ភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - ឥណ្ឌូនេស៊ី -ការចាប់ផ្ដើមដ៏ល្អប្រសើរ- ឆ្ពោះទៅអនាគត

(VOVWORLD) -ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត វៀតណាម និងឥណ្ឌូនេស៊ី កំពុងមាន សន្ទុះអភិវឌ្ឍន៍ជាវិជ្ជមាន ជាពិសេសគឺក្រោយពីដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី របស់អគ្គលេខាគណកម្មាធិការបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នាខែកក្កដា ឆ្នាំ ២០១៧។ ឆ្នាំ ២០១៨ ជាឆ្នាំគម្រប់រយៈពេល ៥ ឆ្នាំ ជាលើក ដំបូង ដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយ ភាគីទាំងពីរកំពុងជំរុញការកសាងកម្មវិធីធ្វើសកម្មភាពថ្មីសម្រាប់ដំណាក់កាល ២០១៩ - ២០២៣ ដើម្បីសម្រេចឲ្យបានឆាប់ៗ។
ភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - ឥណ្ឌូនេស៊ី -ការចាប់ផ្ដើមដ៏ល្អប្រសើរ- ឆ្ពោះទៅអនាគត - ảnh 1ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងអគ្គលេខាគណកម្មាធិការបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

វាយតម្លៃអំពីរាល់លទ្ធផល ដែលវៀតណាម និង ឥណ្ឌូនេស៊ីទទួលបាន ចាប់តាំងពីរពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រាកាលពីឆ្នាំ ២០១៣ មក លោក Denny Abdi ប្រធាននាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស ឥណ្ឌូនេស៊ីបានចាត់ទុកថា៖ ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ភាគីទាំងពីរបានដាក់ចេញដំណើរការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល 5 ឆ្នាំដំបូង។ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានអនុវត្តន៍គោលដៅ ដែលបានដាក់ចេញជាច្រើន លើគ្រប់វិស័យ ដូចជាការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើអាជីវកម្មជលផល គ្រឿងសមុទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សង្គមជាដើម។

នាខែមេសាកន្លងទៅ នៅសម័យប្រជុំលើកទី ៣ នៃគណកម្មាធិការសហប្រតិបត្តិការទ្វេភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងប្រទេសទាំងពី ក្រោមសហសហអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម និង ឥណ្ឌូនេស៊ី បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ សំដៅវាយតំលៃឡើងវិញនូវដំណាក់កាល ៥ ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ខ្លឹមសារសំខាន់ៗមួយដែលត្រូវបានចុះ
ហត្ថលេខានៅក្នុងសន្និសីទនេះ គឺភាគីទាំងពីរនឹងសកម្មធ្វើឲ្យស៊ីជម្រៅ និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម និងឥណ្ឌូនេស៊ី សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ តាមលោក Denny Abdiថាប្រទេសឥណ្ឌូនេស៊ីកំពុងអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយទាំងនេះរបស់រដ្ឋាភិបាលក៏ដូចជាការពិភាក្សាជាមួយសហការីនៃភាគីក្រសួងការបរទេសវៀតណាម។ លោករូបនេះក៏មានជំនឿជាក់ថា ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះ រាល់វិស័យសហប្រតិបត្តិការរួមនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរ។

លោក Denny Abdi បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីនិងវៀតណាមគឺជាប្រទេសធំ នៅក្នុងតំបន់អាស៊ាន ទាំងបរិមាណចំនួនប្រជាជន ទាំងវិស័យសេដ្ឋកិច្ច និងមានសក្តានុភាពដ៏ធំធេង ដើម្បីសហប្រតិបត្តិការ ហេតុដូច្នេះហើយភាគីទាំងពីរចាំបាច់ត្រូវបង្កើនការឆ្លៀតយកសក្តានុភាពនៃកិច្ចសហប្រតិបត្តិការ
ដែលជាប្រៀបខ្លាំងនៃប្រទេសទាំងពីរ។ ខ្លឹមសារសំខាន់ៗមួយដែលគប្បីអនុវត្តន៍ភ្លាមមួយរំពេចគឺសកម្មសហប្រតិបត្តិការអំពីការផ្លាស់ប្ដូរអំពីមនុស្ស បច្ចេកវិទ្យា និងបច្ចេកទេសថ្មី។

ស្ដីពីអនាគតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូណេស៊ី - វៀតណាមនោះ លោក Denny Abdi បានចាត់ទុកថា ប្រទេសទាំងពីរអាចជំរុញទំនាក់ទំនងនេះប្រកដោយប្រសិទ្ធភាព និងជាក់ស្ដែងថែមទៀត តាមរយៈ ការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។ តាមលោករូបនេះថា នាបច្ចុប្បន្ន ក្នុងកាលៈទេសៈអាស៊ានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកនោះ ជាប្រទេសធំបំផុតក្នុងអាស៊ាន ឥណ្ឌូនេស៊ីនិងវៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ៗផងដែរនៅក្នុង ទំនាក់ទំនងរវាងអាស៊ាននិងបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា។ លោក Denny Abdi បានសម្តែងសុទិដ្ឋិនិយមអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរនាពេលអនាគត ដោយឈរលើដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយ ការស្រុះចិត្តគំនិត ការចែករំលែក និងយោគយល់គ្នាទៅវិញទៅមកថែមទៀត នឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងរាល់បញ្ហានៅក្នុងតំបន់ ដ៏ដូចជាអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ