបានបង្ហើយជាស្ថាពរ។ ផ្ទាំងគំនូរទាំងនេះ បានស្តែងចេញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ ចាប់ពីអំឡុងពេលបណ្តាស្តេច Hung កសាងប្រទេស ការតស៊ូដ៏យូរអង្វែងដើម្បីរំដោះប្រទេសជាតិ រហូតដល់ទទួលបានជ័យជំនះទាំងស្រុង នៃមហាជ័យជំនះដ៏អស្ចារ្យនិទាឃរដូវ ឆ្នាំ១៩៧៥ រំដោះខាងត្បូង ឯកភាពប្រទេសជាតិ។

ដងផ្លូវ“ វៀតណាម - កំណាត់ផ្លូវប្រវត្តិសាស្ត្រ” អនុវត្តនៅឆ្នាំ ២០១៩ (រូបថត៖ VOV)

យោងតាមប្រសាសន៍របស់លោក Nguyen Ngoc Anh ប្រធានសមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu បានឱ្យដឹងថា នៅដើមឆ្នាំ ២០២០ សមាគមបានគូរនូវរូបគំនូដោយផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស រដ្ឋ និងអបអរសាទរ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ក្រោយរយៈពេលជិត ៣ ខែមក សមាគមបានគូរបង្ហើយគំនូរចំនួន ២៥ ផ្ទាំង ដែលមានប្រវែងសរុប ២០០ ម៉ែត្រ ដោយឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងសកម្មរបស់ប្រជាជនគ្រប់ស្រទាប់ ក្នុងការចលនាកសាងជីវភាពវប្បធម៌ ទីក្រុងស៊ីវិល័យ រួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Nguyen Ngoc Anh បានឲ្យដឹងថា៖ “ផ្ទាំងគំនូរទាំងនេះមិនត្រឹមតែអប់រំក្មេងជំទង់និងប្រជាជនឱ្យយល់ពីប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀត ណាមប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ប្រពៃណីនោះនៅក្នុងសម័យកាល និងជួយប្រជាជនយល់ដឹងកាន់តែច្បាស់អំពីកិច្ចការពារបរិស្ថាន មិនចោលសំរាមផ្តេសផ្តាស មិនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលធ្វើឲ្យរូបភាពទីក្រុងអាក្រក់មើលណាស់”។

ចំណង់ចំណូលចិត្តនិងផលិតផលជាគំនូរចម្រុះពណ៌ដ៏ស្រស់ស្អាតរបស់អតីតយុទ្ធជនបានធ្វើឲ្យប្រជាជនក្នុងតំបន់មានការភ្ញាក់ផ្អើល កោតសរសើរនិងពេញចិត្តប្រតិបត្តិតាមរយៈអត្ថន័យដែលឆ្លុះបញ្ជាំងនៅលើផ្ទាំងគំនូរនីមួយៗ។ លោក Tran Xuan Vinh ប្រជាជនមួយនាក់នៅផ្លូវលេខ ២១ សង្កាត់ Binh Chieu បានឲ្យដឹងថា៖ “ពីមុននេះ ផ្លូវដែលមិនទាន់មានគំនូលើជញ្ជាំង ប្រជាជនតែងតែចាកសំរាម ហើយតាំងពីពេលមានគំនូរ លើជញ្ជាំងមក អ្នកស្រុកហាក់ដូចជា ផ្លាស់ប្តូរមនសិការរបស់ខ្លួន ដោយលែងចោលសំរាមតែម្តង”។

ផ្ទាំងគំនូរខ្លះរបស់សមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu

យោងតាមលោកស្រី Truong Hoang Yen លេខាគណៈកម្មាធិការបក្ស សង្កាត់ Binh Chieu ថា សំណង់គូរគំនូររបស់សមាគមអតីតយុទ្ធជន បានអូសបន្លាយអស់រយៈពេល ២ ឆ្នាំហើយ ដែលមានអត្ថន័យយ៉ាងធំធេងក្នុងការឃោសនានិងផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស រដ្ឋនិងប្រវត្តិសាស្ត្រនៃការកសាងនិងការពារប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានេះ ដែរ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលំអរការបំពុលបរិស្ថាន៖ “ក្នុងរយៈពេល ៣ ដំណាក់កាល គម្រោងគូរគំនូរសរុបមានទំហំ ៥៤៨ ម៉ែត្រក្រឡា។ ក្រៅពីការផ្សព្វផ្សាយអំពីគោលនយោបាយនិងប្រវត្តិសាស្រ្តមក ការងារនេះក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមរួមគ្នាថែរក្សាសម្រស់ទីក្រុងក៏ដូចជារក្សាអនាម័យបរិស្ថាន”។

មិនត្រឹមតែស្ថិតក្នុងការគូររូបឃោសនាប៉ុណ្ណោះទេ សមាគមអតីតយុទ្ធជនសង្កាត់ Binh Chieu ថែមទាំងបំផុសចលនាប្រឡងប្រណាំងអបអរសាទរមហាសន្និបាតបក្សលើកទី ១៣ នោះគឺគូរផ្ទាំងរូបភាពឃោសនាដែលមានលក្ខណៈរស់រវើកដើម្បីជួយប្រជាជនយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋផងដែរ៕