Ngoc Ha កន្លែងកូសសញ្ញាសម្គាល់យន្តហោះ B52 ធ្លាក់

VOV-៤០ឆ្នាំបានកន្លងបំផុតទៅហើយតាំងពីពេលយន្តហោះ B52 ត្រូវបាញ់ធ្លាក់
ទៅក្នុងបឹង Huu Tiep សង្កាត់ Ngoc Ha ប៉ុន្តែបណ្ដារឿងអំពីការប្រយុទ្ធអង់អាច
ក្លាហានក្នុងរយៈពេល១២យប់ថ្ងៃរបស់ក្លាហានរបស់កងទ័ពប្រជាជនហាណូយ
នៅដកជាប់ក្នុងការចងចាំរបស់ប្រជាជននៅទីនេះ។ លោកស្រី Pham Thi Quy អតីតស្នងការងនយោបាយកង​អនុសេនា​សេនាជន Ngoc Ha​ បានរំលឹកឡើងវិញ
ថា៖ យុទ្ធនាការទម្លាក់គ្រាប់បែកដោយ​យន្តហោះ B52 របស់កងជើងអាកាសអាមេរិក
នាចុងខែធ្នូឆ្នាំ១៩៧២បានធ្វើឲ្យកន្លែងសុខសានត្រាណមួយដូចជាភូមិ Ngoc Ha​ ក្លាយទៅជាទីដៅបាញ់​បំផ្លាញ។ ចំពោះលោកស្រី Quy នោះម៉េម័រមិនអាចបំភ្លេច
បានគឺរូបភាពយន្តហោះ B52 ត្រូវកងវរៈសេនាតូច៧២កងវរៈសេនាធំ២៨៥កាំជ្រួច
ការពារដែនអាកាស​បាញ់​ទម្លាក់នាព្រឹកថ្ងៃទី២៧ធ្នូឆ្នាំ១៩៧២ ដែលបំណែករបស់
វាយធ្លាក់ទៅក្នុងបឹង Huu Tiep។ យន្តហោះ B52 នេះមិនទាន់បានធ្វើសកម្មភាព
បង្កឧក្រិដ្ឋកម្មពីព្រោះ នៅមានគ្រាប់​បែក​ទាំងអស់។ លោកស្រី Quy បានចែក
រំលែកថា៖

        “ក្នុងពេលយន្តហោះត្រូវបាញ់ធ្លាក់នោះ អ្នកភូមិក៏មានមនុស្សប៉ុន្មាននាក់ 
ត្រូវស្លាប់​ដែរ ទោះបីទុក្ខព្រួយប៉ុន្តែពេលបានឃើញសត្រូវចាញ់ក៏សប្បាយដែរ។ 
វាបញ្ជាក់ឲ្យ​ឃើញថាកងទ័ពការពារដែនអាកាសវៀតណាមបាញ់ពូកែណាស់ 
បាញ់ទម្លាក់​យន្តហោះក្នុងពេលវាដែលវាធ្វើសកម្មភាព មិនទាន់ទម្លាក់គ្រាប់
បែក។ ប្រសិនបើគ្រាប់បែក​ចំនួន​១០០គ្រាប់នេះបានផ្ទុះនោះគឺភូមិ Ngoc Ha​ ប្រហែលជាត្រូវបំផ្លាញ់ទាំងស្រុង។ ថ្ងៃក្រោយនោះនាយឧត្តមសេនីយ៍ Vo Nguyen 
Giap បានមកសាកសួរសុខ​ទុក្ខ​អ្នក​ភូមិនិងលើកទឹកចិត្តប្រជាជនរក្សាស្មារតីរឹងមាំ 
បន្តប្រយុទ្ធ។”

Ngoc Ha កន្លែងកូសសញ្ញាសម្គាល់យន្តហោះ B52 ធ្លាក់ - ảnh 1
(Image: Internet)


        ជាជនចាស់ជរាមួយរូបរបស់ភូមិ Ngoc Ha​ និងជាអ្នកក្សិណសាក្សី លោក Nguyen 
Trong Hien ជានិច្ចកាលមោទនភាពដោយចូលរួមការប្រយុទ្ធបានផ្ទាល់ការពារក្រុង
ហាណូយ​ក្នុងយុទ្ធនាការហាណូយ - Dien Bien Phu លើលំហរអាកាស។​ ប្រពន្ធគាត់​
ពេល​នោះក៏ចូលរួមសេនាជនការពារភូមិ Ngoc Ha​ ដើម្បីប្រកៀកស្មារួមប្រយុទ្ធ​ជាមួយ​
ប្តី។ លោក Hien បានសំណេះសំណាលថា៖

        “ការប្រយុទ្ធដើម្បីមាតុប្រទេសជាប្រការមួយពិសិដ្ឋហើយ។ ប៉ុន្តែជាជនហាណូយ
មួយរូបនិងត្រូវបានប្រយុទ្ធនៅក្រុងហាណូយខ្ញុំឃើញថាភារកិច្ចនេះគឺពិសិដ្ឋណាស់។​ 
ទោះបី​ព្រួយបារម្មណ៍ណាស់ប៉ុន្តែខ្ញុំមិនអាចមកជួបគ្រួសារឡើយ។"

Ngoc Ha កន្លែងកូសសញ្ញាសម្គាល់យន្តហោះ B52 ធ្លាក់ - ảnh 2
(Image: Internet)


ផ្លូវធ្វើដំណើរជំវិញបឹងនេះនាបច្ចុប្បន្នក្លាយទៅជាកន្លែងលេងកំសាន្តរបស់កុមារ
កន្លែងហាត់ប្រាណរបស់ជនចាស់ជរា។ នៅក្បែរបឹងគឺសាលាបថមសិក្សា Ngoc Ha​ ។ 
មិន​សូវមានកន្លែងណាដែលសិស្សានុស្សិសត្រូវបានបង្រៀន ប្រវត្តិសាស្ត្រពីមេរៀន
ប្រពៃណីដ៏រស់រវើសផ្ទាល់ដូចជានៅទីនេះឡើយ។ប្អូន Do Pham Chau Giang សិស្សថ្នាក់
ទី​៤A៥​ សាលាបថមសិក្សា Ngoc Ha​ ដែលបានប្រសូតក្នុងគ្រួសារមួយនៅភូមិ Ngoc Ha​ 
តាំងពី​តូចត្រូវបានលោក តាលោកយាយនាំទៅលេងបឹង B52 ដើម្បីនិយាយប្រាប់ឲ្យ
ស្គាល់អំពី​ប្រវត្តិសាស្ត្រ ។ ហើយក្នុងពេលទៅសាលារៀនត្រូវបានអ្នកគ្រូវបង្រៀន
បន្ថែមប្អូនកាន់តែ គោរពកេរ៌្តដំណែលនេះជាង។​ ប្អូន Chau Giang បានឲ្យដឹងថា៖

        “ជារៀងរាល់សប្ដាហ៍ ប្អូនៗបានមកទីនេះបោសសំអាតសំរាមសំអាតនៅជំវិញ
បឹង​និង​រំលឹកប្រជាជនរក្សាទេសភាព។ ឥឡូវនេះក្នុងពេលជួបនឹងភ្ញៀវទេសចរណ៍
ប្អូនអាចជឿជាក់ឧទ្ទេសនាមជាមួយគេអំពីប្រវត្តិសាស្ត្រនៃយន្តហោះដែលត្រូវបាញ់
ធ្លាក់នៅបឹងក្នុងភូមិខ្លួន។”

        យន្តហោះ B52 នៅ Ngoc Ha​(ហាណូយ) បានក្លាយទៅជាក្តីមោទនភាព​របស់​
ប្រជាជន Ngoc Ha​ និយាយដោយឡែកនិងប្រជាជាតិវៀតណាមនិយាយ​រួម។​ បឹង 
Huu Tiep ភូមិផ្កា Ngoc Ha​ ជាកន្លែងដែលកងទ័ពប្រជាជនហាណូយ​វាយបរាជ័យ
យន្តហោះ B52 របស់កងជើងអាកាសអាមេរិកត្រូវបានដាក់ឈ្មោះជា​កន្លែងកូស
សញ្ញាសម្គាល់យុទ្ធជ័យក្នុងសម័យកាលដ៏អង់អាចក្លាហាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ