វៀតណាមរួមដំណើរធ្វើសមាហរណកម្មជាមួយប្រទេសអាស៊ាននានា

(VOV5)_ការសម្រេចចិត្តចូលរួមសម្ព័ន្ធសមាគមបណ្ដាប្រទេសអាស៊ី អាគ្នេយ៍ 
(អាស៊ាន) ដើរតួនាទីដ៏សែនសំខាន់ ទាំងនៅថ្នាក់ជាតិនិងតំបន់។ នេះគឺជាការអះ
អាងរបស់លោក Pham Quang Vinh អនុរដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម ក្នុង
ពេលលោកមានប្រសាសន៍អំពីការចូលរួមអាស៊ាន នាថ្ងៃទី២៨ កក្កដាឆ្នាំ ១៩៩៥
របស់វៀតណាម។ ក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អាស៊ាន វៀត ណាមបាន
សកម្មធ្វើសមាហរណកម្ម និងមានការរួមវិភាគទានវិជ្ជមាន ក្នុងការ រក្សារសាមគ្គី
ភាព និងឯកភាព បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសជា សមាជិកនានា ក៏
ដូចជាអាស៊ានជាមួយដៃគូនៅខាងក្រៅ រួមចំណែកសំខាន់ក្នុងការរក្សារសន្តិភាព
 និរន្តរភាពក្នុងតំបន់និងអន្តរជាតិ។

វៀតណាមរួមដំណើរធ្វើសមាហរណកម្មជាមួយប្រទេសអាស៊ាននានា - ảnh 1
វៀតណាមរួមដំណើរធ្វើសមាហរណកម្មជាមួយប្រទេសអាស៊ាននានា

ឆ្លងកាត់រយៈពេល២០ឆ្នាំ ចូលរួមអាស៊ាន វៀតណាមកំពុងខំប្រឹងប្រែងជា មួយ
សមាជិកនានាក្នុងការអនុវត្តគោលដៅកសាងសហគមន៍អាស៊ាន នាចុងឆ្នាំ ២០១៥
 ដោយផ្អែកទៅលើគ្រឹះដ្ឋានច្បាប់គឺធម្មនុញ្ញអាស៊ាន។ គោលដៅរួមគឺនាំអាស៊ាន
ក្លាយទៅជាអង្គការក្រៅរដ្ឋាភិបាលមួយ ប្រកបដោយទូលំទូលាយជាង រឹងមាំជាង
 ឆ្ពោះទៅប្រជាជន បំរើនិងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។ លោក  Pham
Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម បាន
អោយដឹងថា៖

          “ បណ្ដាថ្នាក់ដឹកនាំវៀតណាម និងប្រទេសនានានៅក្នុងតំបន់ បានអះអាង
នូវការប្តេជ្ញាចិត្តកសាងសហគមន៍អាស៊ាន ដោយផ្អែកទៅលើសរសរស្នូលចំនួន
៣គឺសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ទន្ទឹមនឹងនោះ អះអាងថា បណ្ដាប្រទេស
នាំការសន្យារបស់សហគមន៍ចូលក្នុងគោលនយោបាយ ច្បាប់ របស់ប្រទេសជាតិ
 សន្យា អនុវត្តរាល់កម្មវិធីតភ្ជាប់អាស៊ាន ក៏ដូចជាបណ្ដាកម្មវិធីមេដើម្បីអភិវឌ្ឍន៍ពី
១ថ្ងៃទៅ១ថ្ងៃ។”

វៀតណាមរួមដំណើរធ្វើសមាហរណកម្មជាមួយប្រទេសអាស៊ាននានា - ảnh 2
លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម

សហគមន៍នយោបាយ សន្តិសុខអាស៊ាន ឆ្ពោះទៅគោលដៅកសាងបរិយាកាស ១ប្រកបដោយសន្តិភាព សន្តិសុខ ដើម្បីការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។ 
បណ្ដាក្របខ័ណ្ឌសន្ទនា សហប្រតិបត្តិការក្នុងតំបន់ ដោយអាស៊ានបំផុសឡើង 
និងវៀតណាមដើរតួនាទីសំខាន់ ដូចជា៖ កិច្ចសហប្រិបត្តិការASEAN + 1, ASEAN
 + 3 ជំរុញសកម្មភាពសន្តិសុខនៅលើតំបន់សមុទ្រខាង កើត។ ការរួម វិភាគ ទាន
របស់អាស៊ាន រួមចំណែកសំខាន់ក្នុងការកសាងពិភពលោកមួយប្រកប ដោយសន្តិ
ភាព និរន្តរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

          សហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC) ដើម្បីបង្កើតទីផ្សារមួយ និងគ្រឹះដ្ឋាន ផលិត
កម្ម ចីរភាព។ ក្នុងនោះ មានការបំលាស់​ដោយសេរីភាពនូវមុខទំនិញ  សេវាកម្ម វិនិ
យោគ ទុននិងពលករ។ ពីនោះបង្កើតឡើងកម្លាំងប្រកួតប្រជែង  ជំរុញភាពសម្បូររុង
រឿងក្នុងតំបន់។

          រួមជាមួយបណ្ដាប្រទេសអាស៊ាននានា កសាងសហគមន៍វប្បធម៌មួយដោយ
មានគោលដៅរួមគឺបំរើនិងលើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន ប្រ
មូលផ្តុំដោះស្រាយរាល់បញ្ហាដែលទាក់ទិនដល់សមភាព វណ្ណ អត្តសញ្ញាណ វប្បធម៌។
វាយតំលៃអំពីដំណើការកសាងសហគមន៍អាស៊ាន លោក Le Luong Minh អគ្គលេខា
ធិការអាស៊ាន បានអោយដឹងថា៖

          “ រហូតមកដល់ពេលនេះ ដំណើការកសាងសហគមន៍អាស៊ាន មាន សុទិដ្ឋិ និ
យមណាស់។  នាបច្ចុប្បន្ន អាស៊ានអនុវត្តបាន​ការកសាងសហគមន៍សេដ្ឋកិច្ច ចំនួន  ៨២,៧% នយោបាយ សន្តិសុខគឺ៨៥% វប្បធម៌សង្គមគឺ៩៥%។ ​សរុបមក គឺអនុវត្តបានជាង៨៦% ហើយសល់តែ១៤% យើង នឹងសម្រេចនាចុងឆ្នាំ២០១៥នេះ។ ”

          ដោយមានទិសស្លោកសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ វៀត ណាម
បាននិងកំពុងរួមសហការយ៉ាងស្អិតរមួតជាមួយប្រទេសជាសមាជិក អាស៊ាននានា ប្រ
មូលផ្តុំជំរុញខ្លាំងសកម្មភាពនានា ដើម្បីសម្រេចរាល់ផែនការ ដែលបានដាក់ចេញប្រ
កបដោយប្រសិទ្ធិភាព។ បណ្ដាការខំប្រឹងប្រែងនេះរបស់ វៀតណាម បានធ្វើអោយថានះរបស់វៀតណាមត្រូវបានលើកកំពស់ពី១ថ្ងៃទៅ ១​ថ្ងៃលើឆាកអន្តរជាតិ។ លោក Pitono
 Purnomo អតីតឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាម បានអះអាងថា៖

          “ យើងខ្ញុំបានតាមដាន និង​លើកសរសើររាល់ការជោគជ័យរបស់វៀត ណាម ក្នុង
សកម្មភាពនានានៅក្នុងអាស៊ាន ដូចជាការទទួលរៀបចំមហាសន្និសីទកំពូលអាស៊ាន 
ជាដើម។ ខ្ញុំគិតថា៖ ជោគជ័យរបស់វៀតណាមក៏ដូចជាជោគជ័យ របស់យើងខ្ញុំដែរ។ 
យើងខ្ញុំអាចសិក្សាររៀនសូត្រពីវៀតណាម ដើម្បីទទួលអោយបានជោគជ័យដូច្នេះ។”

          វៀតណាម ប្រទេស១ពោពេញទៅដោយកម្រាស់ប្រវត្តិសាស្ត្រ មានគោល បំណងឯករាជ្យ សេរីភាព និងស្នេហាសន្តិភាព នឹងជាទីមកដល់របស់មិត្តភ័ក្តិនៅក្នុងតំបន់និង
អន្តរជាតិនោះកំពុងសហប្រតិបត្តិការស្អិតរមួតជាមួយប្រទេសជា សមាជិកអាស៊ាននា
នា និងដៃគូផ្សេងៗ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ដើម្បីតំបន់អាស៊ី អាគ្នេយ៍មួយប្រកបដោយ
សន្តិភាព និរន្តរភាព សុខសាន្តត្រាណនិងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ