fencing នឹង Wall Climbing - ផ្នែក កីឡាកំសាន្តថ្មី ​គួឲ្យនិយមរបស់យុវជនវៀតណាម

fencing នឹង  Wall Climbing - ផ្នែក កីឡាកំសាន្តថ្មី ​គួឲ្យនិយមរបស់យុវជនវៀតណាម - ảnh 1
Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង
វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ 216 របស់មិត្តអ្នកស្តាប់ពីប្រទេស​
ចំនួន​​​  34 លើសកលលោក។​ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រ​
ចំនួន​៥​ពីលោក​Nguyen Van Den  នៅ​Dinh Quan –Dong Nai​  នឹងបណ្តាមិត្តជានិស្សិត​
កម្ពុជានៅវៀត ណាម​។ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី​​ លោក Nguyen Van Den សម្តែង
នូវបំណងចង់ ឲ្យកម្មវិធីផ្សាយបទចម្រៀងខ្មែរជាច្រើន​ជាងទៀត។សូមអរគុណចំពោះ
ការរួមមតិរបស់ លោក។រីឯមិត្ត ​​ រតនះ-និស្សិតកម្ពុជា​នៅវៀតណាមសំណូមពរកម្មវិធី
ឧទ្ទេសនាមដោយ ត្រួសៗអំពីវិញ្ញាសារកីឡាថ្មីដែលបានមិត្តវ័យក្មេងវៀតណាមចូល
ចិត្តចូលរូម។
 ​​រួមជាមួយការអភិវឌ្ឌ្យន៏នៃបណ្តាផ្នែកកីឡាកំពូល​ ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះ​មាន
ផ្នែក កីឡាកំសាន្តថ្មីជាច្រើន កំពុងត្រូវបានយុវជនវៀតណាមជួយជ្រោមជ្រែងយ៉ាង
ខ្លាំងក្លា​​ដូចជាផ្នែក Baseball  Cheerleading fencing នឹង  Wall Climbing  ​ជាដើម។ fencing
ជា ផ្នែកកីឡាដែលត្រូវបានជនជាតិបារាំងផ្តើមឡើងតាំងពីសតវត្សទី​១៥។សព្វថ្ងៃ​
ផ្នែកកីឡា នេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីរាយនាមវិញ្ញាសារប្រកួតជាផ្លូវការរបស់
ការប្រកួត​​កីឡា អូឡាំពិក។​ផ្នែកកីឡានេះទាមទារឲ្យបណ្តាកីឡាករត្រូវផ្លាស់ទីយ៉ាង
លឿនក្នុងក្របខ័ណ្ឌ កំណត់។សម្លៀកបំពាក់របស់កីឡាករ fencing ក៏ជាចំណុចគួរឲ្យ
ទាក់ទាញទឹកចិត្តបណ្តា មិត្តវ័យក្មេងដែរ។​ពេលចូលរួម fencing​ កីឡាករត្រូវបានបំពាក់
យ៉ាងគ្រប់គ្រាន់ពីខោអាវ​ស្រោមដៃ មុខការពារ។ បង​ Tuan Anh​ សមាជិកក្លឹប​ fencing ​
របស់ផ្ទះវប្បធម៏យុវជនហាណូយ បានឲ្យដឹងថា៖ “ចំពោះផ្នែកកីឡាfencing ​​កីឡាករ
អាចពង្រីក​ការឆ្នៃប្រឌិតរបស់ខ្លួនក្នុងគំនិតគិតគូ យុទ្ធសាស្រ្ត​​ ទប់ទល់ដោយរហ័ស
រហួន ហ្វឹកហាត់ឆ័ន្ទះនឹងទឹកចិត្តអងអាចក្លាហាន”។ ផ្នែកកីឡា១ផ្សេងទៀត​ដែលក៏
ទាក់ទាញមិត្តវ័យក្មេងជាច្រើននាក់ចូលរួម​នោះគឺ ផ្នែកកីឡាWall Climbing។
fencing នឹង  Wall Climbing - ផ្នែក កីឡាកំសាន្តថ្មី ​គួឲ្យនិយមរបស់យុវជនវៀតណាម - ảnh 2
Image: Internet
Wall Climbingជាផ្នែកកីឡាប្រថុយប្រថាន នឹងត្រូវបានមិត្តវ័យ ក្មេងវៀតពណាម
ចូលចិត្តពី១ថ្ងៃទៅ​១ថ្ងៃ។អ្នកលេងនឹងមានឱកាសឡើងបណ្តាជញ្ជាំងភ្នំ បញ្ឈឡើង
ដោយការតោងបណ្តាគន្លាក់ប្លាស្ទីចដើម្បីផ្លាស់ទីជាជំហានៗ។។នេះជាវិញ្ញាសារកីឡា
ដែលមានចរិតកំសាន្តផងនឹងប្រថុយប្រថានផង។នៅវៀតណាមមានក្លឹបជាច្រើនត្រូវ
បានបង្កើតឡើងដូចជាក្លឹប​ Vietclimb ក្លឹប Rock climbing ជាដើម​​ ទាក់ទាញមនុស្សជា
ច្រើននាក់ចូលរួមដោយរាប់ទាំងមនុស្សធំទៀតផង។
មិត្ត រតនះនឹង លោកអ្នកនាងជាទីមេត្រី!     
    សង្ឃឹមថា​៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។។រាល់សំបុត្រ​

នឹងមតិរួមយោបល់សូមផ្ញើមកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ

កាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ​
Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ