ទីក្រុង Kinabalu - តំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញទឹកចិត្តរបស់ម៉ាឡេស៊ី

  (VOV)_ដើរលេងកំសាន្ត និងមុជទឹកសមុទ្រគយគន់ផ្កាថ្មទៅទស្សនាភូមិ​វប្បធម៌ 
Mari Mari ​នោះ​គឺជា​បណ្ដា​ចំណាប់​អារម្មណ៍ចំពោះភ្ញៀវទេសចរណ៍ ពេលមកដល់ទី 
ក្រុង Kinabalu​ស្ថិតចំងាយពីរដ្ឋធានី Kualumpur(ម៉ាឡេស៊ី)ប្រមាណ១៦២៧គីឡូមែត្រ​ 
ប៉ែក​ខាងកើត។ តំបន់នេះជាតំបន់ដែលមិនអាចរំលងសំរាប់​​ភ្ញៀវទេស​ចរណ៍ម្នាក់ៗ 
ក្នុងរដូវក្តៅនេះ។ 

ទីក្រុង Kinabalu - តំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញទឹកចិត្តរបស់ម៉ាឡេស៊ី - ảnh 1
ទីក្រុង Kinabalu - តំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញទឹកចិត្តរបស់ម៉ាឡេស៊ី(VOV)

          ពីទីក្រុងកបាងកក (ថៃ) ឬទីក្រុង Jakrta (ឥណ្ឌូនេស៊ី) ភ្ញៀវទេស​ចរណ៍​អាច ជិះ ជើងហោះហើរត្រង់ទៅកាន់ទីក្រុង Kinabalu។ រីឯ ភ្ញៀវ​ទេសចរណ៍ផ្សេងៗ ទៀតត្រូវជិះ យន្តហោះពីទីក្រុង Kualumpur ទៅទីក្រុង Kinabalu។ លើផ្ទៃដី ជាង៣៥០គីឡូមែត្រក្រ
ឡា ទីក្រុង Kinabalu ​ស្ថិត​នៅ​លើកោះ Borneo -ជាកោះធំទី៣ លើពិភពលោក ត្រូវបាន
គ្រប់ដណ្ដាប់​ទៅដោយពណ៌ខៀវស្រងាត់របស់សមុទ្រ ព្រៃភ្នំ ដើមឈើ…។ល។ មិត្ត
 Truong Ngoc Anh ភ្ញៀវទេសចរណ៍វៀតណាមមួយនាក់បានអោយដឹងថា៖

          “ សមុទ្រនៅទីនេះមានផ្កាថ្មច្រើនណាស់ ហើយត្រីក៏មានច្រើន​​មុជទឹកសមុទ្រ
នៅ ទីនេះ ហាក់ដូចជាមុជទឹកជាមួយត្រី។ មិនបាច់ទៅឆ្ងាយក៏ឃើញត្រីដែរ។”ឪ

          មកដល់ទីក្រុង Kinabalu ភ្ញៀវទេសចរណ៍តែងតែនិយាយតៗគ្នាថា៖​មកទី នេះ  ដែលមិនបានទៅទស្សនាសួនឧទ្យានសមុទ្រសាស្ត្រ Tunku Abdul Rahmanគឺមិន
បានដាក់​ជើងទៅដល់ Kinabalu ទេ។ Tunku Abdul Rahman ដ៏ល្បីឈ្មោះដោយមាន
ជីវសាស្ត្រ សមុទ្រច្រើន​ប្រភេទ ​និង​បណ្ដាប្រភេទផ្កាថ្ម។ ចំណុចពិសេសនៅក្នុង សួនឧទ្យាននេះគឺមានសេវាកម្ម Sea Walking ឬបានហៅថា៖ដើរកំសាន្តបាតសមុទ្រ។
 មិត្ត Le Minh ភ្ញៀវទេសចរណ៍វៀតណាមមួយនាក់បានអោយដឹងថា៖

          “ ខ្ញុំបានពាក់មួក១ដ៏ធំនិងធ្ងន់ មានប្រព័ន្ធអ៊ុកស៊ីហ្សែន ហើយអាច​ដើរកំសាន្ត បាតមានជំរៅ៥មែត្រ។ ខ្ញុំអាចស្ទាបទៅលើត្រី និងមានអារម្មណ៍ថា៖ត្រូវត្រីខាំទៀត
ផង។ ខ្ញុំភ័យផង និងសប្បាយផង។”​

ទីក្រុង Kinabalu - តំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញទឹកចិត្តរបស់ម៉ាឡេស៊ី - ảnh 2
សេវាកម្ម Sea Walking (VOV)

          ទីក្រុង Kinabalu នៅមោទនភាព ដោយមានមណ្ឌលផ្សារទំនិញសប្បកម្ម​មួយ របស់ជនហ្វីលីពិន​។ នេះគឺជាទីកន្លែងដាក់លក់​ផលិត​ផលអនុស្សាវរីយ៍ និងគ្រឿង
 Hand-made ប្រពៃណីជាច្រើន។ ពិសេស ​បណ្ដាអ្នកចូលចិត្តជុជ គឺមិន អាចរំលងទីក
ន្លែង នេះបានឡើយ។ មិត្ត Sujin ភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងមួយនាក់បានអោយដឹង
ថា៖

          “ បណ្ដាអ្នកលក់នៅទីនេះមានទឹកចិត្តស្និទ្ធិស្នាលណាស់។ តំលៃសមរម្យ 
ប៉ុន្តែក៏​ត្រូវតថ្លៃបន្តិច។ នៅទីនេះគេ​លក់កងដៃ ខ្សែរក​ដាំគុជខ្យងជាច្រើន។ ខ្ញុំទិញ
បានកង ដៃមួយចំនួនដើម្បីជូនមិត្តភក្តិ និងសាច់ញាតិគ្រួសារ។”

          មកដល់ទីនេះ ភ្ញៀវទេសចរណ៍អាចសាក​កម្លាំងរបស់ខ្លួន​ ដោយ​ការជ្រើសរើស
ទួរ ឡើងភ្នំ Kinabalu ដោយមានកំពស់ជាង​៤ពាន់​គីឡូមែត្រ​ ជាភ្នំខ្ពស់បំផុតនៅអាស៊ី
អាគ្នេយ៍។ ដោយមានការណែនាំពីបណ្ដាអ្នកមគ្គុទេសក្នុងតំបន់ មានបទពិសោធន៍
ជាច្រើន  ភ្ញៀវទេសចរណ៍នឹងមានដំណើរគួរអោយទាក់ទាញទឹកចិត្តជាច្រើន។ មក
ដល់ Kitabalu ហើយសាកល្បង​ ភ្ញៀវ​ទេសចរណ៍នឹងមាន​បណ្ដាអនុស្សាវរីយ៍ដែលមិន
អាចបំភ្លេច​បាន​ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ