ថ្នាក់បង្រៀនភាសាឡាវនៅទីក្រុងហាណូយ ប្រភពនៃសេចក្ដី​ស្រឡាញ់របស់​យុវជនវ័យក្មេងវៀតណាមជាមួយប្រទេសឡាវ

(VOVWORLD) - ទោះបីជាភាឡាវ ត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សាក្រោយភាសាថៃ ១៨ ឆ្នាំ ក៏ដោយ ប៉ន្តែឆ្លងកាត់ឆមាសទី ១ នៃវគ្គសិក្សាដំបូងនោះ ភាសាឡាវក៏បានអះអាងនូវលក្ខណៈពិសេសដោយឡែក ដែលធ្វើឲ្យនិស្សិតចាប់អារម្មណ៍ និងមានបំណងចង់សិក្សារៀនសូត្រផងដែរ។
ថ្នាក់បង្រៀនភាសាឡាវនៅទីក្រុងហាណូយ ប្រភពនៃសេចក្ដី​ស្រឡាញ់របស់​យុវជនវ័យក្មេងវៀតណាមជាមួយប្រទេសឡាវ - ảnh 1 ក្រុមនិស្សិតដែលទទួលបានពានរង្វាន់ក្នុងការប្រឡងនិយាយភាសាឡាវ

នៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតមក ហើយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនោះ ការសិក្សារៀនសូត្រភាសាបរទេស មួយទៀតដូចជាភាសាថៃ ឬភាសាឡាវ ក្រៅពីភាសាផ្លូវការ ដែលនិស្សិតកំពុងសិក្សារៀនសូត្រនៅមហាវិទ្យាល័យភាសាបរទេស នៃសកលវិទ្យាល័យជាតិហាណូយមិនត្រឹមតែជួយឲ្យនិស្សិតមានការយល់ដឹងបន្ថែមអំពីប្រទេស មនុស្ស និងវប្បធម៌របស់ប្រទេសជិតខាងប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសថ្មីអំពីការងារធ្វើ នា ពេលអានាគតទៀតផង។ជាក់ស្ដែង ភាសាថៃត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សា ដូចជាភាសាបរទេសទី ២ នៅសាលាចាប់ពីឆ្នាំ ២០០១ ហើយកាន់តែត្រូវបានអះអាងនូវភាពទាក់ទាញរបស់ខ្លួន។ ទោះបីជាភាឡាវ ត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សាក្រោយភាសាថៃ ១៨ ឆ្នាំ ក៏ដោយ ប៉ន្តែឆ្លងកាត់ឆមាសទី ១ នៃវគ្គសិក្សាដំបូងនោះ ភាសាឡាវក៏បានអះអាងនូវលក្ខណៈពិសេសដោយឡែក ដែលធ្វើឲ្យនិស្សិតចាប់អារម្មណ៍ និងមានបំណងចង់សិក្សារៀនសូត្រផងដែរ។

ថ្នាក់បង្រៀនភាសាឡាវនៅទីក្រុងហាណូយ ប្រភពនៃសេចក្ដី​ស្រឡាញ់របស់​យុវជនវ័យក្មេងវៀតណាមជាមួយប្រទេសឡាវ - ảnh 2 លោក Phoumphithut Oupaseuth លោកគ្រូប្រចាំវគ្គសិក្សា

នេះគឺជាបរិយាកាសមុនពេលប្រព្រឹត្តិទៅពិធីប្រគល់ពានរង្វាន់នៃការប្រឡងនិយាយភាសាឡាវដោយប្រធានបទជ្រើសរើសដោយខ្លួនឯង តាមរយៈការថតវីដេអូ ហើយនេះក៏ជាឱកាសជួបសំណេះសំណាលរវាងលោកគ្រូ អ្នកគ្រូ ជាមួយនិស្សិតនៃមុខវិទ្យាភាសាបរទេសទី ២ (ឡាវ) ជំនាន់ទី ១ (ឆ្នាំសិក្សា ២០១៩ - ២០២០) ផងដែរ។ និស្សិតទាំងនេះសុទ្ធតែមានអារម្មណ៍សប្បាយរីយរាយ នៅពេលដែលទទួលបានពានរង្វាន់ ហើយបានជួបជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ។ ចែករំលែកអំពីមូលហេតុសិក្សារៀនសូត្រភាសាឡាវ មិត្ត Phung Thi Ngoc Anh បាននិយាយថា៖

“ ប្អូនបានសិក្សារៀនសូត្រភាសាឡាវ ដូចជានិស្ស័យអញ្ចឹង។ ដំបូងឡើយ ប្អូនមិនមានបំណងចង់សិក្សារៀនសូត្រភាសាឡាវឡើយ ពោលគឺប្អូនចង់ សិក្សាភាសាកូរ៉េជាង។ ក្រោយមក ប្រធានថ្នាក់រៀនបានឧទ្ទេសនាម និងផ្ដល់ប្រឹក្សាដល់ប្អូនអំពីភាសាឡាវ។ ទន្ទឹមនឹងនេះ តាមរយៈការស្វែងយល់ ទើបប្អូនដឹងថា ភាសាឡាវពិតជាពិបាកសិក្សាបន្តិច ដូច្នេះប្អូនពិតជាមានចំណាប់អារម្មណ៍ចង់សិក្សាភាសាឡាវណាស់“។ ទោះជានិស្សិតម្នាក់ៗបានសិក្សារៀនសូត្រភាសាឡាវដោយសាមួលហេតុផ្សេងៗគ្នាក៏ដោយ ប៉ុន្តែមិត្តទាំងអស់ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ជាពិសេស ក្រោយពីវគ្គសិក្សានេះ មិត្តទាំងអស់សុទ្ធតែវាយតម្លៃថា ភាសាឡាវពិតជាគួរឲ្យចាប់អារម្មណ៍ ហើយមិនពិបាកសិក្សាឡើយ។

“នាគ្រាដំបូងប្អូនបានឃើញថា អក្សរឡាវពិតជាពិបាកសរសេរណាស់។ ប៉ុន្តែ លោកគ្រូបានបង្ហាត់បង្រៀនដល់ប្អូនយ៉ាងល្អិតល្អន់ ដូចជាកូនសិស្សថ្នាក់ទី ១ អញ្ចឹង។ ក្រោយមក ប្អូនអាចសិក្សាភាសាឡាវយ៉ាងងាយស្រួល ពោលគឺត្រឹមតែចំណាយពេលវេលា និងឧស្សាព្យាយាមគឺអាចធ្វើបានហើយ ដូចជាប្រសាសន៍របស់លោកប្រធានហូជីមិពោលថា គ្មានការងារអ្វីពិបាកឡើយ ប្រសិនបើយើងខិតខំប្រឹងប្រែងតាំងចិត្តឲ្យបាមរឹងមាំផងដែរ“។ “ភាសាឡាវគឺជាភាសាបរទេសថ្មីសម្រាប់ប្អូន។ ប្អូនគិតថា ប្រសិនបើយើងខិតខំប្រឹងប្រែងសិក្សាវាយ្យស័ព្ទនោះ គឺភាសា និងអក្សរឡាវមិនពិបាកសិក្សាឡើយ“។

នេះគឺសកម្មភាពចូលរួមការប្រឡងរបស់ប្អូន Phung Thi Anh ដែលជាម្ចាស់ជើងឯកក្នុងការប្រឡងនិយាយភាសាឡាវតាមរយៈវីដេអូ។ លទ្ធផលនៃការប្រឡងនេះ បានសរឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់មិត្តទាំងអស់ក្នុងរយៈពេល ៨ ខែ សិក្សារៀនសូត្រ។ និស្សិតទាំង ២១ នាក់ នៃថ្នាក់រៀននេះ សុទ្ធតែអាចទាក់ទងប្រាស្រ័យគ្នា ចេះអាន និងសេសេរយ៉ាងស្ទាត់ជំនាញភាសាឡាវ។ ចែករំលែកអំពីលទ្ធផលនៃវគ្គសិក្សានេះ លោក Phoumphithut Oupaseuth លោកគ្រូប្រចាំវគ្គសិក្សានេះបានឲ្យដឹងថា៖

“ ជាការពិតណាស់ វគ្គសិក្សាដំបូងនេះបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ ក្នុងរយៈពេលសិក្សាត្រឹមតែ ៣០ ពេលប៉ុណ្ណោះ ប៉ុន្តែ និស្សិទាំងនេះសុទ្ធតែអាចស្ដាប់ និងនិយាយភាសាឡាវបានខ្លះៗ។ ខ្ញុំពិតជាមានអារម្មណ៍សម្បាយរីករាយ ហើយមានមោទនភាពចំពោះកូនសិស្សណាស់។ លទ្ធផលវិជ្ជមានក្នុងការសិក្សារៀនសូត្រភាសាឡាវរបស់និស្សិតទាំងនេះ គឺជាកម្លាំងចលករសម្រាប់ខ្ញុំ ដើម្បីបន្តបើកវគ្គសិក្សាបង្រៀនភាសាឡាវ ក៏ដូចជាប្រែក្លាយភាសាឡាវទៅជាភាសាពេញនិយមនៅវៀតណាមផងដែរ“។

ថ្នាក់បង្រៀនភាសាឡាវនៅទីក្រុងហាណូយ ប្រភពនៃសេចក្ដី​ស្រឡាញ់របស់​យុវជនវ័យក្មេងវៀតណាមជាមួយប្រទេសឡាវ - ảnh 3  ក្រុមនិស្សិតដែលទទួលបានពានរង្វាន់ក្នុងការប្រឡងនិយាយភាសាឡាវ

ក្រៅពីការសិក្សាភាសាឡាវ ចំណុចលេចធ្លោនៃវប្បធម៌ សម្លៀកបំពាក់ និងម្ហូបអាហាររបស់ឡាវក៏ត្រូវបានដាក់បញ្ចូលទៅក្នុងមេរៀន ដើម្បីជួយឲ្យនិស្សិតមានការយល់ដឹងកាន់តែច្បាស់លាស់អំពីប្រទេសដំរីរាប់លាននេះ។ ប្អូន Le Thanh Huyen  - ម្ចាស់ពានរង្វាន់លេខ ៣ ក្នុងការប្រឡងនេះបានចែករំលែក៖

 “ តាមរយៈដំណើរការសិក្សារៀនសូត្រភាសាឡាវ ប្អូនមានការយល់ដឹងបន្ថែមអំពីវប្បធម៌ ជាពិសេសគឺម្ហូបអាហារឡាវពិតជាឆ្ងាញ់ពិសារណាស់។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានឧទ្ទេសនាមអំពីវប្បធម៌ឡាវថែមទៀត។ អាស្រ័យហេតុនេះ ប្អូនបានសង្កេតឃើញថា ឡាវក៏ជាប្រទេសអភិវឌ្ឍន៍ផងដែរ“។

រូបភាពអំពីប្រទេសឡាវដ៏ស្រស់បំព្រង របាំឡាំវង់រស់រវើក និងម្ហូបញាំរស់ជាតិហឹរ បានទាក់ទាញនិស្សិតមកទស្សនាឡាវ ក៏ដូចជារីកសាភាយសេចក្ដីស្រឡាញ់របស់យុវជនវ័យក្មេងវៀតណាមចំពោះប្រទេសដីរីរាប់លានក្បាលនេះ។ មិត្ត Phung Thi Ngoc Anh បានចែករំលែកបន្ថែមថា៖

 “ ក្រោយរយៈពេល ១ ឆ្នាំ សិក្សារៀនសូត្រមក   ប្អូនដឹងថាភាសាឡាវពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ហើយប្អូនពិតជាចង់ទៅទស្សនាប្រទេសឡាវ ដើម្បីយល់ដឹងបន្ថែមអំពីប្រទេសឡាវភាតរៈ។ អាស្រ័យហេតុនេះ ប្អូនអាចផ្សព្វផ្សាយបន្ថែមទៀតអំពីវប្បធម៌និងការយល់ដឹងរបស់ខ្លួនអំពីប្រទេសឡាវ ដល់មនុស្សគ្រប់រូប។  ប្អូនមានមោទនភាពណាស់ ដែលអាច

ជួយនិស្សិតជំនាន់ក្រោយ។ ប្អូនសង្ឃឹមថា ភាសាឡាវនឹងកាន់តែអភិវឌ្ឍន៍ និងពេញនិយមថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ