ទិវាកំណាព្យវៀតណាមឆ្នាំ ២០១៧

ទិវាកំណាព្យវៀតណាមឆ្នាំ ២០១៧ - ảnh 1
ទិវាកំណាព្យវៀតណាមឆ្នាំ ២០១៧ (VNA)


(VOVworld) – ទិវាកំណាព្យវៀតណាមលើកទី ១៥ ឆ្នាំ ២០១៧ ដែល សមាគមកវី
វៀតណាមបានរៀបចំឡើងនាថ្ងៃទី ១១ កុម្ភៈ (ថ្ងៃទី ១៥ កើត ខែ មិគសិរ ឆ្នាំរកា
នព្វស័ក ២០១៧) នៅ Van Mieu – Quoc Tu Giam ទីក្រុង ហាណូយ។ ដោយ
ប្រធានបទ​ «រួមដំណើរនិងច្នៃប្រឌិតជាមួយប្រទេសជាតិ» ទិវា កំណាព្យ
វៀតណាមលើកទី ១៥ ទាក់ទាញការចូលរួមរបស់កវីវៀតណាមនៅក្នុង និង
ក្រៅប្រទេស។

        ទិវាកំណាព្យវៀតណាមលើកទី ១៥ មានការផ្លាស់ប្តូរថ្មីជាច្រើនទាំងខាងខ្លឹម
 សារនិងរូបភាព។ បណ្ដាសកម្មភាពស្នូលក្នុងទិវាកំណាព្យលើកនេះរួមមាន៖
ការប្រឡងកំណាព្យ ការសម្តែងស្មូតកំណាព្យ ដែលមានប្រធានបទស្តីអំពី
ការស្ងើចសរសើរប្រទេសជាតិបក្សនិងលោកប្រធានហូជីមិញ លើកទឹកចិត្តស្មារតី
 ច្នៃប្រឌិត ចំណងសាមគ្គីភាព ការបង្រួបបង្រួមជាតិនិងការរួមដៃកសាងមាតុ
 ប្រទេសកាន់តែល្អប្រសើរថែមទៀត។ ចំណុចថ្មីនៅទិវាកំណាព្យឆ្នាំ ២០១៧ គឺ៖
ឆាកកំណាព្យសំរាប់កវីវ័យក្មេងនឹងមិនត្រូវបានរៀបចំដោយឡែកឡើយ។ កវី 
 Nguyen Quang Thieu  អនុប្រធានសមាគមអ្នកអក្សសាស្ត្រវៀតណាម បានឲ្យដឹងថា៖

        «នៅទិវាកំណាព្យឆ្នាំ ២០១៧ យើងខ្ញុំចង់រៀបចំឡើងវិញដំណើរ ប្រវត្តិសាស្ត្រ
នៃសមាគមអ្នកអក្សរសាស្ត្រវៀតណាមអស់រយៈពេល ៦០ ឆ្នាំ។​ លើ ឆាកកំណាព្យ
មួយ កវីគ្រប់ជំនាន់នឹងមានឱកាសចូលអង្គុយជាមួយគ្នាហើយចែករំ លែកមតិ
និងកំណាព្យជាមួយគ្នាដើម្បីបង្កើតឡើងផ្ទាំងគំនូរកំណាព្យធំមួយរបស់វៀតណាម។
 ក្រៅពីនោះ យើងខ្ញុំលើកដម្កើងកវីនានាដែលដណ្តើមបានរង្វាន់ក្នុងទិវាកំណាព្យមុនៗ។»

        តាមកវី Huu Viet ថា៖ ការរួមបញ្ជូលឆាកកំណាព្យវ័យក្មេងជាមួយឆាក កំណាព្យ
ប្រពៃណីក៏ជាការលើកដម្កើងដែលវាយតំលៃខ្ពស់ចំពោះគុណភាព វណ្ណៈកម្មក៏ដូចជា
ការរួមចំណែករបស់មិត្តយុវជនផងដែរ។ កវី Huu Viet បានចែក រំលែកថា៖                              
 «ឆាកកំណាព្យវ័យក្មេងឆ្នាំនេះមានលក្ខណៈបើកទូលាយ។ នេះគឺជាទីកន្លែង កំណាព្យ
ដើម្បីលើកដម្កើងបណ្ដាកវីដែលទើបនឹងដណ្តើមរង្វាន់នៃទស្សនាវដ្ដី សិល្បៈកងទ័ព
វៀតណាម។ ទីពីរគឺលើកសរសើរអ្នកអក្សរសាស្ត្រនិងកវីរបស់ វៀតណាមពីមុនមក។
ក្នុងទិវាកំណាព្យលើកនេះ កវីណាដែលទទួលបានរង្វាន់ នឹងជួប​ប្រាស្រ័យជាមួយមិត្ត
អ្នកអាន។ ទីបីគឺលើកដំកើងកវីនានាដែលជាសមាជិកថ្មី ក្នុងសមាគមកវីវៀតណាម។»

        ចំណុចពិសេសក្នុងទិវាកំណាព្យឆ្នាំនេះគឺជាការតាំងពិពណ៌កំណាព្យលើ ភាជន៍របស់
វិចិត្រករ Le Thiet Cuong។ ក្រៅពីនោះ នេះគឺជាលើកដំបូងដែល «វិថីកវី» ត្រូវបាន
រៀបចំឡើងដើម្បីឧទ្ទសនាមវណ្ណកម្មនៃបណ្ដាកវីល្បីឈ្មោះរបស់វៀតណាម។ លោក
Nguyen Quang Thieu  បានឲ្យដឹងថែមទៀតថា៖

        «ឆ្នាំនេះមានការចូលរួមរបស់វិចិត្រករ Le Thiet Cuong។ លោក Le Thiet Cuong
 តាំងបង្ហាញសៀវភៅរាប់សិបក្បាលដែលលោកធ្វើក្របសំរាប់សៀវភៅ កំណាព្យ។
លោកក៏បានជ្រើសរើសឃ្លាឃ្លងកំណាព្យល្អស្អាតដើម្បីតូបតែងលើ ភាជន៍របស់ខ្លួន។
ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំឡើង «វិថីកវី» ដើម្បីមិត្ត អ្នកអានអាចចាប់អារម្មណ៍
អំពីដំណើរដែលបណ្ដាកវីបានឆ្លងកាត់តាមរយៈឃ្លាឃ្លងកំណាព្យអំពីមនុស្សនិងមាតុ
ប្រទេស។»

        ក្នុងក្រខ័ណ្ឌទិវាកំណាព្យវៀតណាមលើកទី ១៥ សមាគមកវីវៀតណាមបានរៀបចំ
ការតាំងពិពណ៌រំលឹកខួបលើកទី ៦០ ទិវាបង្កើត។ នេះគឺជាការតាំងពិពណ៌ លើលំហរ
ដែលមានរូបថតវិសេសវិសាលបំផុតស្តីពីដំណើរបង្កើតនិងការអភិវឌ្ឍន៍ នៃសមាគ
មកវីវៀតណាម។ រួមជាមួយគ្នានោះ សកម្មភាព «កំណាព្យលើគ្រប់ទិស ទី» គឺជាទីលាន
ដើម្បីកវីក្នុងទូទាំងប្រទេសវៀតណាមជួបប្រាស្រ័យជាមួយគ្នា។

        ទិវាកំណាព្យវៀតណាមគឺជាសកម្មភាពប្រចាំឆ្នាំដែលសមាគមកវីវៀតណាម
រៀបចំឡើងសំរាប់អ្នកស្រឡាញ់កំណាព្យ។ ទិវាកំណាព្យត្រូវបានប្រជាពលរដ្ឋជួយជ្រោម
ជ្រែងក្នុងទូទាំងប្រទេស។ តំបន់មួយចំនួនក៏បានរៀបចំទិវាកំណាព្យ របស់ខ្លួនដែល
កំពុងក្លាយទៅជា festival វប្បធម៌សំរាប់មិត្តអ្នកស្រាឡាញ់ កំណាព្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ