ហាណូយជាមួយជ័យជំនះ Dien Bien Phu លើលំហរអាកាស

(VOV)_ក្នុងរយះពេលប៉ុន្មានថ្ងៃ នាសិសិរះរដូវ ខែធ្នូ ឆ្នាំ ១៩៧២ កងទ័ពនិង​ប្រជា ជនទីក្រុងហាណូយ បានប្តេជ្ញាចិត្តវាយបរាជ័យ បណ្ដាបន្ទាយយន្តហោះ ​B52 របស់ អាមេរិក ធ្វើឡើងការប្រយុទ្ធ Dien Bien Phu លើលំហរអាកាសមួយដ៏​ត្រចះ​ត្រចង់​។ ក្នុងរយះពេល៤ទស្សវត្ស​កន្លងផុតទៅ​ហើយ​​ប៉ុន្តែព្រឹត្តការណ៍ប្រវត្តិ​សាស្ត្រ ១២យប់ 
ថ្ងៃ ឆ្នាំ១៩៧២​នោះ​ មិនអាចបំភ្លេចបានឡើយ។ 

ហាណូយជាមួយជ័យជំនះ Dien Bien Phu លើលំហរអាកាស - ảnh 1
មេឃភ្លឺចញ្ចាចដោយពន្លឺភ្លើងគ្រាប់បែកទម្លាក់របស់យន្តហោះ B52 និងរន្ទះគ្រាប់កាំភ្លើង កាំជ្រួចដែលបាញ់តបតវិញទៅលើយន្តហោះ B52 (http://vovworld.vn/)

          មុននេះ ៤០ឆ្នាំ ក្នុងការប្រយុទ្ធលើលំហរអាកាសចុងក្រោយ អាមេរិក​បានដំ
ណើ ការយុទ្ធនាការយោធា Linebacker 2 មានចរិតលក្ខណះ​បំផ្លាញខ្ទេចខ្ទាំ និងសា
ហាវ បំផុត ក្នុងប្រវត្តិសាស្ត្រសង្គ្រាមនៅវៀតណាម។ អាមេរិកបានប្រើប្រាស់យន្ត ហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B52 (អាវុធមួយក្នុង​ចំណោមអាវុធយុទ្ធ សាស្ត្រ 
ទំនើប បំផុតចំនួន៣របស់អាមេរិក) ដើម្បីទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ទៅ លើទី ក្រុងហាណូយ មជ្ឈមណ្ឌលស្នូលរបស់ប្រទេស​វៀតណាម សំដៅបំបែក ឆន្ទះ របស់កងទ័ពនិងប្រជាជនវៀតណាម បង្ខំ​វៀតណាមចុះញ៉មនិងទទួលយក​រាល់ ប្រការ របស់អាមេរិកនៅតុចរចារ Paris អំពីវៀត​ណាម។ ចំពោះជនវៀតណាម  នេះគឺជាការតស៊ូរ ដើម្បីខឿន​ឯករាជ​ជាតិ ដើម្បី​កិត្តិយសរបស់មាតុប្រទេស។ 
លោក Do Hien ជាជនហាណូយ​មួយរូប​បានរំលឹកឡើងវិញថា៖

          “ ការប្រយុទ្ធនេះគឺជាការលំបាកសាកល្បងដ៏ស្វិតស្វាញ​និងសាហាវ ឃោ​
ឃៅបំផុត​រវាងកងទ័ពជើងអាកាសវៀតណាមជាមួយយន្តហោះអាមេរិក។ យន្ត ហោះអាមេរិកហោះទាំងយប់ ទាំងថ្ងៃ នាពេលនោះកាំភ្លើងយន្តបាញ់យន្តហោះ 
កាំជ្រូចការពារលំហរអាកាសបាញ់តបតវិញជាយ៉ាងស្វិតស្វាញ ប្រើគ្រប់វិធីដើម្បី
ការប្រយុទ្ធដណ្ដើមយុត្តិធ៌មរបស់ខ្លួន។ ”

          ក្នុងរយះពេល១២ថ្ងៃ ចុងខែធ្នូ ឆ្នាំ ១៩៧២ ទីក្រុងហាណូយទាំងមូល​គ្មានអ្នក
ណា​ដេកទេ។ មេឃភ្លឺចញ្ចាចដោយពន្លឺ​ភ្លើងគ្រាប់បែក​ទម្លាក់របស់យន្តហោះ B52
និងរន្ទះគ្រាប់កាំ​ភ្លើង​ កាំជ្រួចដែលបាញ់តបតវិញទៅលើយន្តហោះ​ B52 ​ និងបណ្ដា ប្រភេទយន្តហោះ​ផ្សេងៗ​ បានទម្លាក់​គ្រាប់បែកចុះមកលើបណ្ដាមណ្ឌលប្រជុំជន 
និងតំបន់ជិត​ខាងនា​នា។ បណ្ដាការទម្លាក់គ្រាប់បែករបស់ យន្តហោះ​ B52 មក លើហាណូយដ៏ឃោឃៅនោះ បានបំផ្លាញ់ផ្លូវ Kham Thien   មន្ទីពេទ្យ Bach Mai
ស្រុក Dong Anh, Tu Liem, Thanh Tri ជាដើម។​ លោក Do DoanDai អតីតនាយកមន្ទី
ពេទ្យ Bach Mai បាន​រលឹក​ឡើងវិញថា៖

          “ ការវាយប្រហារដោយគ្រាប់បែក ដែលយើងខ្ញុំមិនអាចភ្លេចបាន​នោះ​គឺជាបទ ឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបានឡើយ នោះគឺ នាព្រឹកថ្ងៃទី ២២ ធ្នូ ដើមឈើ 
ផ្ទះសម្បែងត្រូវបំផ្លាញ់ខ្ទេចខ្ទី។ មន្ទីពេទ្យមួយត្រូវយន្តហោះអាមេរិកបំផ្លាញ់ទាំងស្រុង។ យើងខ្ញុំមានមនុស្សចំនួន ២៨នាក់ត្រូវស្លាប់ និងមនុស្សចំនួន២០នាក់ត្រូវរងរបួស។ នេះគឺជាបទឧក្រិដ្ឋកម្មដែល​មិនធ្លាប់មានទេ។”

ហាណូយជាមួយជ័យជំនះ Dien Bien Phu លើលំហរអាកាស - ảnh 2
មន្ទីពេទ្យ Bach Mai ត្រូវបំផ្លាញ់​  (http://dantri.com.vn)

          ក្នុងរយះពេល ១២ យប់ ថ្ងៃនោះ កងកម្លាំងការពារលំហរអាកាស ​ទីក្រុងហា
ណូយ  បានប្តេជ្ញាចិត្ត ម្ចាស់ការទប់ទល់នឹងរាល់ការវាយប្រហារ​តាមជើងអាការ
របស់អាមេរិក​ បាញ់ទម្លាក់យន្តហោះអាមេរិកចំនួន ៨១គ្រឿង​ ក្នុង​នោះមានយន្ត
ហោះ B52 ចំនួន ៣៤គ្រឿង។ 

៤០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ ស្លាកស្នាមនៃបណ្ដាថ្ងៃផ្សែង ភ្លើងនៅលើ
លំហរអាកាសរដ្ឋធានីហាណូយ នៅបានរក្សារជាប់ ក្នុងសារមន្ទីជ័យជំនះ B52 សារ មន្ទីប្រវត្តិសាស្ត្រ យោធាវៀតណាម និង​នៅបណ្ដាស្តូបរំលឹកខួប​អនុស្សាវរីយ៍ នៅ
ផ្លូវ ​Kham Thien និងមន្ទីពេទ្យ Bach Mai ឬក្នុងចំណាប់​អារម្មណ៍របស់ជនហាណូយ
គ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ