ពណ៌ម៉ាឡេស៊ី

(VOV)_ប្រទេសម៉ាឡេស៊ីបានក្លាយទៅជាកន្លែងពេញនិយមរបស់​ភ្ញៀវទេស
ចរណ៍​ដោយសារភាពស្រស់ត្រកាលនៃរដ្ឋធានី Kula Lumpur ទំនើបនិងឆើត​ឆាយ  ជាពិសេសគឺបរិយាកាសសុខសាន្ត​ត្រាណ​របស់កោះ Kota Kinabalu ​។ កោះKota Kinabalu ត្រូវបានប្រៀបដូចជាឋានសួគ៌​។

ពណ៌ម៉ាឡេស៊ី - ảnh 1
កោះ Kota Kinabalu

​ឋានសួគ៌ Kota Kinabalu ត្រូវបានលេចចេញជាកោះមួយដ៏​ស្រស់ស្អាត​ អស្ចារ្យ។ នៅទីនេះ មិត្តអាចលេងកំសាន្តលើឆ្នេរសមុទ្រ ​ជិះកាណូត​​បរបាញ់សត្វព្រៃ លេង 
Golf …ជាដើម។ មកដល់ Kota Kinabalu​ ភ្ញៀវទេសចរណ៍នឹងបានរួមបញ្ជូល​ក្នុង
បរិយាកាសសុខ​សាន្តត្រាណរបស់តំបន់ជនបទ​។

ពណ៌ម៉ាឡេស៊ី - ảnh 2
កោះ Kota Kinabalu

Kota Kinabalu (ហៅកាត់ថា KK) ជាតំបន់មានមណ្ឌល​ទេសចរណ៍ផង  និងជា មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សែនសំខាន់នៅភាគខាងកើតម៉ាឡេស៊ី​។ បងស្រី Do
Phan Vinh Hai ដែលកំពុងធ្វើការនៅ​អគ្គ​នាយកទេសចរណ៍ម៉ាឡេស៊ី  ប្រចាំនៅវៀត
ណាម  បានអោយដឹងថា៖

          “ នេះគឺជារតំបន់ដែលភ្ញៀវទេសចរណ៍វៀតណាមនៅ​មិនទាន់ស្គាល់ដល់។​​​ នេះគឺជាតំបន់ដ៏ស្អាត។ នាយកដ្ឋានពន្លឿនទេសចរណ៍ម៉ាឡេស៊ីបើក​បណ្ដាជើង ហោះហើរត្រង់ដើម្បីសន្សំសំចៃពេលវេលាធ្វើដំណើរ រៀបចំបណ្ដាកញ្ចប់បញ្ជុះ
តំលៃ។”

          មណ្ឌល១គួរអោយជក់ចិត្តសំរាប់ភ្ញៀវចូលចិត្តគយគន់ទឹកសមុទ្រ ហែលបណ្ដែក
ខ្លួនក្នុងសមុទ្រដ៏ថ្លា ​ មុជទឹកមើលផ្កាថ្ម ចូលរួមបណ្ដាវិញ្ញាណសារកីឡាក្រោមទឹក  នោះគឺជិះកាណូតពីកំពង់ផែ Jesselton Point ទៅកាន់កោះតូចៗ។ បង Phan Thanh Lam នាយកទទួលបន្ទុកសេវាកម្មនៃក្រុមហ៊ុន Viettravel បានអោយដឹងថា៖

          “ កោះ Sabah ជាតំបន់ទេសចរណ៍ធម្មជាតិ​ទាក់ទាញ​បំផុត​ដោយមាន ទិដ្ឋភាព ធម្មជាតិ សមុទ្រដ៏ស្អាត និងមានទីកន្លែង​មុជទឹកមើលផ្កាថ្មស្អាតជាងគេ នៅទ្វីបអាស៊ី  នោះគឺសាក្ដានុភាពទេស​ចរណ៍ដ៏ធំធេងរបស់ម៉ាឡែស៊ី។ ខ្ញុំគិតថាតំបន់នេះនឹងទាក់
ទាញភ្ញៀវ​ទេសចរណ៍វៀតណាមមកទស្សនាយ៉ាងច្រើន​។ ជាពិសេស ភ្ញៀវ​​ទេស
ចរណ៍អាច រស់នៅជាមួយជនរួមជាតិភាគតិចនៅទីនេះ ដើម្បីអាចប្រៀបធៀបវប្បធម៌ របស់វៀតណាមជាមួយម៉ាឡេស៊ីទៀតផង។”

          ទន្ទឹមនឹងនោះ ភ្ញៀវទេសចរណ៍ក៏អាចចូលរួមបណ្ដាវិញ្ញាសារកីឡាប្រថុយប្រ
ថានលើសមុទ្រទៀ​តផង ដូចជា៖ ឆ័ត្រហោះ ម៉ូតូទឹក…​ជាដើ់ម។ ហើយនៅលើកោះ នៅមានបណ្ដាផ្លូវលំធម្មជាតិ ដើម្បីភ្ញៀវ​ទេសចរណ៍អាចសម្របខ្លួនក្នុងធម្មជាតិ។

          ទេសចរណ៍មិនគ្រាន់តែជាការរកឃើញនាមដ្ឋាន ទៅទស្សនាបណ្ដារមណីដ្ឋាន
ប៉ុណ្ណោះទេ ថែមទាំងប្រការសំខាន់បំផុតគឺវាបានជួយយើងយល់ដឹងបន្ថែមអំពីវប្ប
ធម៌នៃបណ្ដាជនជាតិ តំបន់ ដែលយើងបានមកដល់។ បន្ទាប់ពីពេលព្រឹកបាន លេងកំសាន្ត មុជទឹកសមុទ្ររួចមក មិត្តនឹងបានទទួលទានបាយថ្ងៃត្រង់ដោយមុខ
ម្ហូបអាហាររបស់អ្នកតំបន់ និងមុខម្ហូបគ្រឿងសមុទ្រដ៏ស្រស់ ឆ្ងាញ់ពិសេស ទាក់ទញ
ទឹកចិត្ត និងនេះគឺអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានចំពោះភ្ញៀវទេសចរណ៍ម្នាក់ៗ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ