Vinamart – អះអាងនូវពាណិជ្ជសញ្ញាវៀតណាមនៅកម្ពុជា

(VOVWORLD) - ដោយមានបទពិសោធន៍ប្រតិបត្តិការ និងអភិវឌ្ឍន៍នៅទីផ្សារកម្ពុជាអស់រយៈពេលជិត ២០ ឆ្នាំ មក ពាណិជ្ជសញ្ញា Vinamart បានអះអាងនូវឋានៈ ជំនឿទុកចិត្ត និងសេចក្ដីស្រឡាញ់ ក៏ដូចជាឧត្តមភាពរបស់ទំនិញវៀតណាមនៅលើទីផ្សារកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីរក្សាពាណិជ្ជសញ្ញាវៀតណាមនៅកម្ពុជាប្រកបដោយជោគជ័យ ដូចជាប្រព័ន្ធផ្សារទំនើប Vinamart របស់ពាណិជ្ជការិនី Hong Thuyen គឺ បណ្ដាសហគ្រាសវៀតណាមត្រូវឆ្លងកាត់ដំណាក់កាលដ៏លំបាកផងដែរ។
Vinamart – អះអាងនូវពាណិជ្ជសញ្ញាវៀតណាមនៅកម្ពុជា - ảnh 1ផ្សារទំនើប Vinamart នៅកម្ពុជា

ទោះបីជាវៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាង ដែលមានខ្សែព្រំដែនគោកជាប់គ្នា ហើយការដឹកជញ្ជូន ក៏ដូចជាការជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក មានភាពងាយស្រួលក៏ដោយ ប៉ុន្តែ ប្រជាជនកម្ពុជានៅតែមិនស្គាល់ដល់ទំនិញភាគច្រើនរបស់វៀតណាម ដោយសារមានការប្រកួតប្រជែងអំពីតម្លៃ និងគុណភាពរបស់ទំនិញមកពីថៃ និងចិន។ ដោយមានការប្តេជ្ញាចិត្តធ្វើយ៉ាងមេចដើម្បីនាំទំនិញវៀតណាមទៅកាន់អតិថិជនកម្ពុជានោះ លោកស្រី Hong Thuyen - ម្ចាស់ផ្សារទំនើប និងភោជនីយដ្ឋាន Vinamart ដ៏ល្បីល្បាញរបស់វៀតណាមនៅវិថីព្រះមុនីវង្ស រាជធានីភ្នំពេញបានស្វែងយល់យ៉ាងល្អិតល្អន់អំពីចំណង់ចំណូលចិត្ត និងទំលាប់ទិញដូររបស់អតិថិជនកម្ពុជា ដើម្បីទទួលបានជោគជោគដូចសព្វថ្ងៃនេះ។ លោកស្រី Hong Thuyen បានសំណេះសំណាលថា៖ “ប្រសិនបើសហគ្រាសចង់ទទួលបានជោគជ័យនៅទីផ្សារកម្ពុជានោះ គឺ ផ្លាកយីហោផលិតផលគួរតែមានភាសាខ្មែរ។ លើសពីនេះទៅទៀត អតិថិជនកម្ពុជាចូលចិត្តទំនិញណាដែលមានតម្លៃសមរម្យ និងស្អាត។ ទន្ទឹមនឹងនេះ យើងត្រូវផ្សាយពាណិជ្ជកម្មទំនិញរបស់ខ្លួនតាមរយៈ ទូរទស្សន៍ វិទ្យុ ដើម្បីផ្សព្វផ្សាយដល់អតិថិជនកម្ពុជាផងដែរ” ។

ប្រព័ន្ធផ្សារទំនើប និងភោជនីយដ្ឋានVinaMart ត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៥ ក្នុងគោលបំណងផ្តោតសំខាន់ទៅលើមុខទំនិញចំណីអាហារ ទំនិញលក់រាយ ដែលមានប្រភពមកពីប្រទេសវៀតណាម ដូចជាប្រហិត Minh Chau  ទឹកដោះគោ Ong Tho  ស្បែកជើង Bitis Vinamit (ខ្នុរសម្ងួត) និងផលិតផលស្រស់គ្រប់ប្រភេទ ជាដើម។ ដោយមានប្រភពទំនិញសម្បូបែប តម្លៃសមរម្យ ព្រមទាំងមានវិធីលក់ទំនិញថ្មីៗ ដូចជា កម្មវិធីបញ្ចុះតម្លៃ និងកម្មវិធីភ្លករស់ជាតិចំណីអាហារនៅនឹងកន្លែងនោះបានជា Vinamart ទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជន កម្ពុជា។ និយាយអំពីនិស្ស័យអភិវឌ្ឍពាណិជ្ជសញ្ញាវៀតណាមនៅកម្ពុជារបស់ខ្លួន លោកស្រី Hong Thuyen បានសំណេះសំណាលថា៖ “ខ្ញុំពិតមានលំណាងល្អណាស់ ដោយទទួលបានការជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំស្ថានទូតវៀតណាម និងទីប្រឹក្សាពាណិជ្ជកម្មវៀត ណាមនៅកម្ពុជា។ ស្ថានទូតតែងតែយកទំនិញរបស់ Vinamart ដើម្បីតាំងបង្ហាញក្នុង ពិព័រណ៍នៃបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅកម្ពុជា។ ដោយទាក់ទាញបានចំណាប់អារម្មណ៍របស់សហគ្រាសជាច្រើន បានជា Vinamart មានទំនិញលក់ដូរសម្បូបែបណាស់”។

Vinamart មិនត្រឹមតែផ្ដោតសំខាន់អភិវឌ្ឍន៍ការធ្វើអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើជាស្ពានតភ្ជាប់យ៉ាងសកម្មសម្រាប់សហគ្រាសវៀតណាម ដែលមានបំណងចង់ធ្វើអាជីវកម្មនៅទីផ្សារកម្ពុជាទៀតផង។ ជារៀងរាល់ឆ្នាំ Vinamart តែងតែរៀបចំកិច្ចសន្ទនាជាមួយអតិថិជនស្និទ្ធស្នាល និងរៀបចំ ពិព័រណ៍ទំនិញវៀត ណាមគុណភាពខ្ពស់ ដើម្បីផ្សព្វផ្សាយទំនិញវៀតណាមដល់អតិថិជនកម្ពុជា។ លោកស្រី Hai Anh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ចំកាត់ តែ Linh Chi Kim Cuong ដែលជាសហគ្រាសទទួលបានជោគជ័យនៅកម្ពុជាបានឲ្យដឹងថា៖ “ក្រុមហ៊ុនយើងខ្ញុំពិតជាមានលំណាងល្អណាស់ ដោយបាន Vinamart ជួយតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលនៅកម្ពុជាតាំងពីគ្រាដំបូង រហូតដល់ពេលមានកន្លែងឈរជើងនៅទីផ្សាកម្ពុជា។ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានយ៉ាងទៀងទាត់អំពីគោលនយោ បាយវិនិយោគនិងពាណិជ្ជកម្មថ្មីរបស់កម្ពុជាក៏ដូចជាចែករំលែកបទពិសោធន៍របស់សហគ្រាសដែលទទួលបានជោគជ័យផងដែរ”។

ទីផ្សារកម្ពុជាពិតជាមានសក្តានុពលសម្រាប់សហគ្រាសវៀតណាម។ ប្រសិនបើសហគ្រាសមានបំណងចង់ធ្វើអាជីវកម្មនៅលើទីផ្សារកម្ពុជានោះ គឺត្រូវទទួលបានចំណាប់អារម្មណ៍ និងការជឿទុកចិត្តពីសំណាក់អតិថិជន ។ទោះបីជាអតិថិជនចូលចិត្តទំនិញដែលមានតម្លៃសមរម្យដ៏ដោយ ប៉ុន្តែនៅពេលធ្លាប់និយមចូលចិត្តប្រើប្រាស់ទំនិញណាហើយ គឺពួកគេ នឹងប្រប្រាស់ទំនិញនេះជានិច្ច។ នេះក៏ជាបទពិសោធន៍របស់លោលស្រី Hong Thuyen ដើម្បីបង្កើតឋានៈដ៏រឹងមាំសម្រាប់ទំនិញវៀតណាមនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ