ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២០

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសា បរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្ដាប់ទូទាំងពិភពលោក ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួល បានសំបុត្រចំនួន១៣របស់មិត្តអ្នកស្ដាប់កម្ពុជា ដែលមានខ្លឹមសារនៅជុំវិញ ស្ថានភាពបង្ការទប់ស្កាត់ជំងឺ Covid-19 និងសំណួរស្ដីពីសេដ្ឋកិច្ច ទេស ចរណ៍និងសង្គម។ យើងខ្ញុំសូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់ មតិរបស់មិត្តអ្នកស្ដាប់។ ក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមឆ្លើយតបនឹងសំណួរ មួយចំនួនដែលត្រូវបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។

មិត្តអ្នកស្ដាប់ពីប្រទេសជាច្រើនបានផ្ញើរសំបុត្រមក VOV5 ដោយ សម្ដែងការកោតសរសើរនិងការចាប់អារម្មណ៍ចំពោះម៉ាស៊ីន “ATM អង្ករ” នៅវៀតណាម ហើយស្នើសុំយើងខ្ញុំជូនព័ត៌មានបន្ថែមទៀតស្ដីពីប្រភេទ ម៉ាស៊ីនពិសេសនេះ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ - ảnh 1ទិដ្ឋភាពនៃម៉ាស៊ីន "ATM អង្ករ" (រូបថត៖ VOV) 

លោកអ្នកនាងជាទីមេត្រី! ដោយសារផលប៉ះពាល់បង្ក ឡើងដោយជំងឺឆ្លង Covid-19 នោះ ជនក្រីក្រជាច្រើននៅវៀតណាមត្រូវបាត់ បង់ការងារដែលបណ្ដាលឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែលំបាកថែមទៀត។ នៅចំពោះមុខស្ថានភាពនេះ ម៉ាស៊ីន “ATM អង្ករ” ត្រូវបានច្នៃប្រឌិត ក្នុងគោលបំណងចង់ពង្រីកស្មារតីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាម។ ចាប់ផ្ដើមពីទីក្រុងហូជីមិញ គំរូនេះបានរីកសុះសាយ យ៉ាងខ្លាំងក្លាទៅដល់គ្រប់ទិសទីទូទាំងប្រទេសដូចជាទីក្រុងហាណូយ Da Nang Hue និងតំបន់ Tay Nguyen។ អ្នកច្នៃម៉ាស៊ីន “ATM អង្ករ” នោះគឺលោក Hoang Tuan Anh ជា CEO នៃក្រុមហ៊ុន PHCLock។ ម៉ាស៊ីននេះចែកអង្ករ ដោយឥតគិតថ្លៃចំនួនពី១,៥ដល់៣គីឡូសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។ ម៉ាស៊ីន ATM នេះមានប្រព័ន្ធបច្ចេកវិទ្យា សម្គាល់មុខដោយស្វ័យប្រវត្តិ ហេតុ នេះហើយពេលដែលរកឃើញនរណាមកទទួលអង្ករលើស១លើកក្នុងមួយថ្ងៃ អង្ករនឹងមិនហូរចេញនោះទេ។ ក្រៅពីនោះ នៅតាមកន្លែងដាក់ម៉ាស៊ីន ក៏មានកម្មាភិបាល អាជ្ញាធរចូលរួមប្រតិបត្តិការទៀតផង។ មុនពេលទទួល អង្ករ ប្រជាជនត្រូវបានណែនាំឲ្យលាងដៃកំចាត់មេរោគ រាយការណ៍ព័ត៌មាន ខ្លួនឯង ហើយរៀបជាជួរក្នុងគម្លាតចម្ងាយ២ម៉ែត្រ។ គំនិតផ្ដួចផ្ដើមនេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងក្លាពីអាជ្ញាធរតំបន់ផងនិងសប្បុរសជនជូនអង្ករជាច្រើន ទៀតផង។ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗដូចជា Reuters CNN និង Channel News Asia បានចុះផ្សាយអត្ថបទកោតសរសើរចំពោះគំនិតផ្ដួចផ្ដើម នេះរបស់វៀតណាម។ តាមគម្រោង គំរូ “ATM អង្ករ” នេះនឹងត្រូវបានដាក់ឲ្យ ដំណើរការរហូតដល់ពេលជំងឺ Covid-19 នៅវៀតណាមត្រូវរុញថយ ក្រោយ។

ក៏ពាក់ព័ន្ធដល់ Covid-19 ដែរ មិត្តអ្នកស្ដាប់ជនជាតិអាល្លឺម៉ង់ Dierter Feltes បានសួរថា ក្នុងរយៈពេលកើតជំងឺនាបច្ចុប្បន្ននេះ កម្មាភិបាល បុគ្គលិករបស់ VOV ធ្វើការយ៉ាងដូចម្ដ៉េច? មានធ្វើការងារនៅផ្ទះដែរ ឬទេ?

បាទ មិនត្រឹមតែ VOV ប៉ុណ្ណោះទេ ថែមទាំងស្ថាប័ន ការិយាល័យ និង ក្រុមហ៊ុនដទៃទៀតក៏បានអនុញ្ញាតឲ្យបុគ្គលិកធ្វើការងារតាមអនឡាញ សំដៅកាត់បន្ថយការប៉ះពាល់ប្រាស្រ័យគ្នា និងការប្រមូលផ្ដុំច្រើន ដើម្បីរាំង ខ្ទប់ការរីករាលដាលវីរុស។ VOV បានបាញ់ថ្នាំកំចាត់មេរោគហើយដាក់ ទឹកលាងដៃនៅគ្រប់កន្លែងក្នុងទីស្នាក់ការ។ កិច្ចប្រជុំទាំងអស់សុទ្ធតែ ត្រូវបានរៀបចំឡើងតាម អនឡាញ។ ពេលមកដល់ទីស្នាក់ការ កម្មាភិបាល បុគ្គលិក១០០%ត្រូវពាក់ម៉ាស់ រក្សាគម្លាតពីគ្នា ហើយប្រតិបត្តិតាមបទបញ្ញត្តិស្ដីពី ការបង្ការទប់ស្កាត់ជំងឺឆ្លង។ ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែយើងខ្ញុំជានិច្ចកាលធ្វើការដោយស្មារតីខ្ពស់បំផុត ដើម្បីជូនព័ត៌មានយ៉ាង ត្រឹមត្រូវនិងទាន់ពេលវេលាទៅកាន់មិត្តអ្នកស្ដាប់។ សូមអុំលោកអ្នកគ្រប់ រូបបន្តរួមដំណើរជាមួយយើងខ្ញុំនាពេលខាងមុខណា។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ - ảnh 2 ប្រជាគ្រឹស្ទសាសនិកស្នាក់នៅផ្ទះតាមដានបុណ្យអ៊ីស្ទ័រតាមរយៈអ៊ីនធឺណែត។

លោកអ្នកនាងជាទីមេត្រី! ក្រៅពីព័ត៌មានទាក់ទិនដល់ស្ថានភាពជំងឺ Covid-19 មិត្តអ្នកស្ដាប់ជាច្រើនក៏បានសម្ដែងការយកចិត្តទុកដាក់ដល់ព័ត៌ មានស្ដីពីវប្បធម៌និងទេសចរណ៍នៅវៀតណាមផងដែរ។ ក្នុងនោះ មិត្តអ្នក ស្ដាប់ Andreas Fessler នៅអាល្លឺម៉ង់ បានសួរថា តើប្រជាជនវៀតណាម រៀបចំបុណ្យអ៊ីស្ទ័រដែរឬទេ? នៅវៀតណាមមានទំនៀមទំលាប់ដ៏ពិសេស ដោយឡែកអ្វីខ្លះ?

បាត លោកអ្នកនាងជាទីមេត្រី ដូចនឹងប្រទេសផ្សេងៗ លើពិភពលោក បុណ្យអ៊ីស្ទ័រជាព្រឹត្តិការណ៍ដ៏សំខាន់ពិសេសចំពោះសហ គមន៍គ្រឹស្ទសាសនិកនៅវៀតណាម។ ជារៀងរាល់ឆ្នាំ ជនរួមជាតិគ្រឹស្ទសាស និកទូទាំងប្រទេសជានិច្ចកាលទន្ទឹងរង់ចាំហើយរៀបចំបុណ្យអ៊ីស្ទ័រនេះយ៉ាង ឱឡារឹត។ ប៉ុន្តែ ក្នុងឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺ Covid-19 បុណ្យអ៊ីស្ទ័រត្រូវបានរៀបចំឡើងនៅវិហារកាតូលិកដោយមានការចូលរួម យ៉ាងតិចតួចតែប៉ុណ្ណោះ ហើយត្រូវបានជំនួសដោយការផ្សាយដោយផ្ទាល់ តាមរយៈបណ្ដាញសង្គមដើម្បីជនរួមជាតិគ្រឹស្ទសាសនិកតាមដាននៅផ្ទះ។

ចំពោះទំនៀមទំលាប់ដ៏ពិសេសដោយឡែករបស់វៀតណាម សូម ជម្រាបលោកអ្នកនាងនិងប្រិយមិត្តថា ឆ្លងកាត់ប្រវត្តិសាស្ត្រជាង៤០០០ឆ្នាំ វៀតណាមមានទំនៀមទំលាប់ប្រពៃណីជាច្រើនដែលនៅតែត្រូវបានអភិរក្សនិងពង្រីករហូតដល់សព្វថ្ងៃនេះ។ អាចនិយាយដល់ទំនៀមទំលាប់ធ្វើសក្ការៈ បូជាដូនតា ទំនៀមទំលាប់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឬក្នុងបុណ្យរៀប អាពាហ៍ពិពាហ៍និងបុណ្យសព ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ វៀតណាម មានជនជាតិភាតរៈចំនួន៥៤ ហើយជនជាតិនីមួយៗសុទ្ធតែមានទំនៀម ទំលាប់ពិសេសដោយឡែករបស់ខ្លួនដែរ។ យើងខ្ញុំបានចុះផ្សាយអត្ថបទ សរសេរលំអិតជាច្រើនស្ដីពីបញ្ហានេះនៅក្នុងនាទីពណ៌សម្បូររបស់ជនជាតិទាំង៥ ៤ ឬវប្បធម៌វៀតណាម។ លោកអ្នកនាងនិងប្រិយមិត្តអាចរកអានឡើងវិញ លើគេហទំព័រ vovworld.vn។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញ ចិត្តចំពោះព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ ប្រសិនបើលោកអ្នកមាន សំណួរឬមតិ សូមផ្ញើរមកអាស័យដ្ឋាន កម្មវិធីផ្សាយជាភាខាខ្មែរ វិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ email: vov5khmer@gmai.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ