ទិវាបុណ្យអានសៀវភៅសំរាប់កុមារ
LAN ANH -  
Vovworld-ក្នុង ទិវាបុណ្យអានសៀវភៅដែលបានរៀបចំឡើងនៅ Van Mieu-
Quoc Tu Giam ទីក្រុងហាណូយសៀវភៅរាប់ម៉ឹនក្បាលស្តីពីអក្សសាស្រ្ត វិ
ទ្យាសាស្រ្ត កុមារ និងអប់រំជាដើមនៃក្រុមហ៊ុនសៀវភៅនិងគ្រឹះស្ថានបោះ
ពុម្ភផ្សាយជាង២០ត្រូវបានដាក់តាំងបង្ហាញនៅឱកាសនេះ។គ្រឹះស្ថានបោះ
ពុម្ភផ្សាយ Kim Dong បានរៀបចំបរិវេណអានសៀវភៅ១សំរាប់កុមារ។បងស្រី
Tran Thi Tuyet Trinh ជាម្តាយសិស្ស១រូបអោយដឹងថា៖ទោះបីជាបរិវែននេះនៅ
ចង្អៀតក្តីប៉ុន្តែកូនរបស់គាត់ចូលចិត្តមកអាន។ បងស្រីៅងយដឹងថា៖ “ ខ្ញុំបាន
ឃើញកូនខ្លួនចូលចិត្តអានសៀវភៅបានជាខ្ញបានបណ្តើរកូនដល់ទីនេះ។ខ្ញុំមាន
បំណងថានឹងមានទិវាអានសៀវភៅជាច្រើនជាងទៀតនិងពង្រីកបរិវែណឲ្យ
ទូលាយទៀតសំរាប់មិត្តអ្នកអាននឹងទូលាយជាងទៀត“។
បរិយាកាសវប្បធម៏ក៍ជាកត្តាដែលផ្តល់មកជោគជ័យក្នុងការទាក់ទាញកុមារមក
អានសៀវភៅ។ប៉ុន្តែបណ្ឌិតអប់រំ Nguyen Thuy Anh ប្រធានគ្លឹប”រួម អានសៀវភៅ
ជាមួយកូន “ថា៖ដើម្បីលើកទឹកចិត្តកុមារអានសៀវភៅគឺការកំណត់ទិសរបស់
មនុស្យធំដើតួនាទីសំខាន់ណាស់។បងស្រីចែករំលែកថា៖ “ចំពោះកុមារគឺឪពុក
ម្តាយត្រូវជាជនណែនាំប្អូនទិញសៀវភៅ ។គប្បីមានបរិយាកាសដោយឡែក
សំរាប់គេអាចជ្រើសរើសសៀវភៅល្អៗ ឪពុកម្តាយគួរណែនាំវិធីអានសៀវភៅ
ទៀតផង“។
|
រូបថត VOV |
ទិវាបុណ្យអានសៀវភៅឆ្នាំ២០១៣បានផ្តល់មកឱកាសស្វែងរកសៀវភៅពិរោះៗ
សំរាប់មិត្តអ្នកអាន។ Nguyen Thi Dao ជានិសិ្យនារី១រូបនៃមហាវិទ្យាល័យវប្បធម៏
អោយដឹងថា៖“ ខ្ញុំចង់មកដល់ទីនេះដើម្បីរៀនវិធីរៀបចំសៀវភៅ ចូលរួមបណ្តា
សកម្មភាពនៃបណ្ណាល័យ បំប៉នបន្ថែម បទពិសោធន៍ជាក់ស្តែងនិងសមត្ថភាព
ទាក់ទងជាដើម “។
ការពិតជាក់ស្តែងបានសរឲ្យឃើញថា៖សៀវភៅជះឥទ្ឋិពលសកម្មទៅលើការ
បង្កើតចំណង់ចំណូលចិត្តនិងចំណាប់អារម្មណ៍របស់មិត្តអ្នកអាន។តាមរយះ
នោះរួមចំណែកអប់រំចរិតលក្ខណះមនុស្យ។តាមលោក Nguyen Ngoc Bao នាយករងនយកដ្ឋានបោះពុម្ភផ្សាយក្រសួងពត៏មាននិងផ្សព្វផ្សាយថា៖ជន
ម្នាក់ៗនឹងជ្រើរើសឲ្យខ្លួននូវទិសអភិវឌ្ឍន៍១ក៍ដូចជាការកំណត់ទិសក្នុងជីវភាព
រស់នៅ។សៀវភៅនឹងជួយយើងអនុវត្តប្រការនេះ។លោកអោយដឹងថា៖ “ពីសៀវភៅ១ក្បាលអាចជួយអ្នកទេពកោសល ខ្លះៗបង្កើតបានត្រឹះរិះអភិវឌ្ឍន៍។
និង សៀវភៅ១ក្បាលបានធ្វើឲ្យរបៀបរស់នៅរបស់គេទៀតផង “។
ចំពោះជនម្នាក់ៗសៀវភៅជាការរកឃើញ១។ទិវាបុណ្យសៀវភៅជាឱកាសឧទ្ទេស
នាមសៀវភៅល្អៗដល់មិត្តអ្នកអានជួយបង្កើតទំលាប់អានសៀវភៅនិងលើកកំពស់
វប្បធម៏អានសំរាប់ជនគ្រប់រូប៕
LAN ANH