ប្រឆាំងអំពើហឹង្សាកុមារ-បេសកកម្មរួមរបស់ជនគ្រប់រូប

(VOV)_កុមារទាំងអស់មានសិទ្ធិបានរស់នៅ បានអភិវឌ្ឍន៍និងបានការពារ 
ជៀសផុតពីអំពើហឹង្សាគ្រប់បែបយ៉ាង។ ប្រការនេះត្រូវបានសង្កត់ធ្ងន់នៅវេទិការ៖
កុមារ​អាស៊ាន​ លើកទី៤ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាចុងខែ
មិថុនាឆ្នាំ២០១៦។ ប៉ុន្តែ ការងារបង្ការប្រឆាំងនិងលុបបំបាត់អំពើហឹង្សាចំពោះកុមារ
នៅជាការលំបាកសាកល្បងចំពោះប្រទេសទាំងឡាយ ដែលក្នុងនោះមានប្រទេសជា
សមាជិកអាស៊ាននានា។ ក្នុងសភាពការណ៍នោះ រដ្ឋាភិបាលរបស់ប្រទេសនិមួយត្រូវ
ធ្វើអ្វីដើម្បីការពារកុមារជៀសវាងអំពើហឹង្សា ?​

ប្រឆាំងអំពើហឹង្សាកុមារ-បេសកកម្មរួមរបស់ជនគ្រប់រូប - ảnh 1
ប្រឆាំងអំពើហឹង្សាកុមារ-បេសកកម្មរួមរបស់ជនគ្រប់រូប

  “ខ្ញុំឈ្មោះ Christine មកពីប្រទេសហ្វីលីពីន។ ខ្ញុំឃើញថាយើងមានការកំណត់នានា
ស្ដីអំពីការប្រឆាំងអំពើហឹង្សាចំពោះកុមារនៅក្នុងគ្រួសារ ក្នុងសាលារៀន និងក្នុងជីវ
ភាពរស់នៅ។ ប៉ុន្តែ ការអនុវត្តនាបច្ចុប្បន្នមិនទាន់នាំមកនូវប្រសិទ្ធិភាពច្រើនឡើយ ដោយសារ ជនរងគ្រោះទាំងនេះ មិនទាន់យល់ដឹងអំពីសិទ្ធិការពាររបស់ខ្លួន​។ 
ប្អូនៗត្រូវមិត្តវាយនៅសាលារៀន ប៉ុន្តែប្អូនៗមិនទាន់ចេះការពារខ្លួនឯង មិនហ៊ានជូន
ដំណឹងចំពោះលោកគ្រូ អ្នកគ្រូទេ។ ប្អូនមានគោលបំណងថា៖ ប្រការនេះមិនកើតមាន
ឡើងចំពោះមិត្តផ្សេងៗ​”

នេះគឺជាការចែករំលែករបស់ដំណាងកុមារមួយនាក់ នៅក្នុងវេទិការកុមារអា​ស៊ាន​
 លើកទី៤។ នៅទីនេះ អង្គសន្និសីទបានចាត់ទុកបញ្ហាអំពើហឹង្សាកុមារជាបញ្ហាក្តៅ
គគុកនៅក្នុងបណ្ដាសាលារៀន ក្នុងសហគមន៍ និងក្នុងគ្រួសារ។ តាមការស្រាវជ្រាវអំ
ពីអំពើហឹង្សាកុមារនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វីក អត្រារំលោភទៅលើ
រាងកាយរបស់កុមារានិងកុមារី នៅប្រទេសជាសមាជិកអាស៊ាន​ពី១០%ដល់៣០% 
ការរំលោភខាងផ្លូវភេទពី១,៧% ដល់ជាង១០% និងតំបន់មួយចំនួនពលករជាកុមារ
ស្មើនឹងជិត៦០%។

ប្រឆាំងអំពើហឹង្សាកុមារ-បេសកកម្មរួមរបស់ជនគ្រប់រូប - ảnh 2
ប្រឆាំងអំពើហឹង្សាកុមារ-បេសកកម្មរួមរបស់ជនគ្រប់រូប

          ​ច្បាប់ប្រទេសនានាសុទ្ធតែមានការកំណត់អំពីសិទ្ធិរបស់កុមារ ដោយដាក់ពន្ធនា
គារ​ពី៣ឆ្នាំ ដល់ការប្រហារជីវិតចំពោះអ្នកល្មើក្តី ប៉ុន្តែកិច្ចការពារកុមារមិនទាន់ទទួល
បានសមិទ្ធិផលច្រើន។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលបានរដ្ឋាភិ
បាលប្រទេសអាស៊ានអនុវត្តយ៉ាងសកម្ម នោះគឺបង្កើនការងារឃោសនាអប់រំ បង្កើន
ការយល់ដឹងរបស់សង្គមចំពោះបញ្ហានេះ។ លោក Dang Hoa Nam ប្រធាននាយកដ្ឋាន
គាំពារកុមារ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានចាត់ទុកថា៖

“ បណ្ដាប្រទេសអាស៊ាន ដែលក្នុងនោះ វៀតណាមអនុវត្តសិទ្ធិចូលរួមរបស់កុមារ គោរព
មតិរបស់កុមារ។ទន្ទឹមនឹងនោះ យើងត្រូវមានកម្មវិធីធ្វើសកម្មប្រកប​ដោយប្រសិទ្ធិភាព
ដើម្បីលើកកំពស់ចំណេះដឹងរបស់ប្រជាជន និងសហគមន៍ ក្នុងកិច្ចការពារសិទ្ធិរបស់កុ
មារ។ ច្រើនឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមក៏រៀបចំ​ជំនួបប្រាស្រ័យ​វេទិការ សិក្ខាសា
លា ជាច្រើន អំពីសិទ្ធិរបស់កុមារ ។ខ្ញុំជឿជាក់ថា៖ ការងារការពារសិទ្ធិកុមារ នឹងបាន
អនុវត្តប្រកបដោយប្រសិទ្ធិភាពថែមទៀត ក្នុងអនាគត។”

ទន្ទឹមនឹង​ច្បាប់ការពារ ក៏ដូជជាការយកចិត្តទុកដាក់ រួមកម្លាំងកាយចិត្តរបស់សហ
គមន៍នេះគឺបុគ្គលកុមារម្នាក់ៗជាជនរង្គ្រោះនៃអំពើហឹង្សាក៏ត្រូវចេះឡើងសម្លេង និង
ការពារខ្លួនដោយខ្លួនឯង។ ប្រការនេះត្រូវបានលោកស្រី ​Marta Santos Pais ដំណាងពិ
សេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្ដីទទួលបន្ទុកបញ្ហាអំពើហឹង្សា ចំ
ពោះកុមារ បាននាំចេញក្នុងវេទិកានេះ។ លោកស្រី Marta Santos Pais បានអោយដឹងថា៖​

“​សម្លេងរបស់កុមារដ៏សែនសំខាន់ណាស់ ដើម្បីអនុវត្តការបណ្ដាការកំណត់ គោលនយោ
បាយនិងធ្វើសកម្មភាពនៅកំរិតជាតិ។ ពីព្រោះសម្លេងរបស់កុមារជាការយល់ដឹងរបស់
ប្អូនៗនេះនៅសាលារៀន នៅសហគមន៍ នៅក្នុងគ្រួសារ។ ប្រការអ្វីការពារប្អូនៗ។ ប្រការ
អ្វីមិនការពារប្អូនៗ? ប្រការអ្វីធ្វើអោយប្អូនៗភ័យខ្លាច់? ​បណ្ដារដ្ឋាភិបាលអាស៊ាន ត្រូវ
លើកទឹកចិត្តប្អូនៗ នាំចេញទស្សនះរបស់ខ្លួន ក៏ដូចជាប្រឆាំងនឹងគោលនយោបាយ។ 
ប្រការនេះសំខាន់ណាស់។”

អាចនិយាយបានថា៖ការងារបង្ការប្រឆាំងអំពើហឹង្សាចំពោះកុមារជាការទទួល
ខុសត្រូវត្រឹមតែរបស់រដ្ឋាភិបាលទេ ថែមទាំងជាការទទួលខុសត្រូវរបស់សហគមន៍ទាំង
មូលទៀតផង។ ហើយពេលណាអំពើហឹង្សាត្រូវបានលុបបាត់​សិទ្ធិបានធានា ប្អូនៗ-ជា​ម្ចាស់លើអនាគរ ទើបអាចអភិវឌ្ឍន៍ស្ថិរភាពខ្លាំងក្លា និងក្លាយទៅជាសរសរស្នូលរបស់
ប្រទេសជាតិបាន៕​


ប្រតិកម្មទៅវិញ

ផ្សេងៗ