The Pinholes – ក្រុមតូតន្ត្រីវិសេសវិសាលរបស់សឹង្ហបុរី

The Pinholes – ក្រុមតូតន្ត្រីវិសេសវិសាលរបស់សឹង្ហបុរី - ảnh 1
The Pinholes – ក្រុមតូតន្ត្រីវិសេសវិសាលរបស់សឹង្ហបុរី (Image: thepinholescamp.com)



(VOVWorld) - ទីក្រុងហាណូយ។  ក្លឺបអាមេរិក។ ម៉ោង់ទី ២០។ ក្នុងសី
តុណ្លភាព ៣៧°C។ក្រុមតូតន្ត្រី The Pinholes កំពុងប្រឹងអស់ពីកំលាំង
កាយចិត្តសម្តែងចម្រៀង“Youth of Gold” (យុវវ័យមាស) លើឆាកសម្តែង
ព្រឹត្តិការណ៍តន្ត្រី ASEAN Pride ឆ្នាំ ២០១៤ នៅចំពោះ មុខមុនទស្សនិក
ជនចំនួន ២ ពាន់នាក់។ ស្នូរសម្លេងទះដៃហោរកញ្ជៀវរបស់ទស្សនិកជន
បានសម្របជាមួយសម្លេងភ្លេងដោយក្តីសប្បាយរីករាយ។ The Pinholes
បានបង្ហាញការទាក់ទាញពេញទំហឹងក្នុងរយៈពេលនាឆ្នាំ ៦០ នៃសតវត្ស
ទី ២០ ដល់ទស្សនិកជនវៀតណាមទាំងអស់។

 -“អាកាសធាតុក្តៅណាស់! ឆាកសម្តែងក្តៅជាង! ក្រុមតូតន្ត្រីសម្តែងល្អ
អស្ចារ្សណាស់!”

 -“ប្រភេទតន្ត្រីនេះឲ្យចង់ស្តាប់ណាស់! ខ្ញុំអាចសម្របខ្លួនជាមួយភ្លេង”

 -“នេះគឺជាលើកដំបូង ខ្ញុំស្តាប់ The Pinholes។ តាមស្ទីលភ្លេងសប្បាយ
រីករាយណាស់។ ពិសេសគឺមើលគេសម្តែង។ ពូកយើងខ្ញុំនាំគ្នារាំតាម
ដោយមិនដឹងខ្លួន។”

អ្នកលេងហ្គីតាដ៏ប៉ិនប្រសព្វប្រកបដោយម្រាមដៃរស់រវឹកសូរសម្លេង
វាយស្គរធំនិងសំឡេងច្រៀងស្អកៗ សមាជិកចំនួន ៤ រូបរបស់ក្រុម
តូតន្ត្រី The Pinholes បានធ្វើឲ្យទស្សនិកជន ចំនួន ២ ពាន់រាំដូចជា
សិល្បករល្បីឈ្មោះ Mick Jagger លើចង្វាក់ភ្លេង rock’n’roll។ គេ ជាអ្នកណាដែលមានប្រៀបខ្លាំងអស្ចារ្សដូច្នេះ?

 “សួរស្តី!យើងខ្ញុំគឺ The Pinholes មកពីសឹង្ហបុរី! ខ្ញុំឈ្មោះ Famei Suliman
ដែលចៀង ស្នូលនិងវាយហ្គីតា។ ខ្ញុំឈ្មោះ Wando - អ្នកចម្រៀង
ក្រោយនិងវាយហ្គីតាបាស។ សួរស្តី! ខ្ញុំគឺ Didi និងខ្ញុំវាយស្គរ។ ខ្ញុំ
ឈ្មោះ Sharil និងជាសមាជិកវ័យក្មេងបំផុត។ ខ្ញុំវាយស្គរផងដែរ។”

ពីក្រុមតូតន្ត្រីដែលត្រូវបានរៀបចំឡើងនៅសាលារៀន The Pinholes
ត្រូវបានដាក់ ឈ្មោះជាលើកដំបូងគឺ “Pinhole-Chio” ។ ក្រោយពីបញ្ចប់
សិក្សា ក្រុមបានផ្លាស់ប្តូរ​ឈ្មោះទៅជា The Pinholes ដូចបច្ចុប្បន្ន។
បន្ទាប់ពីរយៈពេល ១២ ឆ្នាំធ្វើសកម្មភាព ឥឡូវនេះ The Pinholes រួម
មានបុរសចំនួន ៤ រូប ដែលមានស្បែកដាំដែងនិងមានទឹកមុខញ
ញឹមជានិច្ចចំពោះអ្នកដែលមានបំណងក្លាយទៅជាមិត្តភិក្តរបស់គេ
ដោយមិនប្រកាន់អ្វីទាំងអស់។ ក្នុងរយៈពេលសំរាក់នៅខាងក្រៅ
ឆាកសម្តែង ប្រធានក្រុម The Pinholes លោក  Famei Suliman បានឲ្យ
ដឹងថា៖

 “ក្រុមតូតន្ត្រីយើងខ្ញុំត្រូវបានបង្កើតនាឆ្នាំ ២០០២។ ភ្លេងយើងខ្ញុំទទួល
បានការជះ​ឥទ្ធពលយ៉ាងខ្លាំងរបស់បណ្ដាក្រុមតូតន្ត្រី rock’n’roll ល្បី
ឈ្មោះបំផុត ដូចជា៖

The WHO The Beatles និង The Kings ជាដើម។ យើងខ្ញុំមានបំណងនាំ
មកនូវការ ទាក់ទាញអស្ចារ្សបំផុតនៃប្រភេទភ្លេង  rock’n’roll ដល់
ទស្សនិកជនវៀតណាមក្នុង ពេលសម្តែងនៅទីនេះ។”

The Pinholes – ក្រុមតូតន្ត្រីវិសេសវិសាលរបស់សឹង្ហបុរី - ảnh 2
The Pinholes វិលត្រឡប់មករាត្រី ប្រគុំតូតន្រ្តី ASEAN Pride ឆ្នាំ ២០១៤ (Image: camaatk.com)

ប៉ប្រិចភ្នែកដើម្បីជំរៀបលា។ សូរសម្លេងទះដៃរបស់ទស្សនិកជន
បានស្វាគមន៍គេវិល ត្រឡប់មកឆាកសម្តែង។ The Pinholes បន្តនា
ទីរបស់ខ្លួនដោយមានចម្រៀង Sunshine ដែលរៀបរាប់អំពីការចាប់
អារម្មនៃស្នេហារនាគ្រាដំបូង។

ក្រោមពន្លឺរែងចាំងភ្លឺភ្លឺបភ្លែត ទស្សនិកជនរាប់ពាន់នាក់រួមគ្នាច្រៀង
ចម្រៀង។ គេរាំ។ គេឪបគ្នា។ គេញញឹម ដោយមិនប្រកាន់ពូធសាស
ន៍ ព័ណ៌រល្បែក ឬ ភាសាឡើយ។ នៅឆាករាត្រីលើកនេះ ភ្លេងរបស់
The Pinholes គឺជាខ្សែដែលផ្សាភ្ជាប់មនុស្ស ទាំងមូល។ សិល្បករ Sharil
បានចែករំលែកថា៖

 “តន្ត្រី ម៉ូដ ក្នុងរយៈពេលឆ្នាំ ៦០ និង ៧០ នៃសតវត្សទី ២០ ជានិច្ចកាល
មានពណ៌រ​សប្បាយរីករាយ។ សំលៀកបំពាក់របស់យើងខ្ញុំអាចហួស
សម័យចំពោះមនុស្សមួយ ចំនួន ប៉ុន្តែ តន្ត្រីរបស់យើងខ្ញុំមិនដូច្នេះទេ!
យើងខ្ញុំសម្រាំង album ថ្មីបំផុតរបស់ខ្លួនគឺ  Bring back the vibes សំរាប់
ទស្សនិកជនវៀតណាម។ មិត្តឃើញទេ ថ្ងៃនេះ យើងខ្ញុំអាចស្លៀកពាក់
ក្រហមដែលជាពណ៌របស់ទង់ជាតិសឹង្ហបុរីនងវៀតណាមផង។ ថ្ងៃជា
បន្ត យើងអាចស្លៀកពាក់ខៀវ ឬ លឿង ដូចជា ជីវភាពគ្រប់គ្រាន់ព
ណ៌រចំរុះ។”

បន្ទាប់ពីរយៈពេល ១២ ឆ្នាំធ្វើសកម្មភាព មានបរិមាណអ្នកគាំទ្ររា
ប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេស The Pinholes បានក្លាយទៅជា
ក្រុមតូតន្ត្រី rock’n’roll ល្បីឈ្មោះទី ១ នៅ សឹង្ហបុរី។

ប្រការវិសេសវិសាលមួយទៀតគឺ៖ The Pinholes បានធ្វើវីដេអូចម្រៀង
“Long live rock’n’roll” នៅទីក្រុងហាណូយរបស់វៀតណាម។ សូម
អញ្ជើញលោកអ្នក នាងស្តាប់ចម្រៀងនេះរបស់  The Pinholes តាម
របៀបដោយឡែករបស់ខ្លួន!៕

ប្រតិកម្មទៅវិញ

ផ្សេងៗ