An Nhien និងដំណើរផ្សងព្រេងស្វែងរកសុភមង្គល

An Nhien និងដំណើរផ្សងព្រេងស្វែងរកសុភមង្គល - ảnh 1
An Nhien និងដំណើរផ្សងព្រេងស្វែងរកសុភមង្គល (Image: VOVworld)


(VOVworld) - ទីក្រុងហាណូយនារដូវក្កៅមួយ។ កញ្ញាមួយរូបដែលមានសក់រួញ
សំបុរស្រអែមកំពុង សរសេរអ្វីក្នុងហាងកាហ្វេស្ងៀមស្ងាត់លើវិថីតូច Nguyen
Quang Bich ។ ជួបសំណះសំណាលជាមួយ Cao An Nhien បន្ទាប់ពីពេលកញ្ញា
ទើបនឹងបញ្ចប់ដំណើរផ្សងព្រេងដើរថ្មើជើងតាមបណ្ដោយប្រទេសវៀតណាមគឺ
ពិបាកណាស់ ដោយសារ អ្នកដឹកនាំភាពយន្តវ័យក្មេងរូបនេះដែលបានបញ្ចប់
ការសិក្សានៅមហា វិទ្យាល័យឆាកល្ខោននិងខ្សែភាពយន្តហាណូយ បានចែក
រំលែកថា៖ នាងមិនចង់ផ្សព្វផ្សាយសំរាប់ខ្លួនឬការធ្វើដំណើរថ្មើជើងដែល
មនុស្សម្នាចាត់ទុកជាឆ្កូតលីលា គ្រាន់តែជាអ្នកចូលចិត្តធ្វើទេស ចរណ៍ ហើយ
នាងបានសម្រេចចិត្តធ្វើដំណើរទសេចណ៍ត្រឹមតែមួយព្រឹកប៉ុណ្ណោះ។

        «ជាស្ត្រីមួយនាក់ ខ្ញុំដឹងច្បាស់លាស់ថា៖ ដំណើរផ្សងព្រេងនឹងជួបការលំបាក
ជាច្រើន ដោយហេតុនេះ ខ្ញុំសម្រេចដើរតាមបណ្តោយផ្លូវជាតិ 1A។ ខ្ញុំមិនដាក់
គោលដៅក្រោកឡើង ពេលណា ឬ ត្រូវដើរប៉ុន្មានគីឡូម៉ែត្រក្នុងមួយថ្ងៃទេ។
ខ្ញុំដើរថ្មើជើងប្រហាក់ប្រហែល ៣៥ គីឡូម៉ែត្រក្នុងមួយថ្ងៃ ពេលណានឿយហត់
 ពេលនេះសំរាក។»

        ដំណើរផ្សងព្រេងចំពោះមនុស្សប្រុសប្រហែលជាធម្មដា ប៉ុន្តែ ចំពោះយុវនា
រីមួយដែល ជ្រើសរើសធ្វើដំណើរដោយខ្លួនឯង នេះគឺជាការសាកល្បងដ៏ធំធេង។
ក្នុងបាឡូមានទម្ងន់ ២៤ គីឡូក្រាម An Nhien ត្រៀមរៀបចំវត្ថុចាំបាច់សំរាប់
ការធ្វើដំណើរដូចជា៖ អង្រឹង ចង់ដេក skate board កាំបិត ទឹកច្រកដប ពិល
ខោអាវ សៀវភៅនិងប៊ីក។

An Nhien និងដំណើរផ្សងព្រេងស្វែងរកសុភមង្គល - ảnh 2
នៅតំបន់ខ្ពង់រាបនេះ ទេសភាពនៃតំបន់ពាយព្យកាន់តែ ស្អាតអស្ចារ្សថែមទៀត។ 
 (Image: VNA)


        An Nhien ចាកចេញពីខេត្ត Thai Binh ហើយទៅកាន់តំបន់ប៉ែកខាង
ជើងវៀតណាម ដោយមានប្រាក់ចំនួន ៣ សែនដុងក្នុងកាបូបតែប៉ុណ្ណោះ។
ទីកន្លែងមកដល់ដំបូងរបស់នាងគឺ ខេត្ត Yen Bai ដែលជាស្រុកកំណើតរបស់
ជនរួមជាតិភាតិចជាច្រើនប៉ែកខាងជើង វៀតណាម។ នៅតំបន់ខ្ពង់រាបនេះ
 ទេសភាពនៃតំបន់ពាយព្យកាន់តែ ស្អាតអស្ចារ្សថែមទៀត។ ផ្កាធម្ពូហាណូយ
ពណ៌សរីកស្គុះស្គាយក្នុងអព័្ទនារសៀល។ ស្រែកាំជណ្តើរនារដូវវស្សាដូចជាកញ្ចក់
ធំមួយផ្ទាំងដែលកត់ភាពស្អាតរបស់ទឹកដីទាំងអស់។ ក្រុមនារីជាជនជាតិ  
Mong មួយចំនួនស្លៀកពាក់ពណ៌រចម្រុះដូចជាសត្វមេអំបៅដែលកំពុងវិល
ត្រឡបមកសំបុកវិញ។                                           

        «ខ្ញុំចាប់ផ្តើមធ្វើដំណើរនាខែក្តៅបំផុតក្នុងឆ្នាំគឺខែឧសភា។ ជួនកាល
នឿយហត់ ណាស់ ប៉ុន្តែ ខ្ញុំនៅបន្តដំណើរ។ ប្រសិនបើដើរថ្មើជើងតែប៉ុណ្ណោះ
គឺត្រូវចំណាយពេលឆ្នាំដើម្បី សម្រេចដំណើរនេះ ប៉ុន្តែ ខ្ញុំតែងតែដើរថ្មើជើង
និងសុំជិះឡានគ្រប់ប្រភេទផង ជាពិសេស ជិះរទេះគោ ទៀតផង។ ខ្ញុំសំរាក
នៅផ្ទះរបស់ប្រជាជន។ ក្នុងពេលដែលគ្មានផ្ទះណា ខ្ញុំដេកតាមដងវិថីលើ
អង្រឹង។ ប្រហែលជាមានសំណាង ខ្ញុំបានដេកតាមដងវិថីមួយដងតែប៉ុណ្ណោះ។»

        ជ្រើសរើសរបៀបធ្វើដំណើរមិនធម្មដា Nhien សប្បាយរីករាយទទួល​ការ
សាកល្បង។ Nhien បានបង្ហាញបាតជើងដែលពោពេញទៅដោយសម្លាកស្នាម។

        «បាតជើងនៅមានសម្លាក។ ក្រចកខ្មៅជាំនិងហើយឈឺទាំងអស់។​ ឈឺ
ចាប់ណាស់! ជាពិសេសពេលដែលស្បែកប៉ោងឡើង។ ខ្ញុំត្រូវដាក់សំឡី រវាងក្រ
ចកនិមួយៗ ហើយបន្តដំណើរ។ នៅបាតជើងរបកចេញឈាម។ ក្នុងពេលដែល
មានកំដៅថ្ងៃក្តៅខ្លាំងក៏ ខ្ញុំមិនឈប់ធ្វើដំណើរដែរ ។»

        «ក្នុងដំណើរពីខេត្ត Hoa Binh ចុះទៅខេត្ត Thanh Hoa ខ្ញុំគ្រោងនឹងដេក
លើអង្រឹងតាម បណ្តោយឆ្នេរសមុទ្រ។ ប៉ុន្តែ ខ្ញុំបានជួបជាមួយកុមារាកុមារីរស់
នៅជិតៗនោះដែលចូល ចិត្តលេង skate board របស់ខ្ញុំ ហើយ អ្នកម្ចាស់ហាង
លក់ទឹកអំពៅនៅទីនេះបានសំណះ សំណាល បន្ទាប់នោះ លោកស្រីបានអញ្ជើញ
ខ្ញុំទៅសំរាក់នៅផ្ទះរបស់គាត់។ ក្នុងអំឡុងស្នាក់ នៅទីនេះ ខ្ញុំបានជួយម្ចាស់ផ្ទះ
លក់ទឹកអំពៅ។ សប្បាយរីករាយណាស់! ក្នុងពេលចាក ចេញ គ្រួសារអ្នកម្ចាស់
បានប្រគល់លុយសំរាប់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនទទួលទេ។

An Nhien និងដំណើរផ្សងព្រេងស្វែងរកសុភមង្គល - ảnh 3
An Nhien នៅខេត្ត Phu Yen (Image: VOVworld)


        បន្តដំណើរទៅភាគកណ្ដាលវៀតណាមតាមផ្លូវជាតិ 1A។ ទឹកដីតាមរយៈ
ការរៀបរាប់របស់ Nhien គឺអស្ចារ្យណាស់ ប៉ុន្តែ នៅមានចរិតលក្ខណៈលំបាកនៃ
មនុស្សម្នានៅតំបន់នេះ។ នាងរៀបរាប់អំពីនាទី «ស្ញើបស្ញែង» បំផុតក្នុងការ
ធ្វើដំណើរ។​

        «ព្រួយបារម្មបំផុតក្នុងពេលឆ្លងកាត់ទីរហោស្ថានលើផ្លូវកាត់ភ្នំ Cu Mong
 ជិតនឹងខេត្ត Phu Yen! គ្មានមនុស្សម្នាកឡើយ ពេលនោះ ខ្ញុំនៅសេសសល់ប្រាក់
ចំនួន ១ សែនដុងក្នុងកាបូបតែប៉ុណ្ណោះ។ ចំនួនប្រាក់នេះត្រូវបានប្រើប្រាស់
ដើម្បីជិះឡានទៅទីក្រុង Nha Trang មិនខ្វះបានឡើយ។ អ្នកបើកបរបានឈប់
ដាក់ខ្ញុំចុះនៅពាក់កណ្ដលផ្លូវឆ្ងាយដាច់ស្រយាល។​ យប់បានឈានមកដល់
ខ្ញុំត្រូវប្រើប្រាស់ពិល។​ ទោះបីជាភិតភ័យខ្លាំងក្តី ប៉ុន្តែ ខ្ញុំសម្រេចដេកតាម
បណ្តោយផ្លូវនៅខាងក្រោយថ្មធំៗ ២ ផ្ទាំង។»

        Nhien បន្តចែករំលែកដ៏សប្បាយរីករាយអំពីដំណើរផ្សងព្រេងទៅកាន់
តំបន់ប៉ែកខាង ត្បូងភាគកណ្ដាលវៀតណាមដែលជួយនារីវ័យក្មេងរកឃើញ
ថា៖ ប្រជាជននៅទីនេះមានចិត្ត ទូលាយនិងរាក់ទាក់ជាមួយភ្ញៀវណាស់។
Nhien បានជួបដោយចៃដន្យជាមួយគ្រួសារអ្នកចែវ ទូកក្រីក្រដែលច្រៀង
ចម្រៀង bai choi ពិរោះណាស់ ហើយអញ្ជើញនាងសំរាក់នៅទូក របស់គាត់។                                        

        «ក្នុងពេលទៅកាន់តំបន់ជនបទឆ្ងាយដាច់ស្រយាល គ្មានអគ្គិសនី
មនុស្សម្នានៅទី នេះរស់សម្របខ្លួនជាមួយធម្មជាតិ។ ពេលនោះ ឃើញថា៖
ប្រទេសវៀតណាល្អស្អាត ណាស់។ ខ្ញុំនឹកឡើងវិញនូវរូបភាពមួយគឺកុមារីមួយ
រូបស្រែកដ៏សប្បាយរីករាយ ក្នុងពេលខ្យស់ព្យុះបក់បោក​ដូចធម្មដារបស់គាត់!
គួរឲ្យស្រឡាញ់ណាស់!»

«សុភមង្គលគឺពេលដែលយើងធ្វើបានឆ្លងកាត់ការសាកល្បងមិនម៉ែនសំរាប់
តែគោលដៅត្រូវទៅដល់នោះទេ។ Cao An Nhien ជានិច្ចកាលគិតឃើញដូច្នេះ។
ដោយមានការញញឹមលើមុខ ភ្នែកពោពេញទៅដោយសេចក្តីសប្បាយរីករាយ
ក្រោយពីដំណើរផ្សងព្រេងដ៏ ឆ្កូតលីលា នារីវ័យក្មេង An Nhien រកឃើញបាន
គោលដៅរបស់ខ្លួន។ លៃទុកពេលវេលាធ្វើដំណើរឃើញថាប្រទេសវៀតណាមស្អាត
អស្ចារ្សណាស់! នៅទីនេះ សេចក្តីស្រឡាញ់និងចិត្តប្រណីនៅមានវត្តមានក្នុងបេះ
ដូងរបស់មនុស្សម្នាក់ជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ