វៀតណាម-ទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់អ្នកលក់រាយថៃ

(VOV World)_មជ្ឈមណ្ឌលពាណិជ្ជកម្ម Robins ដោយមានផ្ទៃ​ដី​ជាងមួយម៉ឺន
មែត្រ ក្រឡា ត្រូវបានបើកសម្ពោធន៍ជាផ្លូវការនាចុងខែមេសាឆ្នាំ២០១៤​កន្លងទៅ
 នៅ Vincom Royal City Ha Noi - ជាមណ្ឌលពាណិជ្ជកម្មចម្រុះធំ​បំផុត​នៅ​វៀត​
ណាម។ ​វត្តមានរបស់​ Robins Deparrtment Store ដែលជាក្រុមហ៊ុនកូន១ចំពុះ សម្ព័ន្ធក្រុមហ៊ុន Central Group ថៃ នៅវៀតណាម ត្រូវបានចាត់ទុកជាការជំរុញ​
យ៉ាងខ្លាំងក្លា​​ចំពោះផ្នែកលក់រាយនៅវៀតណាម។

វៀតណាម-ទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់អ្នកលក់រាយថៃ - ảnh 1
លោក Alan Thomson នាយក Robinson Department Store Pubic Company (TTXVN)

          ទោះបីជាខឿនសេដ្ឋកិច្ចវៀតណាមនៅរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច​សកលក្តី  ប៉ុន្តែ សម្ព័ន្ធក្រុមហ៊ុន Central Group-​លក់រាយជួរមុខនៅថៃ ​នៅ​តែជ្រើសរើសវៀត
ណាម ដើម្បីបើក មជ្ឈមណ្ឌលពាណិជ្ជកម្ម Tobins ​ដើមដំបូងនៅឯបរទេស។ តាម
លោក Tos Chirativat ប្រធានក្រុមប្រឹក្សារ​ប្រតិបត្តិការ និងជាអគ្គនាយក Central Group បានអោយដឹងថា៖ ​មុន​ពេល​បើក មជ្ឈមណ្ឌលពាណិជ្ជកម្ម Tobins នៅវៀត
ណាម Central Group ទទួល​បាន​ជោគជ័យជាច្រើន ពីបណ្ដាញហាងទំនិញនានា ​ដោយពាណិជ្ជសញ្ញា​ SuperSport Scocs និង New Balance។ នាបច្ចុប្បន្ន វៀតណាម
បាន​និង​កំពុងជាទីផ្សារដ៏អស្ចារ្យនិងពោពេញដោយក្តីសង្ឃឹមចំពោះវិនិយោគិននា
នាក្នុង​វិស័យលក់រាយ។ ទន្ទឹមនឹងនោះ ចរន្តទុនវិនិយោគពីបរទេសចូលមក វៀត ណាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

          ដោយយល់ឃើញច្បាស់អំពីសក្ដានុភាពដ៏ធំធេងរបស់ទីផ្សារវៀតណាម ដូ
ច្នេះ  Central Group បានសម្រេចចិត្តវិនិយោគចូលក្នុង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម  Tobins ដោយបរិមាណទឹកប្រាក់មិនតិចតូចឡើយ។ លោក Alan Thomson នាយក
 Robinson Department Store Pubic Company បានអោយដឹងថា៖

          “សម្ព័ន្ធក្រុមហ៊ុន Central បានវិនិយោគទឹកប្រាក់ចំនួន៦លានដុល្លារ​អាមេរិក
ចូលមក Robins និងបង្កើតការងារធ្វើសំរាប់ពលករចំនួន ១៥០​នាក់​។​ ថ្នាក់ដឹកនាំក្រុមហ៊ុនមានគោលបំណងថានឹងអភិវឌ្ឍន៍អាជីវកម្មទៅឆ្ងាយជាង​ទៀតនៅក្នុងទីផ្សារវៀតណាម ផ្តល់ចំណេះដឹងចំពោះពលករក្នុងតំបន់ ​និងរួមចំណែកបង្កើតស្តង់ដាលក់ដូរក្នុងវិស័យលក់រាយសំរាប់អ្នកប្រើប្រាស់។ យើងខ្ញុំនឹងកសាងនិងពង្រឹងប្រព័ន្ធចែកចាយផលិតផលប្រើប្រាស់តាម​ទិសចីរភាព ទំនើបនិងអរិយធម៌ ដើម្បីរួមចំណែកលើកកំពស់ទីផ្សារផលិត​កម្មប្រើប្រាស់នៅវៀតណាម។”

          នៅក្នុងមជ្ឈមណ្ឌល Robins ​នេះត្រូវបាន​ចែកចរន្តទំនិញជា​៩ផ្នែក​ នោះគឺ៖
 សំលៀកបំ​ពាក់​សំរាប់កុមារ សំលៀកបំពាក់សំរាប់បុរស សំ​លៀក​បំពាក់សំរាប់
នារី  សំលៀកបំពាក់​កីឡាស្បែកជើង គ្រឿងប្រើប្រាស់ក្នុងគ្រួសារ…។ល។ ចំ
ណុចលេចធ្លោនៅ​ទីនេះគឺមណ្ឌលតាំងបង្ហាញសំលៀកបំពាក់ទាន់សម័យ ដោយ
មានវត្តមាន​របស់ពាណិជ្ជសញ្ញានានាដូចជា៖ Levi’s , F&F , Emilio Valentino ...លៗ​ទោះបីជាមានហាងទំនិញជាច្រើន និងមុខទំនិញរាប់ពាន់មុខក្តី ប៉ុន្តែ មណ្ឌល
 Robins ត្រូវបានរៀបចំឡើងក្នុងផ្ទៃតែមួយ។ ត្រូវបានរៀបចំឡើងដោយ​ក្រុមហ៊ុន
រចនាប្លង់ Zebra Group ពី Dubai ​Robins ជាមណ្ឌលលក់ដូរទំនិញ​ដ៏អស្ចារ្យ ដោយ ពណ៌ស្រស់ស្អាត ស្និទ្ធស្នាលជាមួយធម្មជាតិ។ ក្រៅពីនោះ Robins ត្រូវស្ថិតនៅក្នុង
តំបន់ មណ្ឌលដ៏សែនសំខាន់របស់រដ្ឋធានីហាណូយ បង្កលក្ខណះងាយស្រួល សំរាប់អ្នកប្រើប្រាស់វៀតណាមងាយស្រួលជ្រើស​រើសមុខទំនិញមានគុណភាព ខ្ពស់ ដោយមានតំលៃប្រកួតប្រជែងរបស់ថៃ។ ដោយបណ្ដាកត្តាងាយស្រួលពោល
ខាងលើ  ដែលធ្វើអោយលោកAlan Thomson ជឿជាក់ថា៖ Robins នៅវៀតណាម នឹងដណ្ដើមបានជោគ​ជ័យ​ជាពិតប្រាកដ ហើយ Robins នឹងបើកទូលាយទីផ្សារនៅ
វៀតណាម៖ 

          “ គោលដៅជាបន្តរបស់យើងខ្ញុំក្នុងរយៈពេលខាងមុខនេះ គឺវិនិយោគ​នៅទី
ក្រុង ហូជីមិញ និងវិនិយោគបន្ថែមចូលក្នុងបណ្ដាហាងលក់ទំនិញកីឡា សំលៀក បំពាក់សំរាប់បុគ្គលិកក្នុងការិយាល័យ។ Robins នឹងបង្កើតការងារធ្វើថ្មី​ចំនួនមួយពាន់ទៀតសំរាប់ពលករ។ ”

          តាមរបាយការណ៍របស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមថា៖ ​វៀត
ណាម ជាដៃគូពាណិជ្ជកម្មធំទី២របស់ថៃក្នុងអាស៊ាន និងជាដៃគូរពាណិជ្ជកម្មធំ
ទី៩  របស់ថៃលើពិភពលោក។ ការដែល​ សម្ព័ន្ធក្រុមហ៊ុន Central Group  ជ្រាប ចូលក្នុងទីផ្សារវៀតណាមនេះជាសក្ខីភាព​សំរាប់ទំនាក់ទំនងពាណិជ្ជកម្មរវាង
ប្រទេស ទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ