៤០ឆ្នាំមិត្តភាពវៀតណាម-ថៃ៖ទទួលផ្លែផ្កា

(VOV)_មុននេះ៤០ឆ្នាំ ថ្ងៃទី៦សីហាឆ្នាំ១៩៧៦ វៀតណាមនិងថៃបានបង្កើតទំ
នាក់ទំនងការទូតជាផ្លូវការ។​វៀតណាមនិងថៃក៏ជាប្រទេសអាស៊ានដើមដំបូង​
បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយគ្នា។ នេះគឺជាសក្ខីភាពច្បាស់លាស់ អះ
អាងថាទំនាក់ទំនងទ្វេភាគីវៀតណាមនិងថៃបានពង្រឹងនិងពង្រីកដោយ​ឥតឈប់
ឈរ ដូចជាការអះអាងរបស់លោកManopchai Vongphakdi ឯកអគ្គរដ្ឋ​ទូតថៃប្រចាំនៅ
វៀតណាម ៖ទំនាក់ទំនងទ្វេភាគីវៀតណាម-ថៃ ក្នុងរយៈពេល​៤០ឆ្នាំកន្លងមក បាន
មានជំហានអភិវឌ្ឍន៍កាន់តែរឹងមាំលើគ្រប់វិស័យ៖នយោ​បាយ ហិរញ្ញវត្ថុ សេដ្ឋកិច្ច 
សន្តិសុខវិនិយោគ វប្បធម៌ និងជួបប្រាស្រ័យប្រជាជន។

៤០ឆ្នាំមិត្តភាពវៀតណាម-ថៃ៖ទទួលផ្លែផ្កា - ảnh 1
៤០ឆ្នាំមិត្តភាពវៀតណាម-ថៃ៖ទទួលផ្លែផ្កា

ខែមិថុនាឆ្នាំ២០១៣ ប្រទេសទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងឡើង
កំរិតដៃគូយុទ្ធសាស្ត្រ។ ហើយដល់ខែវិច្ឆកាឆ្នាំ២០១៤ ប្រព្រឹត្តទៅពិធីចុះហត្ថលេខាកម្មវិ
ធីធ្វើសកម្មភាពអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រថៃ-វៀតណាម ​ដំណាក់​កាល ២០១៤
-២០១៨។ នេះគឺជាមូលដ្ឋានសំខាន់ ដើម្បីអនុវត្តខ្លាំងក្លា​ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី វៀតណាមនិងថៃលើគ្រប់ជ្រុងជ្រោយ។ លោកManopchai Vongphakdi ឯកអគ្គ
រដ្ឋទូតថៃប្រចាំនៅវៀតណាម​ បាន​អោយ​ដឹងថា៖

          “ ទំនាក់ទំនងទ្វេភាគីវៀតណាម-ថៃ បានមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា​ លើ​គ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច។ ប្រទេសទាំងពីរបានបង្កើតយន្តការសហប្រតិ​បត្តិការ ក្នុង
នោះ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ហើយក្រសួងស្ថាប័នក៏មានកិច្ច​សហប្រតិបត្តិការ
​ទ្វេភាគី និងពហុភាគី កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ​អនុតំបន់ទន្លេមេគង្គជា
ច្រើនផងដែរ។ ប្រការទាំងនេះនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជិត
ស្និទ្ធិជាមួយគ្នាថែមទៀត។”


៤០ឆ្នាំមិត្តភាពវៀតណាម-ថៃ៖ទទួលផ្លែផ្កា - ảnh 2
លោកManopchai Vongphakdi ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម

ពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងថៃ បានកើនជាង៤០% ក្នុងរយៈពេល៥ឆ្នាំ
កន្លងទៅ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ ឆ្នាំ ២០១៥ កំរិតកំណើនទទួលបានជាង
១០% ដោយមានទំហំពាណិជ្ជកម្មជិត១៣ពាន់លានដុល្លារអាមេរិក។ លោកManopchai
Vongphakdi ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម ​បានអោយ​ដឹងថា៖

          “ បណ្ដាវិនិយោគិនថៃបានឃើញបរិយាកាសស្ថិរភាពនៅវៀតណាម និង​ជឿជាក់
ទៅលើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម បានជា​គេ​បោះទុនវិនិ
យោគនៅវៀតណាម ក្នុងវិស័យជាច្រើន ដូចជា៖​ឧស្សាហកម្ម​ កសិកម្ម សំណង់ ទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍បើកជើងហោះហើរ
ត្រង់មកដល់វៀតណាម។ នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways
បានបើកជើងហោះហើរត្រង់ពីទីក្រុងបាងកក ដល់ខេត្ត Da Nang ,ហាណូយ និងទៅ
ក្រុងហូជីមិញ។”

          សហគ្រាសថៃបានវិនិយោគទឹកប្រាក់ចំនួន៨ពាន់លានដុល្លារអាមេរិក នៅវៀត
ណាម និងឈរលំដាប់ថ្នាក់ទី១១ ក្នុងចំណោមបណ្ដាប្រទេសនិងតំបន់ដែនដីវិនិយោក
ច្រើនបំផុតនៅវៀតណាម​។ តាមឯកអគ្គរដ្ឋទូតលោកManopchai Vongphakdi ​ថា៖ប្រ
ទេសទាំងពីរចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយ​មាន​ប្រជាជនចំនួន៦០០លាន
នាក់ និង GDP  សរុបជាងបីលានលាន​ដុល្លារអាមេរិក​ ក៏បានរឹតបន្តឹងទំនាក់ទំនងស
ហប្រិតបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

          ទន្ទឹមនឹងបណ្ដាចំណុចលេចធ្លោ ក្នុងវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរក៏យកចិត្ត
ទុកដាក់ជាច្រើនដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម។លោកManopchai Vongphakdi ឯកអគ្គ
រដ្ឋទូតថៃប្រចាំនៅវៀតណាម បានអោយដឹងថា៖

          “ ​នាបច្ចុប្បន្ន ខ្ញុំគិតថា៖ ការផ្លាស់ប្តូរវប្បធម៌ បានជួយអោយប្រជាជនវៀត​ណាម
និងថៃយល់ដឹងបន្ថែមអំពីវប្បធម៌របស់គ្នាទៅវិញទៅមក។ ក្នុងឆ្នាំនេះ ស្ថានទូតថៃបាន
រៀបចំកម្មវិធីផ្លាស់ប្តូរយុវជនថៃ-វៀតណាម។ យុវជនថៃ១២នាក់ និង​យុវជន​វៀតណាម
ចំនួន១២នាក់នឹងបានរស់នៅជាមួយគ្នាក្នុងរយៈពេល២សប្ដាហ៍ ដើម្បីយល់ដឹងបន្ថែម
អំពីគ្នាទៅវិញទៅមក។ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានចេញផ្សាយតែម ដើម្បី​អបអរសាទរលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។” 

          រួមជាមួយកិច្ចសហប្រតិបត្តិការកម្រិតទ្វេភាគី ប្រទេសទាំងពីរក៏បានបង្កើនកិច្ច
សហប្រតិបត្តិការកម្រិតពហុភាគី​ផងដែរ ដូចជា៖​កិច្ចសហប្រតិបត្តិការរបៀង​សេដ្ឋកិច្ច​
កើត-លិច (EWEC) អនុតំបន់ទន្លេមេគង្គ (GMS) និងកិច្ចសហប្រតិបត្តិ​ការ​៣​ទន្លេ គឺ
 Ayeyarwady-Chao Phraya – Mekong ( ACMECS) ។ ​កិច្ចសហប្រតិបត្តិការទាំងនេះបាន
រួមចំណែករឹតបន្តឹងទំនាក់ទំនងទ្វេភាគី រវាង​ប្រទេសទាំងពីរ ដើម្បីភាពសម្បូររុងរឿង
របស់ប្រទេសជាតិទាំងពីរ ក៏ដូចជារបស់សហគមន៍អាស៊ានទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ