ដើមនិទាឃរដូវទៅទស្សនាវិហារ Ghenh

(VOV5)_បានក្លាយទៅជាប្រពៃណី ក្នុងរយះពេលប៉ុន្មានថ្ងៃដើមដំបូង នៃនិទាឃ
រដូវ ប្រជាជនវៀតណាមតែងតែទៅវិហារ វត្ត ដើម្បីបួងសួង​សូមអោយជួបតែសំណាង ល្អសំរាប់គ្រួសារក្នុងឆ្នាំថ្មី។ នៅរដ្ឋធានី​ហាណូយ មានទីកន្លែង១ដែលទាក់ ទាញ
មនុស្ស ជាច្រើនមកទស្សនានិង​ធ្វើសក្ការបូជា នោះគឺវិហារ Ghenh។ ​

ដើមនិទាឃរដូវទៅទស្សនាវិហារ Ghenh  - ảnh 1
វិហារ Ghenh (internet)

          វិហារ​ Ghenh ស្ថិតនៅច្រកផ្លូវតូចមួយ នៅសង្កាត់ Bo De ខ័ណ្ឌ​ Long Bien រដ្ឋធា
នីហាណូយ។ ត្រូវបានហៅថាវិហារ​ Ghenh គឺ​ដោយ​សារមុននេះ នៅខាងមុខវិហារ
មានជួរទឹកធំ ១ និងក្រោយនោះ ប្រជាជន​ហៅថា វិហារ​ Ghenh ។ រហូតមកដល់នា បច្ចុប្បន្ន ប្រជាជន​នៅទី​នេះ​នៅតែនិទានរឿងប្រេងស្ដីពីវិហារ​ Ghenh ដែលផ្សាភ្ជាប់
ជាមួយវាសនា​របស់ព្រះអង្គម្ជាស់ក្សត្រី Ngoc Han ដ៏ស្រស់ស្អាត មានទេពកោសល្យ​
ឆ្នើម​។ ​ព្រះអង្គម្ជាស់ក្សត្រី Ngoc Han ត្រូវបានព្រះ​មហា​ក្សត្ររៀបចំ​អភិសេក​ជាមួយ 
Quang Trung ( Nguyen Hue) ជាវីរជនដែលបានបង្កើតឡើង​ជ័យជំនះប្រវត្តិសាស្ត្រ 
Ngoc Hoi Dong Da ដោយការវាយកំចាត់កងទ័ព Quynh Chao (របស់ចិន) ឈ្លានពាន 
( នាឆ្នាំ ១៧៨៩)។ សេចក្ដីស្នេហារ​រវាង ​ព្រះអង្គម្ជាស់ក្សត្រី Ngoc Han ជាមួយ Nguyen Hue បានអូសបន្លាយក្នុង​រយះពេល ៦ឆ្នាំ ដោយព្រះ​មហា​ក្សត្ររូបនេះចូលទីវង្គត់ ​
ព្រះអង្គម្ជាស់​ក្សត្រី​ Ngoc Han ​ឈឺចាប់យ៉ាងខ្លាំងនិងស្លាប់ទៅ តាមស្វាមី ទាំងនៅ
វ័យក្មេង។ ដើម្បី​រំលឹក​ឡើងវិញនូវគុណូបការះ របស់ព្រះអង្គម្ជាស់ក្សត្រី Ngoc Han 
​ប្រជាជន​ភូមិ Ai Mo បានបង្កើតវិហារនៅមាត់ទន្លេ Hong ។ នាបច្ចុប្បន្ន ​សិលា​ចារិត
នៅ វិហារ​ Ghenh មានសរសេរថា៖ ឆ្នាំ ១៨៥៨ លោកស្រី Dang Thi Ban ប្រជាជនក្នុង
តំបន់ បានទៅរៃអង្គាស កសាងវិហារនេះ។ ​បាន​ជិត២០០ឆ្នាំកន្លងផុតទៅហើយ 
ប៉ុន្តែវិហារ​ Ghenh នៅបានបណ្ដាកូនចៅ​ លោកស្រី Dang Thi Ban រក្សារនិងជួសជុល
យ៉ាងម៉ត់ចត់។ លោក Dang Dinh Khue អាចារ្យវិហារ​ Ghenh បានអោយដឹងថា៖ 

          “ ខ្ញុំជាជំនាន់ទី៥ របស់ត្រកូល Dang ដែលបានរក្សារនិងជួសជុល​នៅវិហារនេះ
ហើយ។ មុននេះ វិហារត្រូវបានកសាងនៅជិតទន្លេ ប៉ុន្តែដោយទឹកលេច ទើបផ្ទេរ
ចូលទីនេះ។”

          នាសព្វថ្ងៃ វិហារ​ Ghenh ជាវិហារដ៏ពិសិត ចំពោះប្រជាជន​ហាណូយ។ នាថ្ងៃទី
៦  តេត (ថ្ងៃទី៦ខែទី១គិតតាមច័ន្ទគតិ) ឧបសក ​ឧបសិកា ជាច្រើនកុះករបានមានវត្ត
មាននៅទីនេះ ដើម្បីចូលរួមពិធីបួងសួងសូមអោយសេចក្ដីសុខ។ ប្រជាជនហាណូយ
ជាច្រើននាក់  មកទីនេះ នាដើមឆ្នាំ មិនគ្រាន់តែទៅបួងសួងសូមអោយគ្រួសារមាន សុខភាពល្អ សេចក្ដីសុខ​ប៉ុណ្ណោះទេ ថែមទាំងដើម្បីទស្សនាទិដ្ឋភាពនៅទីនេះ ក្នុង បរិយាកាសនិទាឃរដូវទៀតផង។ លោកស្រី Nguyen Thi Hong នៅវិថីKham Thien ហាណូយបានអោយដឹងថា៖

          “ ប្រពៃណីរបស់ជនជាតិយើងពីមុនមកគឺទៅវត្ត។ ខ្ញុំមកទីនេះដើម្បី​​អារម្មណ៍
ជ្រះថ្លា  សូមអោយរកស៊ីមានបានងាយស្រួលក្នុងឆ្នាំ។ ”

          រីឯ មិត្ត Diem Hang នៅខ័ណ្ឌ Dong Da ហាណូយ បានចែករំលែកថា៖

          “ ខ្ញុំគិតថា នេះគឺជាទំនៀមទំលាបល្អ ពីព្រោះនៅពេលយើងមកទីនេះ​បួងសួង
សូម ប្រការអ្វី គឺយើងក៏ត្រូវកែលំអរកាយវិការ របៀបរស់នៅរបស់ខ្លួនអោយល្អជាង។ មនុស្សម្នាក់ៗមកទីនេះជាមួយគោលដៅខុសពីគ្នា ប៉ុន្តែ​មនុស្សគ្រប់រូបមកទីនេះ ជា មួយគំនិតស្មោះត្រង់។”

          ​ចំពោះប្រជាជនវៀតណាម ប៉ុន្មានថ្ងៃដើម​ដើមឆ្នាំ ជនគ្រប់រូបមកដល់ប្រសាទ
ពិសិតនេះ  សុទ្ធតែ មានគោលបំណងនិងទឹកចិត្តស្មោះត្រង់ចំពោះព្រះពុទ្ធ ​ជីដូនជីតា 
ក្រើនរំលឹក ឡើងវិញនូវគុណូបការះអ្នកទៅមុខ។ ដូច្នេះ ទៅវត្ត ​ប្រសាទមិនគ្រាន់តែ មានអត្ថន័យទំនឿតែប៉ុណ្ណោះទេ ថែមទាំងជាចំណុច​វប្បធម៌ដ៏ល្អប្រសើ ទៀតផង៕  

Commentaires

Autres