ឯកភាពក្នុងពហុបែប÷កត្តាសំខាន់ជួរមុខក្នុងការបង្កើតរូបភាពនិងតួនាទីរបស់អាស៊ាន

    (VOV)_នាថ្ងៃទី ៨ សីហា សមាគម បណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (ASEAN)
រំលឹកខួប​អនុស្សាវរីយ៍លើកទី ៤៦ នៃទិវាបង្កើត (ថ្ងៃទី៨សីហាឆ្នាំ ១៩៦៧-ថ្ងៃទី៨
សីហាឆ្នាំ​២០១៣) ។ សញ្ញាសម្គាល់សំខាន់របស់អាស៊ាន ក្រោយរយះពេល៤៦ឆ្នាំ​
បង្កើត ​និងអភិវឌ្ឍន៍មក កត្តា១ដែលសម្រេចជួរមុខបានបង្កើតឡើងរូបភាពនិង
តួនាទីរបស់​អាស៊ាន នោះគឺលទ្ធភាពរក្សា÷ការឯកភាពក្នុងពហុបែប។​

ឯកភាពក្នុងពហុបែប÷កត្តាសំខាន់ជួរមុខក្នុងការបង្កើតរូបភាពនិងតួនាទីរបស់អាស៊ាន - ảnh 1
សមាគម បណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (ASEAN) (TTXVN)

          ក្រោយរយះពេលជាង៤០ឆ្នាំបើកទូលាយកិច្ចសហប្រតិបត្តិការនិងជំរុញ​ខ្លាំង ការផ្សាភ្ជាប់ដោយឥតឈប់ឈរ ​នាសព្វថ្ងៃ ​អាស៊ានបានបង្កើតឡើងតូនាទីសំខាន់​
របស់ខ្លួន​ក្នុងតំបន់និងលើសកលលោក។ នាសព្វថ្ងៃ មុនពេលកសាងសហគមន៍ អាស៊ាន នាឆ្នាំ ២០១៥ អាស៊ានកំពុងមាន​ជំហានផ្លាស់ប្តូរថ្មីយ៉ាង​ខ្លាំងក្លា។ ទន្ទឹម នឹងការបង្រួញគម្លាតអភិវឌ្ឍន៍ បើកទូលាយនិងលើកកំពស់​ទំនាក់​ទំនងលើច្រើន វិស័យ មានផលប្រយោជន៍ដូចគ្នាជាមួយដៃគូផ្សេងៗនៅខាងក្រៅ។ អាស៊ានបាន
ក្លាយ ទៅជាគ្រាប់កោសិការដឹកនាំបណ្ដាដំណើការសន្ទនានិងសហប្រតិបត្តិការដ៏
សែន សំខាន់ ដូចជា÷ Asean +1 ASEAN+3 …ល។

          អាចអះអាងបានថា÷ កត្តាសម្រេចសំខាន់ជួរមុខដែលបង្កើតឡើងរូបភាព​និងតួនាទីរបស់អាស៊ាន នោះគឺលទ្ធភាពរក្សា÷ ឯកភាពក្នុងពហុបែប បង្កើតកម្លាំង
ពលំពីការស្រុះចិត្តគំនិត ស្មារតីសាមគ្គីភាព និងរចនាបទអាស៊ាន។ អាស៊ានជា​និច្ចកាលលើកកំពស់ការស្រុះចិត្តគំនិត គោរពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក 
យកចិត្តទុកដាក់និងរួមសហការ​សមស្របរវាងផលប្រយោជន៍ជាតិជាមួយ​ផលប្រយោជន៍សហគមន៍។ ក្នុងបទថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាន នាខែកក្កដាកន្លងទៅ ព្រះមហាក្សត្រប្រុយណេ Hassan Bolkia បានចែក​
រំឡែកថា÷ 

          “ ក្នុងរយះពេលធ្វើជាប្រធានអាស៊ាន ប្រការមួយដែលយើងខ្ញុំបានឃើញ​ច្បាស់គឺ÷ អាស៊ានកំពុងស្រុះចិត្តគំនិតដើម្បីកសាងតំបន់រួមមមួយប្រកបដោយ​សន្តិភាព និងស្ថិរភាព។ យើងបានរួមគ្នាធ្វើការនិងសហការជាមួយគ្នាដ៏ល្អប្រសើរ។”

សាមគ្គីភាពនិងឯកភាព ក៏គឺជាកូនសោដើម្បីបង្កើតឡើងកិត្យានុភាព និងកំរិតទំនុក
ទុកចិត្តរបស់អាស៊ាន ក្នុងទំនាក់ទំនងជាមួយដៃគូផ្សេងៗនៅខាងក្រៅ។ ក្នុងរយះ
ពេល ៤៦ឆ្នាំកន្លងទៅ តួនាទីស្នូលរបស់អាស៊ាន ត្រូវបានពង្រីក អាស្រ័យដោយ​ចេះម្ចាស់ការសម្របសម្រួល ផ្សាភ្ជាប់ និងតុល្យភាពរាល់ការយកចិត្ត​ទុកដាក់ និង ផលប្រយោជន៍ ដើម្បីរួមគ្នាកសាងបរិយាកាស១ប្រកបដោយសន្តិភាព ​ស្ថិរភាព  កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជួយឧបត្ថម្ភបណ្ដាការខំប្រឹងប្រែងតភ្ជាប់និងអភិ
វឌ្ឍន៍។ នេះគឺជាកត្តាសំខាន់១ដើម្បីទាក់ទាញបណ្ដាដៃគូសហប្រតិបត្តិការធំនិង
តូច នៅក្នុងនិងក្រៅតំបន់ រួមគ្នាសកម្មចូលរួមដំណើការចរចារនិងសហប្រតិបត្តិ
ការ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ចែករំលែកការយកចិត្តទុកដាក់នេះ ​រដ្ឋមន្ត្រី​ការ
បរទេស អាមេរិក John Kerry បានអះអាងថា÷

          “ អាមេរិកមានការយកចិត្តទុកដាក់ចំនួន៣ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ​
អាស៊ាន។ នោះគឺបណ្ដាឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខអំពីនយោ​បាយ ​រឹតបណ្តឹងចំណងជួបប្រាស្រ័យ​រវាងប្រជាជនជាមួយប្រជាជន។ ផ្អែកទៅលើ​បណ្ដា ការយកចិត្តទុកដាក់នោះ អាមេរិកសន្យាគាំទ្រយ៉ាងខ្លាំងក្លាដំណើរធ្វើសមាហរណ
កម្មសេដ្ឋកិច្ចរបស់អាស៊ាន ដែលក្នុងនោះមានការបង្កើតសហគមន៍សេដ្ឋ​កិច្ច អា
ស៊ាន  នាឆ្នាំ២០១៥…។ល។”

          ដើម្បីអនុវត្តរាល់គោលដៅដែលបានដាក់ចេញ មុនបង្អស់ គឺនាំសហគមន៍​អាស៊ានក្លាយទៅជាការពិតជាក់ស្ដែង នាឆ្នាំ ២០១៥ អាស៊ានបាននិងកំពុងអនុវត្ត
យ៉ាងសកម្មរាល់គោលការណ៍ និងទិសស្លោកស្នូល។នោះគឺស្រុះចិត្តគំនិត ក្នុងការ ប្តេជ្ញាចិត្តនិងធ្វើ សកម្មភាពខ្លាំងក្លា ដើម្បីសម្រេចតាមកាលកំណត់និងប្រសិទ្ធិ​ភាពរាល់ផែនការសហប្រតិបត្តិការ ដោយផ្អែកទៅលើសរសរស្នូលចំនួន៣គឺ÷ ​
នយោ​បាយ សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌សង្គម ក្នុងដំណើការកសាងសហគមន៍
អាស៊ាន។បន្តជំរុញខ្លាំងការតភ្ជាប់អាស៊ាននិងជំរុញការអភវិឌ្ឍន៍គ្រប់គ្រាន់ ​ចីរភាព
និងបង្រួញ​គម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិកនានា។ ទន្ទឹមនឹងនោះបង្កើន
ការយល់ដឹង​និ​​ងសកម្មភាពរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសនានាក្នុងតំបន់
 ដើម្បី​សហគម​ចែករំលែក១ដែលជាគោលដៅអាស៊ានក្នុងកំណាត់ផ្លូវខិតជិតមក
ដល់។ បន្តរក្សាររាល់គោលការណ៍ជាសារវ័ន្ត ​សាមគ្គីភាព ឯកភាព ដើរទន្ទឹម​នឹងភាពម្ចាស់ការ ច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញ 
អាស៊ាន នឹងសម្រេចគោលដៅរបស់ខ្លួន បង្កើតតួនាទីយ៉ាងរឹងមាំក្នុងតំបន់និង
អន្តរជាតិ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ