ទីក្រុងបាត់ដំបង់បានខំប្រឹងប្រែងរក្សារបណ្ដាសំណង់ស្ថាបត្យកម្មបុរាណ

      បាត់ដំបងដែលបានស្គាល់ដល់ជាទីក្រុងបេតិកភ័ណ្ឌនៅកម្ពុជា ជាមួយ សំណង់ ស្ថាបត្យកម្មបុរាណជាច្រើន។ ដោយសារពេលវេលា សំណង់ស្ថា​បត្យកម្មបុរាណ ជាច្រើនត្រូវបានខូចខាត និងក្នុងនោះ មានបណ្ដាសំណង់ស្ថាបត្យកម្មរបស់បារាំង។ រដ្ឋអំណាច និងប្រជាជនទីក្រុងបាត់ដំបង់បានខំប្រឹងប្រែង រក្សារបណ្ដាសំណង់ ស្ថាបត្យកម្មបុរាណនោះ។ ក្នុងកម្មវិធីដំបូលអាស៊ាននាថ្ងៃនេះ យើងខ្ញុំ សូមឧទ្ទេស
នាម ជាមួយអស់លោកអ្នកនាង អំពីបទសរសេរដោយមានចំណង់ជើងថា៖ បាត់ ដំបងខំប្រឹងប្រែងអភិរក្សរ បណ្ដាសំណង់ស្ថាបត្យកម្មសម័យកាលបារាំង តាមរយះ
ការអានរបស់។

ទីក្រុងបាត់ដំបង់បានខំប្រឹងប្រែងរក្សារបណ្ដាសំណង់ស្ថាបត្យកម្មបុរាណ - ảnh 1
បាត់ដំបងជាទីក្រុងមួយចំណុះខេត្តបាត់ដំបង របស់កម្ពុជា (internet)

          បាត់ដំបងជាទីក្រុងមួយចំណុះខេត្តបាត់ដំបង របស់កម្ពុជា ស្ថិតចំងាយពីរាជ
ធានី​ភ្នំពេញ ជិត៣០០km។ នៅទីនេះ មានសំណង់ចំនួន ៨០០ ដែលត្រូវបានកសាង ពីសម័យកាលបារាំងអាណានិគម​ (បណ្ដាឆ្នាំដើមសតវត្សិ៍ ទី ២០) ដូចជា៖ផ្សារបាត់ ដំបង អាគារសាលាខេត្ត និងវីឡារបុរាណជាច្រើន…។ រួមជាមួយពេលវេលា ​សំណង់ មួយចំនួនត្រូវបានខូចខាត និងការជួសជុល​ធ្វើអោយទីក្រុងបាត់អស់ ៣០%  ដល់ 
៤០%  ចំនួនសំណង់ស្ថាប័ត្យកម្មបុរាណ។ ដោយសារ ​ពេលប្រជាជនជួស ជុលផ្ទះ  មិនគិតដល់ការងារអភិរក្ស​ បណ្ដាសំណង់នេះឡើយ។ នាបច្ចុប្បន្ន រដ្ឋ អំណាចបាត់ ដំបង បានខំប្រឹងប្រែងចលនា ដើម្បីប្រជាជនយល់ដឹងអំពីបញ្ហានេះ។ លោក ​អុយរី  អភិបាលខេត្តបាត់ដំបងបានអោយដឹងថា៖

រដ្ឋអំណាច និងក្រុមប្រឹក្សារខេត្តបាត់ដំបង បានមានបទដ្ឋានកំណត់រួម ចំពោះការ
ជួសជុលបណ្ដាវីឡាបុរាណ ដើម្បីប្រជាជនអនុវត្តតាម។ យើងខ្ញុំក៏រៀបចំបណ្ដា អ្នក​ មានបទពិសោធន៏ ក្នុងការអភិរក្សា ដើម្បីជួយប្រជាជន ក្នុងការជួសជួល សំដៅ 
អភិរក្សបណ្ដាការគូប្លង់ដើម។

ទីក្រុងបាត់ដំបង់បានខំប្រឹងប្រែងរក្សារបណ្ដាសំណង់ស្ថាបត្យកម្មបុរាណ - ảnh 2
បាត់ដំបងដែលបានស្គាល់ដល់ជាទីក្រុងបេតិកភ័ណ្ឌនៅកម្ពុជា ជាមួយ សំណង់ស្ថាបត្យកម្មបុរាណជាច្រើន(internet))

          នាបច្ចុប្បន្ន សំណង់មួយចំនួនដែលត្រូវជួសជុលឡើងវិញ ​បាត់អស់​ប្លង់ដើម ។ចំពោះស្ថានភាពជាក់ស្ដែងនេះ លោក Sao Somvasak វិស្វករម្នាក់ ​បាន​ថ្លែងថា៖

នៅថ្នាក់ជាតិ ខ្ញុំមានគោលបំណងថា៖ យើងគួរតែមានការកំណត់ច្បាស់លាស់ 
អំពីការអភិរក្សរ ដូចជាការអភិរក្សបណ្ដាវត្តអារាម។ ខ្ញុំឃើញថា  យើងមិនទាន់
មានច្បាប់ទាក់ទិនណាដែលស្ដីអំពីការអភិរក្សបណ្ដាសំណង់បេតិកភ័ណ្ឌនោះទេ។
ដូច្នេះ យើងត្រូវការការគាំទ្រ ពីមជ្ឈឹម ដល់បណ្ដាស្ថាប័នទាក់ទិននានាទៀតផង

ទីក្រុងបាត់ដំបង់បានខំប្រឹងប្រែងរក្សារបណ្ដាសំណង់ស្ថាបត្យកម្មបុរាណ - ảnh 3
បាត់ដំបងដែលបានស្គាល់ដល់ជាទីក្រុងបេតិកភ័ណ្ឌនៅកម្ពុជា ជាមួយ សំណង់ស្ថាបត្យកម្មបុរាណជាច្រើន(internet))

        បណ្ដាការខំប្រឹងប្រែងរបស់រដ្ឋអំណាចបាត់ដំបង ក្នុងការអភិរក្សបណ្ដា​សំ
ណង់ ស្ថាបត្យកម្មបុរាណ បានធ្វើអោយប្រជាជនស្ម័គ្គចិត្តចូលរួម ក្នុងការអភិរក្ស​និងរក្សារបណ្ដាសំណង់ស្ថាប័ត្យកម្មបារាំង។ លោកស្រី បុនរឿន ដែល រស់នៅ​ទី​ក្រុងបាត់ដំបង់បាន៣ជំនាន់ហើយ បានអោយដឹងថា៖ ផ្ទះរបស់លោកស្រីបាន​កសាងពីរយះពេលបារាំងអាណានិគមនិយម និងលោកស្រីមានគោលបំណង
រក្សារសំណង់នេះជានិច្ច។ ពីព្រោះ នេះគឺបណ្ដាសំណង់មានតំលៃប្រវត្តិសាស្ត្រ  និងក៏គឺជាភស្តុតាងរបស់ដំណាក់កាលមួយ ដែលត្រូវរក្សារអោយជំនាន់ក្រោយ៖

ខ្ញុំចង់រក្សារណាស់ ប៉ុន្តែ មានកន្លែងមួយខ្លះត្រូវខូចខាត។ មនុស្សជា ច្រើនបាន ប្រាប់ខ្ញុំថា៖ បំផ្លាញ់ចោលទៅ កសាងថ្មីទៅ។ ប៉ុន្តែខ្ញុំមានគោលបំណង់រក្សារ  ដូច្នេះអោយជួសជុលកន្លែងមួយចំនួនទៀតផង

          នាបច្ចុប្បន្ន បរិមាណភ្ញៀវទេសចរណ៏ ដែលមកដល់បាត់ដំបងបានកើនឡើង
ពី​មួយថ្ងៃទៅមួយថ្ងៃ។ និងប្រការដែលទាក់ទាញភ្ញៀវទេចរណ៏នោះគឺ បណ្ដាសំ
ណង ស្ថាប័ត្យកម្មប្រវត្តិសាស្ត្រ។ ដូច្នេះ រដ្ឋអំណាច និងប្រជាជនបាត់ ដំបង យល់ដឹង បានប្រការនេះ និងកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រក្សារនិងស្ដាឡើងវិញ 
បណ្ដាសំណង់ស្ថាប័ត្យកម្មបុរាណ ដើម្បីបាត់ដំបង​ជាទីក្រុងបេតិកភ័ណ្ឌ  ដែលភ្ញៀវ ទេសចរណ៍ប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ