“ ម៉េរម័រអំពីដំណាក់កាល១ដ៍អង់អាចក្លាហាន “
THU HANG -  
(VOVWORLD) /  
|
រូបថត: Internet |
Vovworld-ក្នុងយុទ្ឋនាការ“ ហាណូយ-Dien Bien Phu លើលំហរអាកាស“ស្ថានីយ៍ផ្សាយរលកធាតុអាកាស Me Tri នៃវិទ្យុសំលេង
វៀតណាមជាំទីដៅបំផ្លាញរបស់ទ័ពជើងអាកាសអាមេរិក។នាព្រឹកថ្ងៃទី១៩
ធ្នូឆ្នាំ១៩៧២ទ័ពជើងអាកាសអាមេរិកបានទម្លាក់គ្រាប់បែកទៅលើដំបន់នេះ។
អាស្រ័យដោយមានការត្រៀមចិត្តសាស្រ្តទុកមុន បានជាកម្មាភិបាល កម្មករ
បុគ្គលឹកស្ថានីយ៍ជិត៦០នាក់បានម្ចាស់ការធានាសុវត្ថិភាពអំពីអាយុជីវិតនិង
សម្ភារះគ្រឿងម៉ាស៊ីន។ជាប្រធានក្រុមសេនាជនមានភារកិច្ចការពារ ស្ថានីយ៍
ផ្សាយរលកធាតយអាកាស លោកDuong Xuan Truong រំលឹកឡើវិញថា៖
“ កាលពីគ្រាដំបូងបងប្អូនបានកំណត់ស្មារតីហើយ។ក្នុង១វេណមាន
មនុស្ស២នាក់ប្រចាំការ។ទៅដល់ទីកន្លែងណាយើងខ្ញុំសុទ្ឋតែយកតាមខ្លួនភ្លើង
ប្រភេទ K៤៤មិនចេះភ័យខលាចអ្វីសោះឡើយ “។
ក្នុងអំឡុង១២យប់ថ្ងៃនេះ ចក្រព័ទ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបំផ្លាញទីក្រុង
ហាណូយយ៉ាងសារហាវនិងវិទ្យុសំលេងវៀតណាមក្លាយទៅជាកាណាល់ផ្សាយ
ព័ត៏មានសំខាន់បំផុតដើម្បីប្រជាជនតាមដានស្ថានភាពសឹក។ឯសាធារណមតិ ពិភពលោកផ្ទៀងស្តាប់សញ្ញានៃវិទ្យុសំលេងវៀតណាមដូចជាការតាមដានភាពរ
គង់វង់និងវិនាសហិនហោចនៃប្រទេសជាតិ១នាប៉ុន្មានថ្ងៃនោះដោយមិនអើពើដល់
សំលេងប្រកាសអាសន្ននិងសូសំលេង សន្ឋាប់ នៃយន្តហោះអាមេរិកលើផ្ទៃមេឃ
ហាណូយបណ្តាកម្មាភិបាលអ្នកបច្ចេកទេសនៃវិទ្យុសំលេងវៀតណាមនៅតែប្រចាំការ
ជាប់ជានិច្ចដើម្បីជូនដំណឹងអំពីបំរែបំរួលថ្មីបំផុតនៃយុទ្ឋនាការ Dien Bien Phu លើ
លំហអាកាសដល់មិត្តអ្នកស្តាប់ឲ្យទាន់ពេលវេលា។សិល្បការីនីឆ្នើម Kim Cucជា
មិត្តអ្នកអាន១រូបនាគ្រានោះបានចែករំលែលថា៖“ ពេលនោះយើងខ្ញុំនៅស្នាក់នៅទីក្រុង
ហាណូយដើម្បីប្រចាំការជូនដំណឹង។យើងខ្ញុំទាំងអស់គ្នា ប្រចាំការរយះពេល២៤
ម៉ោងនៅទីស្នាក់ការ៣៩ Ba Trieuនិង៥៨ Quan Su។ប៉ុន្តែកម្មវិធីផ្សាយទាំងឡាយ
នៅបានផ្សាយដូចធម្មតា ទៅវិញចក្រព័ទ្ឋអាមេរិកមានឧបាយកលបំផ្លាញស្ថាប័ន
ផ្សព្វផ្សាយចំនួន២របស់យើងគឺទីស្នាក់ការវិទ្យុសំលេងវៀតណាមនិងទីភ្នាក់ងារ
សារព័ត៏មានវៀតណាម។នោះជាស្ថាប័នផ្សព្វផ្សាយធំបំផុតរបស់វៀតណាមពេល
នោះ“។
|
តន្រ្តីករ Pham Tuyen(រូបថត: Internet) |
ក្នុងរយះពេល១២យប់ថ្ងៃជាប្រវត្តិសាស្រ្តនោះ កម្មាភិបាលនិងអ្នកយកព័ត៏មាន
ទាំងអស់នៃវិទ្យុសំឡេងវៀតណាមសុទ្ឋតែសង្វាតធ្វើការ។អ្នកណាក៍ចង់ធ្វើអ្វីៗ
នោះដើម្បីរដ្ឋធានីដែរ។ តន្រ្តីករ Pham Tuyenដែលប្រកបការងារនៅនាយកដ្ឋាន
វប្បធម៏សិល្បះវិទ្យុសំលេងវៀតណាមនាគ្រានោះចែករំលែកថា៖ចន្លោះវគ្គទម្លាក់
គ្រាប់បែកនេះខ្ញុំឃើញថា៖តើហាណូយអង់អាចក្លាហាននិងរឹងមាំដល់ប៉ុណ្ណឹង។វិលត្រឡប់មកផ្ទះវិញលោកមានចំណាប់អារម្មណ៍ឈឺចាប់ផងនិងមោទនះផង។
និងបទចម្រៀង “ហាណូយ-Dien Bien Phuលើលំហអាកាស “ត្រូវបាននិពន្ឋក្នុង
រយះពេល១រាត្រីតែប៉ុណ្ណោះ។“ ក្នុងពិធីផ្លាស់ប្តូរសភាពការណ៍ លោក Tran Lam
អគ្គនាយកវិទ្យុសំលេងវៀតណាម មានប្រសាសន៍ថា៖គណះកម្មាធិការយោធាមាន
មតិថាយើងប្តេជ្ញាប្រយុទ្ឋប្រឆាំងខ្មាំងសត្រូវដូចជាយុទ្ឋនាការ Dien Bien Phu។ស្តាប់
លឺពាក្សDien Bien Phu ខ្ញុំឃើញថាមានអ្វីៗក្លាហានមោះមុតណាស់។និងនាយប់ថ្ងៃនេះ
ខ្ញុំបាននិពន្ឋរួចរាល់បទចម្រៀង ហាណូយ-Dien Bien Phu លើលំហអាកាស “។
ពេលបានផ្សាយលើរលកធាតុអាកាសនៃវិទ្យុសំលេងវៀតណាម បទចម្រៀងនេះបាន
ធ្វើឲ្យប្រជាជនវៀតណាមទាំង៣ភាគសប្បាយរីករាយយ៉ាងក្រៃលែង។ដើម្បីឈានទៅ
ដល់ជ័យជំនេះចុងក្រោយ កងទ័ពនិងប្រជាជនវៀតណាមត្រូវឆ្លងកាត់លើការលំបាក
វេទនាជាច្រើន។ប៉ុន្តែយុទ្ឋនាការ ហាណូយDien Bien Phuលើលំហអាកាសក្នុងរយះ
ពេល១២យប់ថ្ងៃបានឈានចូលប្រវត្តិសាស្រ្តនិងជាមោទនះភាពរបស់ប្រជាជាតិវៀត
ណាមជារៀងរហូត។
ក្នុងម៉េម័ររបស់ខ្លួន កម្មាភិបាល មិត្តអ្នកអាននិងអ្នកនិពន្ឋទាំងឡាយរបស់វិទ្យុសំលេង
វៀតណាមជានិច្ចកាលមានមោទនះភាពថា៖បានមានការរួមវិភាគទានដ៍សក្តិសមក្នុង
យុទ្ឋជ័យនោះ៕
THU HANG
-VOVWORLD