អត្ដពលកម្ម - វិញ្ញាសារប្រកួតមាសរបស់កីឡាវៀតណាមនៅ SEA Games លើកទី ២៩
THANH LUONG -  
(VOVWORLD) - អត្តពលកម្មគឺជាវិញ្ញាសារប្រកួតមួយក្នុងចំណោមវិញ្ញាសារ ស្នូលដែលជានិច្ចកាលនាំមកនូវមេដាយមាសសំរាប់ក្រុមកីឡាករវៀតណាមនៅ បណ្ដាមហោស្រពកីឡាអាស៊ី-អាគ្នេយ៍ (SEA Games) នាពេលថ្មីៗនេះ។ នៅ SEA Games លើកទី ២៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ទី ៣១ សីហា ខាងមុខ នៅម៉ាឡេស៊ី កីឡាករកីឡាការិនីអត្តពលកម្មវៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីដណ្តើមបានមេដាយមាស់ចំនួន ១០ ដល់ ១២ គ្រឿង នាំមកនូវជ័យជំនះត្រចះត្រចង់សំរាប់ខឿនកីឡាវៀតណាម។
អត្ដពលកម្ម - វិញ្ញាសារប្រកួតមាសរបស់កីឡាវៀតណាមនៅ SEA Games លើកទី ២៩ |
|
(VOVworld) - ការដែល កីឡាការិនី Nguyen Thi Huyen និង Bui Thi Thu Thao ដណ្តើម បានមេដាយមាសក្នុងការរត់ប្រណាំង ៤០០ គីឡូម៉ែត្រនិងការលោតចម្ងាយ រួម ជាមួយមេដាយប្រាក់ចំនួន ២ គ្រឿងក្នុងវិញ្ញាសារប្រកួតផ្សេងៗទៀត បានជួយ ក្រុមកីឡាករអត្តពលកម្មវៀតណាមឈរលំដាប់ថ្នាក់ទី ៥ ក្នុងតារាងរៀបចំណាត់ ថ្នាក់ក្រុមកីឡាទាំងមូលនៅពាន់រង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ ២០១៧។ សមិទ្ធិផល នេះមិនត្រឹមតែជាលទ្ធផលល្អបំផុតដែលក្រុមអត្តពលកម្មវៀតណាមដណ្តើមបាន ពីមុនមក ប៉ុណ្ណោះទេ ថែមទាំង ជាបុព្វបទនិងជាកំលាំងខាងស្មារតីសំរាប់កីឡា ករកីឡាការិនី អ្នកហ្វឹកហាត់រួមជាមួយមជ្ឈដ្ឋានអ្នកគ្រប់គ្រង ទៀតផង។ គោលដៅនៃក្រុមកីឡាអត្តពលកម្មវៀតណាមក្នុង SEA Games លើកទី ២៩ គឺ ដណ្តើមបានមេដាយមាសចំនួន ១១ ដល់ ១២ គ្រឿង។ លោក Tran Duc Phan អគ្គនាយករងអគ្គនាយកដ្ឋានកាយសម្ព័ន្ធកីឡាវៀតណាម ប្រធានក្រុមកីឡា វៀតណាមនៅ SEA Games លើកទី ២៩ បានឲ្យដឹងថា៖
«អត្តពលកម្មនិងការប្រហែលទឹកជានិច្ចកាលជាបណ្ដាវិញ្ញាសារប្រកួតដែល វៀតណាមមានប្រៀបខ្លាំងនាប៉ុន្មានឆ្នាំកន្លងទៅ។ យើងខ្ញុំយកចិត្តទុកដាក់ដល់ ការហ្វឹកហាត់កីឡាករកីឡាការិនីដែលពោរពេញទៅដោយសក្តានុភាពប្រកួតប្រជែងនៅការប្រឡងពិភពលោក។ វិញ្ញាសារទាំងនេះក៏ជាវិញ្ញាសារប្រកួតសារវ័ន្ត ក្នុងការប្រកួតកីឡា Asiad និង Olympic ផងដែរ ដោយហេតុនេះ វានឹងត្រូវបាន វិនិយោគពិសេសដើម្បីកីឡាករកីឡាការិនីដណ្តើមបានលទ្ធផលខ្ពស់បំផុត។»
ដើម្បីធានាសម្រេចគោលដៅដែលបានដាក់ចេញនៅ SEA Games លើកទី ២៩ ក្រុមអត្តពលកម្មវៀតណាមមិនត្រឹមតែរក្សាកំលាំងកីឡាករកីឡាការិនីពូកែរ ប៉ុណ្ណោះទេ ថែមទាំង ជំនាន់កីឡាករជាបន្តដែលត្រូវបានបញ្ជូនទៅប្រកួតនៅ នៅក្នុងតំបន់និងអន្តរជាតិ ទៀតផង។ លោក Tran Duc Phan បានឲ្យដឹងថែមទៀតថា៖
«អត្តពលកម្មវៀតណាមលើកនេះមានកីឡាករកីឡាការិនីវ័យក្មេងឆ្នើមជា ច្រើននាក់ដូចជា៖ កីឡាការិនីរត់ប្រណាំង Tu Chinh ឬ កីឡាករលោតចម្ងាយ Trong និងកីឡាករ Nguyen Van Dong។ នេះសុទ្ធតែជាកីឡាករកីឡាការិនី វ័យក្មេង ប៉ុន្តែ មានសមត្ថភាពប្រកួតប្រជែងនៅកំរិតខ្ពស់។»
រីឯខ្លួនវិញ លោក Duong Duc Thuy ប្រធានវិញ្ញាសាររត់ប្រណាំងនៃ អគ្គនាយកដ្ឋានកាយសម្ព័ន្ធកីឡាវៀតណាមបានចាត់ទុកថា៖
«ខ្ញុំដឹងថា៖ មនុស្សជាច្រើននាក់នឹងសួរថាហេតុអ្វីដេលក្រុមកីឡាវៀតណាមដាក់គោលដៅដណ្តើមមេដាយនៅ SEA Games លើកទី ២៩ តិច្ចជាងបើប្រៀបនឹង SEA Games លើកទី ២៨។ ប៉ុន្តែ ប្រការនេះមិនអាចជៀសវាងបានឡើយ ព្រោះថាបណ្ដាកីឡាករកីឡាការិនីឆ្នើមបានឈប់ពីការប្រកួត។ ទោះបីជាស្ថានភាពដូច្នេះក្តីប៉ុន្តែអត្តពលកម្មវៀតណាមមានមុខថ្មីលេចធ្លោដូចជាកីឡាការិនីវ័យក្មេង Tu Chinh ដែលអាចជំនួសឲ្យកីឡាការិនី Vu Thi Huong នៅការប្រឡង SEA Games ឆ្នាំនេះ។ បញ្ហាសំខាន់បំផុតនាបច្ចុប្បន្នគឺរក្សាឲ្យបានស្មារតីនិងអត្តពលកំលាំងល្អបំផុតសំរាប់កីឡាករ។»
តាមលោក Nguyen Trong Ho ប្រធានផ្នែកកីឡាមានស្នាដៃខ្ពស់ អតីតអ្នក ហ្វឹកហាត់ក្រុមអត្តពលករវៀតណាម បានចាត់ទុកថា៖ នៅវិញ្ញាសារ សំរាប់កីឡាការិនីដូជា៖ រត់ប្រណាំង ៤x៤០០ ម៉ែត្រ ការរត់ប្រណាំង ៤០០ ម៉ែត្រ និងការរត់របាំង ៤០០ ម៉ែត្រ អត្តពលករវៀតណាមនៅនឹងឈរលំដាប់ថ្នាក់ខ្ពស់ នៅ SEA Games លើកទី ២៩។
នៅមហោស្រពកីឡា SEA Games ឆ្នាំ ២០១៥ នៅសឹង្ហបុរី អត្តពលកម្ម វៀតណាមដណ្តើមបានមេដាយមាសចំនួន ១១ គ្រឿង។ សមិទ្ធិផលនបានស្ថិត ក្នុងការគិតគូរបស់គណៈអ្នកហ្វឹកហាត់ ប៉ុន្តែ តាមការបញ្ជាក់ថា ក្រុមកីឡាករ វៀតណាមអាចបានខំប្រឹងប្រែងថែមទៀត។ ដោយហេតុនេះ នៅ SEA Games លើកទី ២៩ នេះ ក្រុមកីឡាវៀតណាមនឹងខ្នះខ្នែងអស់ពីកំលាំងកាយចិត្ត ដើម្បី សម្រេចឲ្យត្រូវគោលដៅដណ្តើមបានមេដាយមាសចំនួន ១០ គ្រឿង៕
THANH LUONG