ទេសចរណ៍ភ្នំបូគោ-ទីមកដល់ថ្មីនៅកម្ពុជា
MANH CUONG -  
(VOV WORLD) /  
(VOV5)_កម្ពុជាជាដំបន់ដីទាក់ទាញមនុស្សគ្រប់រូបដែលស្រឡាញ់បណ្ដាបេតិ កភ័ណ្ឌរបស់មនុស្សលោក ជាមួយ រមណីយដ្ឋាន ល្បីឈ្មោះជាច្រើនដូចជា៖ អង្គរ
វត្ត អង្គរធំ…ជាដើម។ ប៉ុន្តែ កម្ពុជាមិនគ្រាន់តែមានអង្គរវត្តប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍ដោយតំបន់ទេសចរណ៍ថ្មីជាច្រើនទៀត។ ដំណើរទេស ចរណ៍១ ក្នុងចំណោមដំណើរទេសចរណ៍ថ្មី ដែលទាក់ទាញការយកចិត្តទុកដាក់ជា
ច្រើនរបស់ភ្ញៀវទេសចរណ៍។ នោះគឺទួរទេសចរណ៍ស្វែងរកដំបន់ដីខ្ពង់រាប បូកគោ នៅខេត្តកំពត។
|
ភ្នំបូគោ- កម្ពុជា( http://dulichkhonggian.vn) |
រមណីយដ្ឋានភ្នំបូកគោ មានទីតាំងស្ថិតនៅលើភ្នំបូកគោក្នុងខេត្តកំពត ដែល
គ្រាន់តែចំណាយពេល ធ្វើដំណើរ ២ម៉ោងប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ទៅដល់រម
ណីយដ្ឋាន ឋានសួគ៌បូកគោ។ គំពូលភ្នំខ្ពស់បំផុតនៃជួរភ្នំគឺភ្នំបូកគោ មានកំពស់ជាង ១ពាន់ម៉ែត្រ។ ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ស្ថិតនៅលើភ្នំបូកគោ ត្រូវបានបង្កើត
ឡើងនាឆ្នាំ ១៩៩៣ ដោយអនុក្រិត្យរបស់អតីតព្រះមហាក្សត្រសីហនុ។ឧទ្យានេះ
មានផ្ទៃដីចំនួន ១៥៨០គីឡូម៉ែត្រក្រឡា ជាទីកន្លែងរស់នៅរបស់សត្វ រុក្ខជាតិជា
ច្រើនប្រភេទ។ នេះគឺជាតំបន់មួយក្នុងចំណោមបណ្ដាតំបន់ត្រូវបានអភិរក្សនៅ
កម្ពុជា។ នាឆ្នាំ ១៩៩៧ អាណានិគមនិយមបារាំងបានកសាងមណ្ឌលសំរាក់លំហែរ កាយចំរុះនៅភ្នំបូកគោ រួមមាន៖ សាលារៀន វិហារ សណ្ឋានគារ…ជាដើម។ នេះគឺ
ជា ដំណាក់កាលរុងរឿងបំផុតរបស់បូកគោ មុនពេលវាត្រូវទុកចោលនិងបែកបាក់
ខ្ទេចខ្ទី ។
នៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ តំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៍
មកទស្សនាច្រើនបំផុត នោះគឺ Bokor Hill Station ជាទីកន្លែងសេសសល់តែ១គត់ នៃដំណាក់កាលរុងរឿងបំផុតរបស់បូកគោ។ បង Le Phan Duy ភ្ញៀវទេសចរណ៍
វៀត ណាមមួយនាក់ បានអោយដឹងថា៖
“ ក្នុងរយះពេលកន្លងទៅ ខ្ញុំបានចូលរួមដំណើរទស្សនានៅខ្ពងរាប១លើ
ទឹកដីអង្គរ។ នោះគឺខ្ពង់រាបបូកគោ។ និងខ្ញុំចូលចិត្តដំណើរទស្សនានេះណាស់ ដោយសារ នៅទីនេះមានរុក្ខជាតិ និងធាតុអាកាសបរិសុទ្ធ ជក់ចិត្តនិងទាក់ទាញ
អារម្មណ៍។ នៅទីនេះនៅតែរក្សារបានតំណែលពីសម័យកាលអាណានិគមបារាំង មក ដូចជា៖ ប្រសាទ វិហារ សាលារៀន …ជាដើម។”
ក្នុងរយះពេលកន្លងទៅ ក្នុងក្របខ័ណ្ឌ កម្មវិធីផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍នៃ
ប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា ក្រសួងទេសចរណ៍កម្ពុជាបានឧទ្ទេសនាម
អំពីទីមកដល់របស់ទេសចរណ៍ដែលបានរងចាំបំផុតនៅកម្ពុជា ២០១២ នោះគឺឋាន
សួរបូកគោ។ ឋានសួរបូកគោ ជាតំបន់សំរាក់លំហែរកាយចំរុះ មានរចនាបថ ខ្មែរទំ
នើប នៅលើតំបន់ខ្ពង់រាបភ្នំបូកគោប្រវត្តិសាស្ត្រ។ តំបន់នេះមានផ្ទៃដីជាង៦០០០០ ម៉ែត្រក្រឡា។ មានកំពស់ជាង ១០៨០ម៉េត្រ ។ ឧទ្ទេសនាមអំពីឋានសួរបូកគោលោក សូម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងថា៖
“ស្ដីពីតំបន់ទេសចរណ៍ សំរាក់លំហែរកាយឋានសួរបូកគោ យើងអាចឃើញ ថា នាបច្ចុប្បន្ន លើពិភពលោកកំពុងត្រូវរងឥទ្ធិពលរបស់ការក្តៅឡើងដោយការ បំរែបំរួលអកាសធាតុ។ ដូច្នេះ ឧត្តមភាពរបស់តំបន់នេះគឺតែងតែ មានស៊ីតុល្ហភាព ជាមធ្យមពី ១២ដល២០0C។ ព័ទ្ធជំវិញតំបន់សំរាក់លំហែរកាយនេះគឺពណ៌ខៀវ របស់ដើមឈើ និងផ្ការាប់ពាន់ប្រភេទ។ នេះពិតប្រាកដជាឋានសួររបស់ពិភពលោក។”
ជាមួយបណ្ដាសកម្មភាពលេងកំសាន្ត រួមផ្សំជាមួយការទៅទស្សនាទិដ្ឋភាព
ធម្មជាតិ បណ្ដាអគារប្រវត្តិសាស្ត្រ ថានសួរបូកគោជាកន្លែងសំរាក់លំហែរកាយដ៏
អស្ចារ្យ សមស្របជាឋានសួរលេងកំសាន្ត សំរាក់លំហែរកាយរបស់តំបន់៕
MANH CUONG
-VOV WORLD