ស្រឡាញ់ហាណូយពីបណ្ដារបាំបុរាណ។
NGOC NGA -  
(VOV) /  
|
ស្រឡាញ់ហាណូយពីបណ្ដារបាំបុរាណ។ |
VOV-បានប្រសូត្រចេញនិងរីកធំធាត់នៅដំបន់ដីពោពេញទៅដោយប្រពៃណី
Lam Kinh- Thanh Hoa សិល្បការិនី Le Hong Thang បានផ្សាភ្ជាប់ជាមួយបណ្ដា
របាំបុរាណថាំងឡុង-ហាណូយដូចជាមាននិស្ស័យ។ លោកស្រីបានស្រឡាញ់
របាំបុរាណថាំងឡុងតាំងពីទស្សវត្សឆ្នាំ៦០ក្នុងពេលដែលលោកស្រីមាន
កិត្តិយសមករដ្ឋធានីរៀននៅសាលារបាំវៀតណាម។ បណ្ដារបាំនេះគឺជា
ទ្រពសម្បត្តិមិនអាចកាត់ថ្លៃបានបង្ហាញនូវការច្នៃប្រឌិតរបស់ប្រជាជនហាណូយ
មុននេះ។ សិល្បការិនី Le Hong Thang ជានិច្ចកាលចាត់ទុកថា៖
“វប្បធម៍របាំគឺជាគំរូមួយ ជាកត្តាមួយដើម្បីបង្កើតឡើងខឿនវប្បធម៍ហា
ណូយ។ ខ្ញុំស្រឡាញ់ប្រការនោះនិងឃើញថាត្រូវស្ដារឡើងវិញរក្សានិងពង្រីករាល់ប្រការនោះដើម្បីទុកឲ្យជំនាន់ក្រោយៗ។”
|
របាំបុរាណថាំងឡុងហាណូយជាការប្រមូលផ្ដុំនៃខឿនវប្បធម៍ជាច្រើន។ |
របាំបុរាណគោរពតាមក្រិដក្រមខ្លួននិងមិនអាចផ្ដាច់របាំបុរាណចេញពីបរិយាកាសដែលបង្កើតវាចេញឡើយ។ នោះគឺបរិយាកាសវប្បធម៍ពិធីបុណ្យ
ភូមិជនបទ។ មិនដូចជាបណ្ដាវិស័យសិល្បៈផ្សេងៗទៀត បើចង់ស្ដាដ៏ជោគ
ជ័យរបាំបុរាណមួយ សិល្បករត្រូវស្វែងយល់ក្នុងឯកសារបុរាណ ពិគ្រោះ
យោបល់សិប្បករនិងត្រូវពឹងផ្អែកដល់យុវជនដំបន់បង្កើតក្រុមហាត់រាំ។
សិល្បករឆ្នើម Nguyen Van Bich ប្រធានសមាគមសិល្បកររបាំហាណូយបាន
ឲ្យដឹងថា៖
“បងស្រី Thang ជាអ្នកចំណាយកំលាំងកាយចិត្តជាច្រើននិងឧស្សាព្យាយាម
មកដល់ដំបន់ បងស្រីបានរក្សានូវព្រលឹងនៃបណ្ដារបាំដូចជារបាំ Phu Dong រឺ របាំ
ភូមិ Le Mat។ បងស្រីបាននិយាយជាមួយប្រជាជនដំបន់ថា រក្សាគឺរក្សារបស់ ដែលជីដូនជីតាបន្សល់ទុកឲ្យ គុណបំណាចរបស់បងស្រីធំធេងណាស់និងបងស្រី បានមានការស្រាវជ្រាវជាក់ស្ដែង។”
ខុសពីបណ្ដាសិល្បករអ្នកស្រាវជ្រាវផ្សេងៗ សិល្បការិនី Le Hong Thang មិន ត្រឹមតែស្ដាដ៏ជោគជ័យរូបភាពបណ្ដារបាំបុរាណប៉ុណ្ណោះទេ ថែមទាំងលោកស្រីបានធ្វើឲ្យរស់ឡើងវិញស្មារតី ព្រលឹងនៃរបាំបុរាណទៀតផង។ អ្នកស្រាវជ្រាវ
វប្បធម៍ប្រជាប្រិយ Le Thanh Bao បានចាត់ទុកថា៖
“ព្រលឹងនៃរបាំបុរាណគឺការសម្ដែង ប៉ុន្តែសំខាន់គឺបានស្ដាជាសារវន្តបណ្ដា
រូបភាពភាសាបុរាណ។ វាវិសេសវិសាលពីបណ្ដាកាយវិការនិងការសម្ដែង។”
ធ្វើក្នុងវិស័យរបាំបុរាណរយៈពេលការជាង៥០ឆ្នាំទៅហើយ សិល្បការិនីបាន
រួមចំណែកស្ដាដ៏ជោគជ័យរបាំបុរាណចំនួនជាង១០របាំដូចជារបាំ Tu Linh របាំ
ទេវតា របាំដំបងជាដើម។ ជាមួយរាល់ការរួមចំណែកនេះ ក្នុងរយៈពេលជាង២០
ឆ្នាំជាបន្តបន្ទាប់ លោកស្រីបានជ្រើសរើសចូលក្នុងគណប្រតិប័ត្តសមាគមសិល្បករ
របាំហាណូយ កាន់ដំណែងអនុប្រធានសមាគម៣លើក។ ដោយស្មារតីឧស្សា
ព្យាយាមរួមជាមួយទឹកចិត្តស្រឡាញ់ដ៏ធំធេងសំរាប់វប្បធម៍ថាំងឡុង លោកស្រីត្រូវ
បានប្រជាជននៅ គ្រប់ទីកន្លែងដែលលោកស្រីមកដល់ស្រឡាញ់គោរពរាប់អាន។
ដើម្បីក្នុងពេលមានពិធីបុណ្យមកដល់ម្ដងៗបណ្ដាសិល្បករចាស់ៗបានអញ្ជើញ
លោកស្រីមកដំបន់ទស្សនារបាំ។ នេះជារង្វាន់ដ៏ថ្លៃថ្នូមិនអាចកាត់ថ្លៃបានដែល
សិល្បការិនី Le Hong Thang ទទួលបានក្រោយប៉ុន្មានឆ្នាំរួមវិភាគទានចំពោះរបាំ
បុរាណថាំងឡុង៕
NGOC NGA
-VOV