កំលាំងចំរុះធ្វើឡើងជ័យជំនះ

កំលាំងចំរុះធ្វើឡើងជ័យជំនះ - ảnh 1
ការវាយប្រហារយុទ្ធសាស្ត្រ B52 របស់អាមេរិកទៅលើរដ្ឋធានីហាណូយ និង​ខេត្តភាគខាងជើងមួយចំនួនមានឈ្មោះ “Linerbacker 2”


      VOV-ក្នុងរយៈពេល១២ថ្ងៃយប់កងទ័ពជើងអាកាសអាមេរិកបានប្រើប្រាស់
​យន្តហោះ B52 ចំនួន៦៦៣លើកនិងយន្តហោះយុទ្ធវិធីចំនួន៣៩២០លើកទម្លាក់​គ្រាប់បែកប្រមាណជាង១សែនតោនចុះមកលើក្រុងហាណូយ Hai Phong និង
ទីដៅ​សំខាន់​មួយចំនួនទៀតនៅភាគខាងជើងវៀតណាម។ រីឯនៅក្រុងហាណូយ
អាមេរិក​បានប្រើប្រាស់យន្តហោះ B52 ចំនួន៤៤១លើករួមជាមួយយន្តហោះ​យុទ្ធវិធីរាប់ពាន់លើកទម្លាក់គ្រាប់បែកជាង១ម៉ឺនតោនបំផ្លាញ់វិថីភូមិឃុំជាច្រើន។
វិថី Kham Thien ជាដំបន់មួយមានចំនួនប្រជាជនច្រើនបំផុតនៅក្រុងហាណូយ​ត្រូវ​
គ្រាប់បែក B52 បំផ្លាញដែលលាតសន្ធឹងប្រវែងជាង១គីឡូម៉ែត្រធ្វើឲ្យផ្ទះសម្បែង
វត្តវិហារ​សាលា​គិលានុបដ្ឋានជិត២ពាន់ខ្នងត្រូវខ្ទេចខ្ទីរ ជន២៨៧នាក់ត្រូវស្លាប់
និង២៩០នាក់​ត្រូវ​រងរបួស។ រួមជាមួយវិថី Kham Thien យន្តហោះ B52 របស់
អាមេរិកបាន​ទម្លាក់​គ្រាប់បែកចុះមកលើទីប្រជុំជនជាង១០០កន្លែងក្នុងទីក្រុង
ដូចជាមន្ទីពេទ្យ Bach Mai, Gia Lam, Yen Vien, An Duong ជាដើមធ្វើឲ្យជនជាង
១ពាន់នាក់ត្រូវស្លាប់​និង​រង​របួស។ វរៈសេនីយ៍ឯក Le Dinh Sy ពេលនោះកំពុង
បំពេញការងារនៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រយោធាវៀតណាមបានឲ្យដឹងថា៖

        “ពេលនោះខ្ញុំក៏ដូចជាកងទ័ពប្រជាជនវៀតណាមក្តៅចិត្តព្រួយបារម្មណ៍
ចំពោះរដ្ឋធានីហាណូយពីព្រោះបានលឺថាកងទ័ពជើងអាកាសអាមេរិក
ពិសេស​គឺ​អាវុធ B52 ខ្លាំងណាស់។​ ប៉ុន្តែជាក់ស្ដែងគឺតាមរយៈប៉ុន្មានថ្ងៃដើម
ដំបូងចាប់ពី​ថ្ងៃទី១៨ដល់ថ្ងៃទី២៤ វគ្គទី១នៃយុទ្ធនាការបានឃើញថានឹងនរ
ចិត្ត។ នឹងនរចិត្ត​ពីព្រោះយើងមិនភ័យខ្លាច់ឡើយ យើងមានអាវុធសំភារៈ
គ្រប់គ្រាន់និងស្មារតី​ដើម្បី​ប្រឆាំងនឹងការវាយប្រហារយុទ្ធសាស្ត្រនោះ។”

កំលាំងចំរុះធ្វើឡើងជ័យជំនះ - ảnh 2
វរៈសេនីយ៍ឯក Le Dinh Sy អតីតអនុប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម។

        ការវាយប្រហារយុទ្ធសាស្ត្រ B52 របស់អាមេរិកទៅលើរដ្ឋធានីហាណូយ
និង​ខេត្តភាគខាងជើងមួយចំនួនមានឈ្មោះ “Linerbacker 2” សំដៅបំផ្លាញនូវ
ឆ័ន្ទះ​របស់ប្រជាជាតិវៀតណាមចាប់បង្ខំវៀតណាមត្រូវចុះចាញ់និងយល់ព្រម
នឹងលក្ខណៈ​ដែលអាមេរិកនាំចេញនៅសន្និសីទប៉ារីស។ ប្រធានាធិបតីអាមេរិក
Nickson ពេល​នោះជឿជាក់ថា សន្លឹកបៀយុទ្ធសាស្ត្រ B52 នឹងនាំភាគខាងជើង
វៀតណាមទៅ​សម័យថ្ម។ ហើយក្រោយនោះប្រធានាធិបតីអាមេរិក Nickson
ត្រូវបានសរសេរ​ក្នុងសៀវភៅប្រវត្តិអំពីជីវិតខ្លួនថា៖

       “ការព្រួយបារម្មណ៍របស់ខ្ញុំក្នុងប៉ុន្មានថ្ងៃនេះមិនម៉ែនជារលកប្រឆាំងជំទាស់
រិះគន់ដ៏ខ្លាំងក្លាក្នុងប្រទេសនិងលើពិភពលោកឡើយ នោះគឺកំរិតខូចខាតអំពី
យន្តហោះ B52 គឺធ្ងន់ធ្ងរពេក”។ លោក Le Dinh Sy បានវិភាគថា៖

        “ជ័យជំនះរបស់យុទ្ធនាការ Dien Bien Phu លើលំហអាកាសគឺជាជ័យជំនះ​របស់សិល្បះពង្រីកកំលាំងចំរុះរបស់សង្គ្រាមប្រជាជនរបស់យើង។ តាមរយៈ​យុទ្ធនាការប្រវត្តិសាស្ត្រ Dien Bien Phu លើលំហអាកាសអាចឃើញថាមេរៀន​
ពី​ការប្រយុទ្ធនេះគឺធំធេងណាស់ពីព្រោះប្រជាជាតិវៀតណាមបានសាមគ្គី
ប្រយុទ្ធ ប្រជាជនទាំងមូលរួមជាថ្លុងមួយ។ ក្រោមកិច្ចដឹកនាំរបស់បក្ស
កុម្មុយនីស្តវៀតណាម ជាបក្សមួយដែលធ្លាប់បានឆ្លងកាត់ក្នុងការតស៊ូដ៏
លំបាកជាច្រើន យើងអាចដំណើរបានជោគជ័យទៅ​លើ​គ្រប់ប្រភេទ​អាវុធ
របស់សត្រូវ។”

        ក្នុងការតស៊ូដើម្បីយុត្តិធម៍នេះ ប្រជាជាតិវៀតណាមមិនឯកកោឡើយ។ ពិភពលោកទាំងមូលឆ្ពោះមកវៀតណាម បណ្ដាប្រទេសសង្គមនិយមជា
ភាតរៈពេល​នោះ នាំមុខគឺសហភាពស៊ូវៀតនិងចិនបានជួយឧបត្ថម្ភវៀតណាម
លើគ្រប់ផ្នែកជាច្រើន​ទាំងខាង​សំភារៈនិងស្មារតី ពិសេសគឺសព្វាវុធ។​ប្រជាជន
ស្រឡាញ់សន្តិភាព​លើពិភពលោករួម​សំលេងថ្កោលទោសចក្រពទ្ធអាមេរិក
និងប្រធានាធិបតីអាមេរិក Nickson ក្នុងពេល​ដំណើរ​ការ​ទម្លាក់គ្រាប់បែកសម្លាប់
ជនស៊ីវិល ក្នុងនោះភាគច្រើនជា​នារី​និងកុមារវៀតណាមផង។

        មជ្ឈដ្ឋានយោធាអ្នកនយោបាយបណ្ដាប្រទេសលោកខាងលិចពេលនោះ​
ហាក់ដូច​ជាមិនអាចដោះស្រាយបាននូវមូលហេតុនៃការបរាជ័យរបស់ក្បាល
ម៉ាស៊ីន​សង្គ្រាមអាមេរិក។​អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រយោធា Le Dinh Sy បាន
ពន្យល់ថា៖

        “អ្នកស្រាវជ្រាវយោធាបរទេសជាច្រើនស្វែងយល់ហេតុអ្វីវៀតណាមទទួល
​បាន​ជ័យជំនះ? គេដឹងថាអាមេរិកជាប្រទេសខ្លាំងមួយអំពីសក្ដានុពលយោធា
ឈរ​លំដាប់​ថ្នាក់​ទី១លើពិភពលោក រីឯវៀតណាមពេលនោះត្រឹមតែជាប្រទេស
​អន់​ខ្សោយ​មួយប៉ុណ្ណោះ។ លើ​គ្រប់វិស័យបើប្រៀបធៀបគឺយើងមិនអាចស្មើរ
នឹងអាមេរិកទេ ប៉ុន្តែអំពី​កំលាំង​ចំរុះយើងល្អ​ជាងអាមេរិក។ ប្រការនេះធ្វើឲ្យជន
បរទេសមិនអាច​ស្រមើរ​ស្រមៃ​បានឡើយ។ យើង​វាយតបតវិញតាមរបៀបរបស់
វៀតណាម មានយុទ្ធវិធី​យុទ្ធសាស្ត្រដោយឡែក។ ដូច្នេះយើង​មិន​ភ័យខ្លាច់ក្នុង
ពេលទប់ទល់នឹងអាវុធខ្លាំង​បំផុតបណ្ដាប្រភេទយន្តហោះប្រយុទ្ធ​ទំនើប​បំផុត
លើពិភពលោកពេលនោះ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ