កម្មវិធីជួយឧបត្ថម្ភយុវជនក្នុង ការបង្កើតអាជីព

កម្មវិធីជួយឧបត្ថម្ភយុវជនក្នុង ការបង្កើតអាជីព - ảnh 1
សាភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនិស្ត
ហូជីមិញបានចុះហត្ថលេខាលើកម្មវិធីជួយឧបត្ថម្ភយុវជនក្នុងការបង្កើតអាជីព។
 (Image: thanhnienonline.vn)


ក្នុងសប្តាហ៍កន្លងមកកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្ររបស់មិត្តអ្នកស្តាប់ចំនួន ២២៤ មកពីប្រទេស
ចំនួន ៣៤​ លើសកលលោក។ ជាពិសេស មិត្តអ្នកស្តាប់មកពីកម្ពុជាដែល
បានផ្ញើរសំបុត្រមកកម្មវិធីផ្សាយជាភាសារខ្មែរបានចែករំ​លែកថា៖ គេចូល
ចិត្តបណ្ដាអត្ថបទសរសេរអំពីទំនៀមទំលាប់របស់ជនជាតិវៀតណាមក្នុង
ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងមក។ ប៉ុន្តែ មិត្តអ្នកស្តាប់ផ្សេងៗ
យកចិត្តទុកដាក់ដល់បញ្ហាសេដ្ឋកិច្ចរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក។
មិត្ត វង្ស សុខេង មកពីរាជធានីភ្នំពេញបានសរសេរថា៖ “ខ្ញុំដឹងថា៖ វៀតណាម
គឺជាប្រទេសអាស៊ានមួយដែលមានអត្រាចំនួនប្រជាជនមាស។ ដូច្នេះ
រដ្ឋាភិបាលវៀតណាមមានគោលនយោបាយឬកម្មវិធីណាដើម្បីជួយយុវជន
បង្កើតអាជីពដែរឬទេ?”

មិត្ត វង្ស សុខេង ជាទីមេត្រី! ការបង្កើតអាជីពបាននិងកំពុងជាបញ្ហាព្រឹត្តិការណ៍-
សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ នៅវៀតណាម តួនាទីរបស់ជួរអាជីវករនិងអង្គភាព
អាជីវកម្មកាន់តែទទួលបានការយកចិត្តទុកដាក់ពិសេសរបស់បក្សរដ្ឋក្នុងបុព្វហេតុ
ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មពីមួយថ្ងៃទៅមួយថ្មៃ។ របាយការណ៍
នៃរដ្ឋាភិបាលវៀតណាមនៅសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១១ បាន
អះអាងថា៖ “អាជីវករនិងអង្គភាពអាជីវកម្មគឺជាកំលាំងស្នូលក្នុងបុព្វហេតុអភិវឌ្ឍន៍
សេដ្ឋកិច្ច”។ សាភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងមជ្ឈឹម
សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញបានចុះហត្ថលេខាលើកម្មវិធីជួយឧបត្ថម្ភយុវជន
ក្នុងការបង្កើតអាជីព។ ក្រៅពីនោះ បណ្ដាសឹក្ខាសាលាក៏ត្រូវបានរៀបចំឡើងសំដៅ
ផ្តល់មធ្យោបាយមានប្រសិទ្ធិភាពសំរាប់មិត្តវ័យក្មេងបង្កើតអាជីពឲ្យកាន់តែមាន
ភាពងាយស្រួល។ លឹក្ខាសាលា “អនុភាពរួម-វិធានការបង្កើនចំណូលលេចធ្លោ
សំរាប់អង្គភាពអាជីវកម្មវៀតណាមក្នុងសម័យកាលវិបត្តិ” គឺជាព្រឹត្តិការណ៍ដំបូង
សំរាប់ចាប់ផ្តើមកម្មវិធីបង្កើតអាជីព។ អគ្គនាយក​សម័្ពន្ធក្រុមហ៊ុន GOFAYU​ លោក
Phan​ Hoang Nam បានឲ្យដឹងថា៖​

“សិក្ខាសាលាលើកនេះសំខាន់ណាស់។ ដោយសារ នេះគឺជាឱកាសដើម្បីមិត្ត
វ័យក្មេងជ្រើសរើសដៃគូរទំនុកទុកចិត្តសំរាប់ការបង្កើតអាជីពរបស់ខ្លួន។ តាមរយៈ
កម្មវិធីនេះខ្ញុំសង្ឃឹមថាបានរួមចំណែកក្នុងការដោះ ស្រាយការងារធ្វើ សំរាប់យុវជន។”

បណ្ដាអង្គភាពអាជីវកម្មជួរមុខរបស់វៀតណាមក៏បានចូលរួមព្រឹត្តិការណ៍នេះ។ វាយ
តំលៃអំពីសិក្ខាសាលាពោលខាងលើ លោកស្រី Tran Thi Nguyet Hang អគ្គនិយាការ
នៃក្រុមហ៊ុន Hung A បានឲ្យដឹងថា៖

“បណ្ដាមិត្តវ័យក្មេងវៀតណាមមានការប្តេជ្ញាចិត្តខ្ពស់ប៉ុន្តែខ្វះការជួយឧបត្ថម្ភ ។ អាចនិយាយបានថា៖  នេះគឺជាកម្មវិធីមានអត្ថន័យនិងមានចរិតលក្ខណៈជួយ
ឧបត្ថម្ភយូអង្វែង។មិត្តវ័យក្មេងគប្បីចូលរួមកម្មវិធីនេះ ដើម្បីបង្កើតគ្រឹះស្ថានល្អ
បំផុតសំរាប់ខ្លួន។”

មិត្ត វង្ស សុខេង ជាទីមេត្រី! កម្មវិធីបបង្កើតអាជីពបានបង្កើតឱកាសឲ្យយុវជន
និស្សិតក្នុងការពង្រីកស្មារតីច្នៃប្រឌិតអនុវត្តការយល់ដឹងដើម្បីកសាងបណ្ដា
គំរោងបង្កើតអាជីពដែលមានប្រសិទ្ធិភាពជាក់ស្តែងក្នុងជីវភាពអាជីវកម្ម។ ព្រម
ទាំង កសាងកម្មវិធីសរុបអំពីការជួយឧបត្ថម្ភបង្កើតអាជីព រួមមាន ការពិគ្រោះ
យោបល់ បណ្តុះបណ្ដាលនិង ផ្តល់ព័ត៌មាន ជាដើម។ សង្ឃឹមថា៖ មិត្ត វង្ស សុខេង ពេញចិត្តនឹងព័ត៌មានពោលខាងលើ។

លោកអ្នកនាងមិត្តអ្នកស្តាប់ជាទីមេត្រី! ជាទីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នក
ស្តាប់ពេលនេះគឺការឆ្លើយសំណួរនាខែកុម្ភៈ។ ២៧% គឺជា ចម្លើយនៃសំណួរ
“ក្នុងឆ្នាំ ២០១៣ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម-កម្ពុជាស្រូបយក
ប៉ុន្មានអត្រាភាគរយក្នុងតំលៃប្រាក់ពាណិជ្ជកម្មសរុបនៅកម្ពុជា?”។ សូមជូនពរ
មិត្ត គឹម ស្រែងលី ពីភ្នំពេញ កម្ពុជា បានឆ្លើយសំណួរនេះត្រូវនិងឆាប់រហស័
បំផុត។ សង្ឃឹមថា មិត្ត ស្រែងលីនឹងទាក់ទងជាមួយយើងខ្ញុំយ៉ាងឆាប់ៗដើម្បី
ទទួលកាដូរបស់កម្មវិធី។ដើម្បីបញ្ចប់នាទីពេលនេះសូមអញ្ចើញលោកអ្នកនាង
ចូលរួមឆ្លើយ​សំណួរក្នុងខែគឺ៖“ខ្សែភាពយន្តណារបស់កម្ពុជាដែលដណ្តើម បានរង្វាន់នៅមហោស្រពខ្សែភាពយន្តទីក្រុង Cannes ឆ្នាំ ២០១៣?”

​​ រាល់ចំលើយសំបុត្រ  email ​សូមផ្ញើមក​អាស័យ​ដ្ឋាន​៖ កម្មវិធី​ផ្សាយជា​ភាសារ​ខ្មែរ
កាណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ ​vov5khmer@yahoo.com.vn។  ចំលើយ
ត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេង
វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ