ស្តាប់កំសាន្ត bai choi នៅHoi An។

Vovworld-ទស្សនីយភាព bai choiដែលប្រព្រឹត្តទៅនៅមាត់នៃទន្លេHoaiនៅទី​ក្រុង
Hoi Anភាគកណ្តាលវៀតណាមទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀ​វទេសចរនៅ
ក្នុងនិងក្រៅប្រទេសជាច្រើនកុះករជានិច្ច។អ្នកច​ម្រៀងចំនួន២នាក់ក្នុងសំលៀក
បំពាក់ប្រពៃណីពាក់កន្សែងលើក្បាលឈរមុខ។នោះក៍ជាអ្នកដឹកនាំនៃល្បែងផង
ដែរ។ល្បែងនេះជាសកម្មភាព១​ក្នុងចំណោមសកម្មភាពរៀបចំឡើងដោយមជ្ឈ
មណ្ឌលវប្បធម៌កីឡាទីក្រុងសំដៅបង្កើតឡើងវិញបរិយាកាសថ្ងៃពេញបរមីនៅ
​វិថីបុរាណដើម្បីទាក់ទាញភ្ញៀវទេសចរ។សព្វថ្ងៃទស្សនីយភាព bai choiបាន
ក្លាយទៅជាផ្នែក១ផ្សារភ្ជាប់ជាមួយជីវភាពរាត្រីនៅHoi An។នាយកមជ្ឈមណ្ឌល
វប្បធម៌កីឡាទីក្រុងលោក Vo Phung អោយដឹងថា៖“ នាបច្ចុប្បន្ននេះយើងខ្ញុំធ្វើរស់
ឡើងវិញនូវល្បែងប្រជាប្រិយចំនួន២គឺល្បែងបំបែកផើងនិងល្បែង bai choi ។ដល់
ឆ្នាំ១៩៩៨ ល្បែង bai choiត្រូវបានស្តារឡើងវិញហើយ។នៅដំណាក់កាលនេះ
គ្រាន់តែមានអ្នកតំបន់ចូលរួម​តែប៉ុណ្ណោះ។បន្ទាប់នោះយើងខ្ញុំបាន​បញ្ចូលល្បែង
នេះក្នុងកម្មវិធីរាត្រីនៅវិថី​បុរាណ។ភ្លម១រំពេចវាទាក់ទាញការចូលរួមរបស់ភ្ញៀវ
ទេសចរ។រហូតមកដល់ពេលនេះ ទស្សនីយភាព bai choiត្រូវបានរៀបចំឡើងជា
រៀងរាល់រាត្រីនិងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។   “


​​​​​​​​​​​​​​​​​​​​​                   

ស្តាប់កំសាន្ត bai choi នៅHoi An។ - ảnh 1

​តាមប្រពៃណីក្រុមអ្នកលេងពី៥ដល់៦នាក់ប្រមូលគ្នានៅខ្ទម១។ក្នុងទស្សនីយភាពbai choiម្តងមានខ្ទមចំនួន៩ត្រូវបានបង្កើតឡើង។ចាប់ផ្តើមទស្សនីយភាពអ្នកចម្រៀង១
នាក់ចែកអោយអ្នកលេងនូវសន្លឹកបៀ៣ដែលបានឆ្លាក់មុខមនុស្សវត្ថុឬសត្វ។សន្លឹក
បៀនិមួយៗផ្សារភ្ជាប់ជាមួយបទចម្រៀង១បទ។បន្តាប់នោះអ្នកដឹកនាំនៃល្បែងចាប់
ផ្តើមច្រៀង។ចូលរួមលានលេងbai choiនេះតាំងពពីថ្ងៃបង្កើតមក​សិប្បកLuong Dang
អោយដឹងថា៖លោកចូលចិត្តល្បែងនេះណាស់​និងអ្នកលេងភាគច្រើនមានលទ្ឋភាព
ច្រៀងទំនុកbai choiមួយចំនួន។លោកចែករំលែកថា៖“ ប្រសិនបើគ្នានប្រភេទសិល្បះ
នេះទេអ្នកផងមានចំណាប់អារម្មណ៍ដូចជាខ្វះប្រការអ្វី១។ខ្ញុំបានធំដឹងក្តីជាមួយទំនុក
ប្រជាប្រិយនេះតាមរយះសំនៀងរបស់លោកយាយ។   “

​​​​​​​​​​​​​​​​​​​​​​​                     

ស្តាប់កំសាន្ត bai choi នៅHoi An។ - ảnh 2

ខ្លឹមសារបទចម្រៀងទាំងឡាយដែលបានសំ​ដែងក្នុងទស្សនីយភាពbaichoiសុទ្ឋតែ
មានអត្ថន័យមនុស្សសាស្រ្តចរិតលក្ខណះអប់រំខ្ពស់ដូចជាស្ងើចសរសើរប្រទេសជាតិ
រិះគន់គ្រោះសង្គមទំលាប់អ​ន់ថយ។អាចនិយាយបាន​ថា៖ទស្សនីយភាពbai choiជា
ចំណូលចូលចិត្តរបស់ប្រជាជននៅភាគកណ្តាលវៀតណាម។ល្បែងលេងកំសាន្ត
នេះមិនត្រឹមតែទាក់ទាញអ្នកតំបន់ប៉ុណ្ណោះទេថែមទាំងភ្ញៀវ​ទេសចរមកពីចតុទិសពេល
មកទស្សនាទីក្រុងបុរាណHoi An ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ