ចំណោងមិត្តភាពរវាងវៀតណាមនិងឡាវនៅភូមិព្រំដែន Lao Kho

(VOVWORLD) - ភូមិ Lao Kho ត្រូវបានស្គាល់ដល់ថាជាទីកន្លែងចិញ្ចឹមលាក់លោកប្រធាន ឡាវ Kaysone Phomvihane ក្នុងសម័យកាលធ្វើសកម្មភាពបដិវត្តន៍ប្រឆាំង អាណានិគមនិយមបារាំង។ នាឆ្នាំ ១៩៤៨ គណៈកម្មាធិការស្ម័គ្រចិត្តឡាវ – វៀតណាមខាងជើងត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយពង្រីកនូវកំលាំង ក្នុងពេលធ្វើយុទ្ធដំណើរទ័ព គេបានបញ្ឈប់នៅភូមិ Phieng Sa បច្ចុប្បន្នជា ភូមិ Lao Kho ខេត្ត Son La ភាគពាយ័ព្យវៀតណាម។ ក្នុងរយៈពេលធ្វើសកម្មភាពនៅទីនេះ លោកប្រធាន Kaysone Phomvihane បានស្នាក់នៅផ្ទះរបស់ លោក Trang Lao Kho ជនជាតិ Mong មួយរូប ហើយបានកសាងមូលដ្ឋានបដិវត្តន៍នៅទីនេះ។ ទីកន្លែងនេះក៏ជាមូលដ្ឋានបដិវត្តន៍ដំបូងតាមបណ្ដោយខ្សែព្រំដែន

វៀតណាម – ឡាវផងដែរ។ 

ចំណោងមិត្តភាពរវាងវៀតណាមនិងឡាវនៅភូមិព្រំដែន Lao Kho - ảnh 1 លោក Trang Lao Lu អ្នកភូមិ Lao Kho ដែលមានអាយុ ៩០ ឆ្នាំ ហើយ ជាកូនប្រុសនៃអតីតជនបដិវត្តន៍ Trang Lao Kho។

ស្ថិតនៅចម្ងាយ ១៣ គីឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំ Phieng Khoai គឺភូមិ Lao Kho និងតំបន់កេរ្ដ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម – ឡាវ។ នាបច្ចុប្បន្ន ភូមិ Lao Kho មានគ្រួសារជនជាតិ Mong ចំនួន ១០០ គ្រួរ កំពុងរស់នៅ។ ខេត្ត Son La (វៀតណាម) និងខេត្ត Huaphan (ឡាវ) មានខ្សែ ព្រំដែនរួមចំនួន ២០ គីឡូម៉ែត្រ។ ភូមិព្រំដែន Lao Kho ជាប់នឹងស្រុក Xieng Kho ភាគខាងជើងប្រទេសឡាវ។ កាលពី ៦៥ ឆ្នាំមុននេះតំបន់នេះគឺជាមូលដ្ឋានបដិវត្តន៍សម្ងាត់មួយនៃគណៈកម្មាធិការស្ម័គ្រចិត្តឡាវ– វៀតណាមខាងជើងក្នុងដំណាក់កាលប្រឆាំងអាណានិគមនិយមបារាំង។

លោក Trang Lao Lu អ្នកភូមិ Lao Kho ដែលមានអាយុ ៩០ ឆ្នាំ ហើយ ជាកូនប្រុសនៃអតីតជនបដិវត្តន៍ Trang Lao Kho។ នៅខាងមុខផ្ទះឈើ សាមញ្ញមួយខ្នង់របស់គាត់គឺកិនពោតថ្មមួយគ្រឿងនិងឆ្នាំងសំរិទ្ធមួយគ្រឿង។ បណ្ដាវត្ថុធម្មតាទាំងនេះបានរួមវិភាគទានចិញ្ចឹមគ្រួសារគាត់និងបណ្ដា កម្មាភិបាលបដិវត្តន៍វៀតណាមនិងឡាវក្នុងរយៈបណ្ដាខែឆ្នាំពេញទៅដោយឧបសក្រលំបាកបំផុតនៃការតស៊ូ ប្រឆាំងអាណានិគមនិយមបារាំងពេលនេះ។ ទោះជាបានមានអាយុត្រឹមតែ ៧ ឬ ៨ ឆ្នាំ តែប៉ុណ្ណោះ ប៉ុន្តែ លោក Lu បានយល់ច្បាស់នូវការងារសម្ងាត់របស់ឪពុកខ្លួន។ លោក Lu បានរំលឹកឡើងវិញថា៖

«នាឆ្នាំ ១៩៤៨ ក្រុមកម្មាភិបាលនៃលោកប្រធាន Kaysone Phomvihane បានបញ្ឈប់នៅភូមិ Phieng Sa ដើម្បីធ្វើសកម្មភាព។ ពេលនោះ ពីព្រឹកព្រលឹម ពូមីងបានក្រោកពីដេក កិនពោតនិងអង្ករដើម្បីដាំបាយ។ ខ្ញុំរួមជាមួយប៉ាខ្ញុំ បានយកបាយ ២ ដងសំរាប់លោកប្រធាន Kaysone Phomvihane ដែលកំពុង លាក់ខ្លួននៅព្រៃនៅចម្ងាយ ១ គីឡូម៉ែត្រពីភូមិ។»

ចំណោងមិត្តភាពរវាងវៀតណាមនិងឡាវនៅភូមិព្រំដែន Lao Kho - ảnh 2 នៅខាងមុខផ្ទះឈើ សាមញ្ញមួយខ្នង់របស់គាត់គឺកិនពោតថ្មមួយគ្រឿងនិងឆ្នាំងសំរិទ្ធមួយគ្រឿង។

នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៤៨ កងបញ្ជាការយុទ្ធភូមិភាគ ១០ បានចេញសារាចរណ៍បង្កើតគណៈកម្មាធិការស្ម័គ្រចិត្តឡាវ – វៀតណាមខាង ជើងដោយមានសមាជិក ចំនួន ១៤ នាក់ ក្នុងនោះ លោកប្រធាន Kaysone Phomvihane ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការស្ម័គ្រចិត្ត។ លោកប្រធាន Kaysone Phomvihane ទទួលបានជំនួយឧត្ថម្ភជាច្រើនពីគ្រួសាររបស់លោកតា Trang Lao Kho។ អាស្រ័យហេតុនោះ គណៈកម្មាធិការស្ម័គ្រចិត្តឡាវ – វៀតណាមខាងជើងបានកសាងមូលដ្ឋាន បដិវត្តន៌ដ៏ទូលំទូលាយនៅខេត្ត Son La ឆ្ពោះទៅប្រទេសឡាវ។ ភូមិ Lao Kho បានក្លាយទៅជាមូលដ្ឋានបដិវត្តន៍វៀតណាម-ឡាវដែលត្រៀមរៀបចំរាល់ លក្ខ័ណ្ឌសំរាប់គណៈកម្មាធិការស្ម័គ្រចិត្តឡាវ – វៀតណាមខាងជើងអភិវឌ្ឍន៍ បណ្ដាមូលដ្ឋានបដិវត្តន៍ផ្សេងៗទៀតលើប្រទេសឡាវដំណាក់កាល ១៩៤៨-១៩៥០។

        ទោះជាដំណាល់កាលនោះជួបការលំបាកជាច្រើន ប៉ុន្តែ ប្រជាជនភូមិ Phieng Sa បានជួយឧបត្ថម្ភអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដូចជាផ្តល់ស្បៀងអាហារ ក៏ដូចជាទឹកប្រាក់សំរាប់គណៈកម្មាធិការស្ម័គ្រចិត្តឡាវ – វៀតណាមខាងជើងសំដៅទិញអាវុធបំរើការប្រយុទ្ធ។ កម្មាភិបាលនៃប្រទេសមិត្តឡាវត្រូវបានហ្វឹកហាត់នៅទីនេះ ហើយវិលត្រឡប់កសាងបដិវត្តន៍លើប្រទេសឡាវ។ លោក Trang Lao Lu បានរៀបរាបថា៖

«នាពេលនោះ លោកប្រធាន Kaysone បានបញ្ជូនអ្នកទាក់ទងទៅផ្ទះ ដើម្បីជួបសំណះសំណាលជាមួយលោក Lao Kho។ លោក Lao Kho បានប្រគល់ ប្រាក់ចំនួន ៣០ ដុំជូនលោកប្រធាន Kaysone ដើម្បីទិញអាវុធបំរើឲ្យការ ប្រយុទ្ធ។ លោកប្រធាន Kaysone បានថ្លែងអំណរគុណចំពោះ គ្រួសារលោកដែលបានជួយឧបត្ថម្ភបដិវត្តន៍ឡាវ។»

ភូមិ Lao Kho គឺជានិមតិ្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការក្នុងការអភិរក្ស កេរ្ដ៍ដំណែលប្រវត្តិសាស្ត្រនៃការតស៊ូបដិវត្តន៍ឡាវ-វៀតណាម និងជាទីកន្លែង មកដល់ដ៏សំខាន់ដើម្បីឃោសនាអប់រំប្រជាជននិងកូនចៅនៃប្រទេសទាំងពីរ ស្តីពីទំនាក់ទំនងមិត្តភាពដ៏មហិមារ ចំណងសាមគ្គីភាពពិសេសរវាងប្រទេស ឡាវនិងវៀតណាម។ ប្អូន Vi Thi Hoi និស្សិតមួយរូបនៅសាលាសកលវិទ្យា ល័យ Phieng Khoai ស្រុក Yen Chau ខេត្ត Son La បានចែករំលែកការចាប់អារម្ភណ៍ពេលមកទស្សនានៅមណ្ឌលកេរ្ដ៍ដំណែលប្រវត្តិសាស្ត្រ Lao Kho ថា៖

«តាមរយៈការសិក្សារៀនសូត្រនៅសាលា ពេលមកទស្សនានោះ នាងខ្ញុំ ចាប់អារម្ភណ៍យ៉ាងខ្លាំងនូវចំណងមិត្តភាពរវាងវៀតណាមនិងឡាវ។ នាងខ្ញុំគិត ថា៖ ក្មេងជំនាន់ក្រោយគប្បីបន្តរក្សាមនោសញ្ចេតនានេះជាបន្ត។»

ដើម្បីកត់សម្គាល់គុណូបការៈរបស់ប្រជាជនភូមិ Lao Kho ក៏ដូចជាគ្រួសារ លោក Trang Lao Kho នាថ្ងៃទី ១៩ មិនា ឆ្នាំ ២០១០ សាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវបានប្រគល់គ្រឿងឥស្សរយសសេរីថ្នាក់ទី ៣ សំរាប់ គ្រួសារ លោក Trang Lao Kho និងគ្រឿងឥស្សរយសមិត្តភាពសំរាប់ប្រជាជន ភូមិ Lao Kho។ ឆ្នាំ ២០១២ មណ្ឌលកេរ្ដ៍ដំណែលប្រវត្តិសាស្ត្រ Lao Kho ត្រូវបានទទួលស្គាល់ជាកេរ្ដ៍ដំណែលថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ