CAMBODIA ANGKOR AIR ជួយបង្រួញការហោះហើរ

        (VOV)_ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (CAMBODIA ANGKOR AIR) ជា​អង្គភាព សាជីវកម្មចម្រុះរវាងវៀតណាមនិងកម្ពុជា បានបើកជើងហោះហើរត្រង់​រវាងរាជធានី ភ្នំពេញ និងរដ្ឋធានីហាណូយ។ ​ជើងហោះហើរនេះបានបំពេញតម្រូវ​ការ​ទៅវិញទៅ
មក  ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជានិងវៀតណាម។

CAMBODIA ANGKOR AIR ជួយបង្រួញការហោះហើរ - ảnh 1
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (VOV5)

កម្ពុជាត្រូវបានស្គាល់ដល់ ដោយបណ្ដាទីកន្លែងទេសចរណ៍គួរអោយទាក់ទាញ​នៅទ្វីបអាស៊ី ជាមួយគ្រប់ប្រភេទទេសចរណ៍ និងវត្តរាប់ពាន់នៅក្នុងទូ​ទាំងប្រទេស។ ពិសេសគឺមណ្ឌលកេរ្ត៍ដំណែលអង្គរនៅខេត្តសៀមរាប តំបន់ឆ្នេរ​សមុទ្រនៅទីក្រុង
ព្រះស៊ីហានុ …ជាដើម បានបង្កើតឡើងកម្លាំងទាក់ទាញយ៉ាង​ខ្លាំងក្លា​ចំពោះភ្ញៀវ
ទេសចរណ៍។ ទោះបីជាសក្ដានុភាពអំពីទេសចរណ៍ដ៏សម្បូរ​បែប​ដូច្នេះ ប៉ុន្តែ ហេដ្ឋា
រចនាសម្ព័ន្ធ ទេសចរណ៍ ពិសេសគឺមធ្យោបាយគមនា​គមន៍​ពិសេសគឺអាកាសចរណ៍
របស់កម្ពុជា នៅតែមិនទាន់បំពេញបានតម្រូវការរបស់​ភ្ញៀវទេសចរណ៍។

តាមតួរលេខស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជាថា÷ ឆ្នាំ ២០១២ កម្ពុជាមានភ្ញៀវ
ទេសចរណ៍បរទេសចំនួន៣ម៉ឺន៦ពាន់នាក់មកទស្សនាប្រាសាទអង្គរវត្ត ដែល​ក្នុងនោះ ភាគច្រើនគឺភ្ញៀវមកពីវៀតណាម ​ចិន ថៃ កូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែ ក្នុង​នោះ​ភ្ញៀវ ជាងពាក់កណ្ដាលបានមកដល់កម្ពុជាដោយផ្លូវគោក និងផ្លូវទឹក។ រាជ​រដ្ឋាភិ​បាលកម្ពុជា មានគោលបំណងថា÷ ក្នុងឆ្នាំ ២០១៣នេះ បរិមាណភ្ញៀវទេសចរណ៍បរទេសមកដល់
កម្ពុជាតាមផ្លូវអាកាសនឹងកើនឡើងយ៉ាងខ្លាំង។ លោក សុខរ៉ាន អ្នកជំនាញការម៉ា
ឃិតធិញ  របស់ Angkor Air នៅកម្ពុជាបានអោយដឹងថា÷ 

“ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានបើកផ្លូវហោះហើរត្រង់រវាងកម្ពុជា​និង​វៀតណាម រវាងទីក្រុងភ្នំពេញ-ហាណូយ ទីក្រុងសៀមរាបនិងទីក្រុងហា​ណូយ ​ក៏ដូច
ជា ពីទីក្រុងហូជីមិញទៅកាន់ភ្នំពេញនិងពីទីក្រុងហូជីមិញទៅទី​ក្រុង​សៀមរាប។ ក្រុម ហ៊ុនទេសអាកាសចរណ៍ជាតិកម្ពុជានឹងរួមចំណែកជំរុញផ្នែកទេសចរណ៍រវាងកម្ពុជា
និងវៀតណាម។”

          នាបច្ចុប្បន្ន បណ្ដាផ្លូវអាកាសអន្តរជាតិ ទាំងពីភ្នំពេញនិងសៀមរាប ​សុទ្ធតែ
តភ្ជាប់ ជាមួយបណ្ដាផ្លូវអាកាសក្នុងប្រទេសកម្ពុជា។ បណ្ដាផ្លូវអាកាសនេះបានបង្ក
លក្ខណះ ងាយស្រួលសំរាប់ភ្ញៀវទេសចរណ៍ អាចទៅទស្សនាតំបន់ចំនួន៣ ​ក្នុងដំ
ណើ​រតែមួយ នោះគឺ÷ ទីក្រុងភ្នំពេញទំនើប ទីក្រុងសៀមរាបជាមួយខឿន​វប្បធម៌បុ
រាណ  និងទីក្រុងព្រះស៊ីហានុ ជាមួយបណ្ដាឆ្នេរសមុទ្រដ៏ល្អ​ស្អាត។ ​បងស្រី Tran Thi
Thu Trang ដំណាងរបស់ Cambodia Angkor Air ប្រចាំនៅទីក្រុងហាណូយ បានអោយ
ដឹងថា÷

“Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍ចម្រុះ ​រវាងវៀត​ណាមនិងកម្ពុ
ជា ដូច្នេះ​ទីផ្សារដើមដំបូង ដែលកម្ពុជាយកចិត្តទុកដាក់ នោះគឺ​ទី​ផ្សារ​​វៀតណាម។ បន្ទាប់ពីវៀតណាម Cambodia Angkor Air នឹងផ្ទេរ​ប្តូរ​ទៅ​ទីផ្សារ​ទី២ គឺ បាំងកក (ថៃ)។”

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Angkor Air បានបើក​ផ្លូវ​ហោះហើរ
ត្រង់ផ្ទាល់ ដើមដំបូងរវាងហាណូយ និងភ្នំពេញ​ចាប់ពីដើមឆ្នាំ​២០១៣។ ​នាបច្ចុប្បន្ន
ក្រុមហ៊ុនក៏​កំពុងកែទម្រង់ប្រព័ន្ធលក់សំបុត្រឡើងវិញ ដើម្បីបង្ក​លក្ខណះងាយស្រួល
បំផុត  សំរាប់ភ្ញៀវទេសចរណ៍។ លោក សុខរ៉ាន អ្នកជំនាញ​ការម៉ាឃិតធិញ របស់ 
Angkor Air នៅកម្ពុជាបានអោយដឹងថា÷ 

“Angkor Air បើកភ្នាក់ងារដំណាងចំនួន២÷ នៅទីក្រុងហាណូយគឺភ្នាក់​ងារ Blue Sky
ដើម្បី បង្កលក្ខណះលក់សំបុត្រសំរាប់ភ្ញៀវទេចរណ៍នៅទីក្រុង​ហា​ណូយ។ រីឯចំពោះ
ភ្ញៀវ ទេសចរណ៍នៅទីផ្សារទីក្រុងហូជីមិញ យើងខ្ញុំមានភ្នាក់ងារ Huong Giang ដែរ។”

តាមគំរោង ក្នុងឆ្នាំនេះ ក្រុមហ៊ុននឹងសម្រេចដាក់អោយដំណើការជើងហោះហើរ
ចំនួន១១ ដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន៨ និងជើងហោះហើរក្នុង​ប្រទេសចំនួន៣។ ក្រៅពីបណ្ដាជើងហោះហើរត្រង់ពីវៀតណាម ក្រុមហ៊ុន​អាកាស
ចរណ៍ ជាតិកម្ពុជា Angkor Air ក៏មានបណ្ដាជើងហោះហើរត្រង់ពី​ប្រទេស ​ចិន ជប៉ុន  កូរ៉េខាងត្បូង ថៃ…ជាដើមផងដែរ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ