ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) -  ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រ អ៊ីម៉ែលនិងទូរស័ព្ទចំនួន៣៣៣ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣២ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ១២ របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដល់មតិយោបល់និងមនោសញ្ចេត នារបស់មិត្តអ្នកស្ដាប់ទាំងអស់សម្រាប់កម្មវិធី។

មិត្តអ្នកស្តាប់ជាច្រើនចាប់អារម្មណ៍នឹងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម ។ នេះក៏ជាខ្លឹមសារនៃមតិយោបល់ ដែលយើងខ្ញុំទទួលបានក្នុងសប្តាហ៍កន្លងទៅ។

មិត្តអ្នកស្តាប់ រតនា ហួរ និស្សិតកម្ពុជានៅសាកលវិទ្យាល័យសេដ្ឋកិច្ចហាណូយបានចែករំលែកថា “ការរីករាលដាល នៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅនិងសកម្មភាពរបស់និស្សិតភាគច្រើនជាពិសេសនិស្សិតអន្តរជាតិដោយសារមានកំហិតពីភាសា។ ទោះយ៉ាងណាក៏ដោយ ការយកចិត្តទុកដាក់ ការគាំទ្រនិងថែទាំចំពោះនិស្សិតបរទេសតែងតែជាអាទិភាពកំពូលរបស់សាលាបានជួយយើងឱ្យមានអារម្មណ៍ថាមានសុវត្ថិភាពនិងនឹងនរចិត្តណាស់”។

មិត្តអ្នកស្តាប់ គង់សាវិន និស្សិតកម្ពុជានៅសាកលវិទ្យាល័យធនធានទឹកបានសម្តែងអារម្មណ៍ថា៖ “នៅក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ទាំងនៅក្នុងប្រទេសវៀតណាម និងនៅលើពិភពលោក និស្សិតកម្ពុជាតែងតែបានសាលាជួយសម្របសម្រួល ក្នុងការផ្តល់កន្លែងស្នាក់នៅ ហូបចុកការរស់នៅក្នុងអន្តេវាសិកដ្ឋាន ហើយត្រូវយកចិត្តទុកដាក់តាមដាននិងត្រួតពិនិត្យសុខភាពជាប្រចាំទៀតផង។ លើសពីនេះ និស្សិតអន្ដរជាតិទាំងអស់នៃសាកលវិទ្យាល័យធនធានទឹកទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ រួចហើយ”។

ទន្ទឹមនឹងនេះដែរ មិត្តអ្នកស្តាប់ យូយសំបូរ និស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយបានចែករំលែកថា៖ “ដើម្បីធ្វើឱ្យនិស្សិតបរទេសមានអារម្មណ៍សុវត្ថិភាពក្នុងការសិក្សានៅ វៀតណាមនោះ សាលាតែងតែមកសួរសុខទុក្ខនិងផ្តល់នូវរបស់របរចាំបាច់និងម្ហូបអាហារដើម្បី ជួយយើងខ្ញុំបង្ការជំងឺរាតត្បាតដោយម្ចាស់ការ ក៏ដូចជាផ្តល់ឱ្យយើងខ្ញុំនូវការលើកទឹកចិត្តបន្ថែមទៀត ធ្វើឱ្យមានអារម្មណ៍នឹងនរចិត្ត បន្ធូស្រាលអារម្មណ៍នឹកស្រុកកំណើតរបស់យើង”។

ទាក់ទងនឹងប្រធានបទប្រឆាំងការរីករាលដាលនៃជំងឺរាតត្បាត មិត្តអ្នកស្តាប់ សុខគីមរ៉េត មកពីប្រទេសកម្ពុជាបានសួរថា ដើម្បីរក្សានិងអភិវឌ្ឍន៍វិស័យទេសចរណ៍បន្ទាប់ពីជំងឺកូវីដ ១៩ វិស័យទេសចរណ៍ហាណូយ មានគោលនយោបាយជួយឧបត្ថម្ភមគ្គុទ្ទេសក៍ទេសចរណ៍ដែលជួបការលំបាកដែរឬទេ?

ទាក់ទងនឹងសំនួរនេះកម្មវិធីសូមផ្តល់ព័ត៌មានថា៖ អគ្គនាយកដ្ឋានទេសចរណ៍ទើបតែចេញលិខិតផ្លូវការលេខ ៩៧៩/TCDL-LH ជូនមន្ទីគ្រប់គ្រងទេសចរណ៍នៃបណ្តាតំបន់ស្តីពីការណែនាំអំពីការអនុវត្តគោលនយោបាយជួយឧបត្ថម្ភមគ្គុទ្ទេសក៍ទេសចរណ៍ដែលជួបការលំបាកដោយសារជំងឺរាតត្បាត។ វិធីបំពេញបែបបទនិងកន្លែងដែលត្រូវធ្វើគឺ៖ មគ្គុទ្ទេសក៍ដែលត្រូវការជំនួយសូមផ្ញើឯកសារដោយផ្ទាល់ឬតាមប្រៃសណីយ៍ទៅកាន់មន្ទីរទេសចរណ៍ឬមន្ទីរវប្បធម៌កីឡានិងទេសចរ ណ៍ឬមន្ទីវប្បធម៌និងព័ត៌មានកីឡានិងទេសចរណ៍ ដែលជាកន្លែងផ្តល់ប័ណ្ណមគ្គុទេសក៍។ ថ្ងៃផុតកំណត់ទទួលពាក្យគឺរហូតដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២២។

មិត្តអ្នកស្តាប់ Adi Hidayat នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីបានសួរអំពី“កញ្ចប់ជំនួយសុខុមាលភាព” ដែលកំពុងចែកចាយដល់ប្រជាជននៅទីក្រុងហូជីមិញ។

នៅពេលដែលទីក្រុងហូជីមិញបានអនុវត្តរាល់វិធានការរឹតបន្តឹងការរក្សាគម្លាតសង្គមនោះ កញ្ចប់ជំនួយសុខុមាលភាព គឺជាដំណោះស្រាយជួយដល់ប្រជាជនក្រីក្រ កម្មករគ្មានការងារធ្វើ។ ល។ ដើម្បីជម្នះការលំបាកនៅពេលនេះ។ កញ្ចប់នេះដែលត្រូវបានចែកចាយតាមឃុំ សង្កាត់ គ្រួសារខ្វះខាត រួមមាន អង្ករ របស់របចាំបាច់និងសាច់ប្រាក់។ នេះគឺជាផ្នែកឧបត្ថម្ភនៃកញ្ចប់សុខុមាលភាពដែលបានដាក់ពង្រាយនៅតាមមូលដ្ឋានក្នុងទីក្រុងផងដែរ។

ខាងលើនេះគឺមតិ យោបល់ របស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំសម្រោគក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិ យោបល់ជាច្រើនថែមទៀតពីមិត្តអ្នកស្ដាប់ទាំងអស់។ សំបុត្ររបស់ប្រិយមិត្ត សូមផ្ញើរជូនយើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ