មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាជាមួយដំណើរធ្វើសមាហរណកម្មតំបន់

         (VOV World)_ក្នុងសភាពការណ៍វៀតណាម​ចាប់ផ្តើមធ្វើ​សមាហរណ​កម្ម​ទៅក្នុង
តំបន់  នាឆ្នាំ ១៩៩៧ មហាវិទ្យាល័យវិទ្យាសាស្ត្រ ​សង្គម​និងមនុស្សសាស្ត្រ នៃសកល
វិទ្យាល័យ ជាតិហាណូយ បានបង្កើតមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា ដើម្បីបណ្ដុះបណ្ដាល
អ្នក បរិញ្ញដែលមានចំណេះដឹងលើគ្រប់​វសិ័យស្ដីពីអាស៊ីអាគ្នេយ៍។ ក្នុងរយះពេល
ប៉ុន្មានឆ្នាំ កន្លងទៅ មុខវិជ្ជាអាស៊ី​អាគ្នេយ៍វិទ្យាបានរួមចំណែកផ្គត់ផ្គង់ប្រភពធនធាន
មនុស្ស បំរើអោយ​ដំណើការធ្វើសមាហរណកម្មតំបន់កាន់តែខ្លាំងក្លារបស់ប្រទេសជាតិ។​

មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាជាមួយដំណើរធ្វើសមាហរណកម្មតំបន់ - ảnh 1
និស្សិតនៃមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា(http://ivides.vnu.edu.vn/)

ជាមួយគោលដៅបណ្ដុះបណ្ដាលអ្នកបរិញ្ញាជំនាញអាស៊ីអាគ្នេយ៍វិទ្យា មុខវិជ្ជាអា
ស៊ីអាគ្នេយ៍វិទ្យាផ្គត់ផ្គងចំណេះដឹងទូទៅស្ដីពីអាស៊ីអាគ្នេយ៍​វិទ្យា ​ចំណេះដឹងសារវន្ត  
ប្រព័ន្ធ ទំនើប ស្ដីពីអាស៊ីអាគ្នេយ៍ រួមមាន÷ បណ្ដាបញ្ហាប្រវត្តិសាស្ត្រ នយោបាយ វប្ប
ធម៌  របស់តំបន់អំពីអង្គការអាស៊ាន និងបញហាទាក់ទិនដល់វៀតណាមទៀតផង។​ 

នាគ្រាដំបូង មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាបណ្ដុះបណ្ដាលអ្នកបរិញ្ញារតែប៉ុណ្ណោះ ប៉ុន្តែ 
កាលពីឆ្នាំ ២០០០មក សាលាបានបើកបន្ថែមថ្នាក់បណ្ដុះបណ្ដាលក្រោយឧត្តមសិក្សា
ជំនាញអាស៊ីអាគ្នេយ៍វិទ្យា និងពីឆ្នាំ២០០៧មក ​ដំណើការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត
ស្រាវជ្រាវ។ ក្នុងដំណើការបណ្ដុះបណ្ដាល មុខវិជ្ជាបានអញ្ជើញលោកគ្រូ អ្នកគ្រូ មក
ពីមុខ វិជ្ជាអន្តរជាតិវិទ្យា ប្រវត្តិសាស្ត្រ វិទ្យាស្ថានសេដ្ឋកិច្ច និងនយោបាយពិភពលោក  វិទ្យាស្ថានសាសនា…ល។ ទន្ទឹមនឹងនោះ សាលាក៏មានបណ្ដាកម្មវិធីផ្លាស់ប្តូររវាង
គ្រូបង្រៀន  និងនិស្សិត ជាមួយមហាវិទ្យាល័យនានានៅបណ្ដាប្រទេសឡាវ ថៃ និង
កម្ពុជា…ជាដើម។ ​សាស្ត្រាចារ បណ្ឌិត Mai Ngoc Chu ប្រធានផ្នែកមុខវិជ្ជាអាស៊ីអា
គ្នេយ៍​វិទ្យា ​បានអោយដឹងថា÷

          “ ក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបតិការមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាជា​មួយថៃ
 មាន និស្សិតរបស់យើងខ្ញុំជាច្រើននាក់ បន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រ បានទៅរៀនថ្នាក់  មហាបរិញ្ញាប័ត្រ និង​បណ្ឌិតនៅថៃ។ ជារាងរាល់ឆ្នាំ ​យើងខ្ញុំបានបញ្ជូននិស្សិតនៃមុខ
វិជ្ជា អាស៊ីអាគ្នេយ៍វិទ្យាទៅធ្វើកម្មសិក្សារនៅមហា​វិទ្យាល័យនានារបស់ថៃ។ នាបច្ចុ
ប្បន្ន  យើងខ្ញុំមានកម្មវិធីថ្មីទៀតគឺ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិស្សិតជាមួយ សកល វិទ្យាល័យជាតិសិង្ហបុរីទៀតផង។”

          ក្រៅពីនោះ ថ្នាក់ដឹកនាំនៃផ្នែកមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាកំពុងជំរុញការរួម​សហ
ការជា មួយមហាវិទ្យាល័យផ្សេងៗ នៃបណ្ដាប្រទេសអាស៊ាន ដើម្បី​ចងក្រងកម្មវិធីអា
ស៊ីអាគ្នេយ៍ វិទ្យារួមសំរាប់តំបន់ទាំងមូល។ សាស្ត្រាចារ្យ ​បណ្ឌិត Mai Ngoc Chu បាន អោយដឹងថែមទៀតថា÷

          “ នាបច្ចុប្បន្ន យើងខ្ញុំ នឹងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ១ចំនួននៅម៉ាឡេស៊ី ថៃ 
និង​ឡាវ ​កំពុងមានគោលបំណងកសាងកម្មវិធីរួម ស្ដីពីអាស៊ីអាគ្នេយ៍វិទ្យា ​សំរាប់​​តំបន់  និងបង្រៀងជាភាសាអង់គ្លេស និងភាសាតំបន់។ ​យើងខ្ញុំគិត​ថា÷តាមរយះរបៀបនេះ  នឹងបង្កើនការតភ្ជាប់ជាមួយគ្នា។”

          និស្សិតនៃមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា បន្ទាប់ពីពេលបញ្ជប់ការសិក្សា​ អាចប្រើ
ប្រាស់ ភាសាអង់គ្លេស និងភាសាមួយចំនួនក្នុងតំបន់ដូចជា÷​ភាសាថៃ ភាសា Malayu …
។ល។ ប្អូន Doan Hoang An​ និស្សិត ​ថ្នាក់ QH2009X K54 បានអោយដឹងថា÷

          “ ប្អូនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់មុខវិជ្ជាអាស៊ីអាគ្នេយ៍​វិទ្យា ពីព្រោះ 
ការផ្លាស់ប្តូរ  កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាន ត្រូវបានបើកទូលាយ 
និងអភិវឌ្ឍន៍  ពី១ថ្ងៃទៅ១ថ្ងៃ។ ជាពិសេស អាស៊ាន​កំពុងឆ្ពោះទៅការកសាងសហគមន៍
រួម១  នាឆ្នាំ ២០១៥។ បន្ទាប់ពីបញ្ជប់ការសិក្សារ ប្រសិនបើមានឱកាស ប្អូននឹងទៅរៀន បន្តថ្នាក់ក្រោយឧត្តមសិក្សារ នៅប្រទេសអាស៊ានណា១ បន្ទាប់នោះត្រឡប់មកវៀត
ណាម បំពេញការងារដែល​ទាក់ទិនដល់អាស៊ាន ឬប្រទេសណា១ក្នុងតំបន់អាស៊ីអា
គ្នេយ៍។”

          ក្នុងរយះពេល១៦ឆ្នាំកន្លងទៅ រួមជាមួយការខំប្រឹងប្រែងថ្មី និងអភិវឌ្ឍន៍ ​ ផ្នែក មុខវិជ្ជាអាស៊ីគ្នេយ៍វិទ្យាកំពុងរួមចំណែកចូលក្នុងកចិ្ចការធ្វើសមាហរណកម្មទៅក្នុង​តំបន់របស់វៀតណាមនិងជួយបណ្ដាប្រទេសអាស៊ានខិតជិតវៀតណាមថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ