ការប្រឡងចែវទូកនាគបើកទូលាយទីក្រុងហាណូយ ២០១៨

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្ម ការកិច្ចការបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទរ របស់មិត្តអ្នកស្តាប់មកពីប្រទេសជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាមសូមឧទ្ទេសនាមដល់ អស់លោកអ្នកនាងការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ តាមសំណើររបស់មិត្តអ្នកស្តាប់កម្ពុជាមួយចំនួនដែលមានគោលបំណងស្វែងយល់អំពីសកម្មភាពអំណរនិទាឃរដូវប្រព្រៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨។ 
ការប្រឡងចែវទូកនាគបើកទូលាយទីក្រុងហាណូយ ២០១៨ - ảnh 1 ការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ នៅបឹង Ho Tay ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។ (soha.vn)

លោកអ្នកនាងជាទីមេត្រី! នាថ្ងៃទី ២៤ កុម្ភៈ មានកីឡាករចំនួន ៤០០ នាក់របស់ក្រុមចែវទូកនាគមកពីខ័ណ្ឌស្រុកចំនួន ២៧ នៃទីក្រុងហាណូយនិងខេត្តជុំវិញមួយចំនួនបានចូលរួមការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ នៅបឹង Ho Tay ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។

នេះជាលើកដំបូងដែលការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ ត្រូវបានរៀបចំឡើងនៅលើបឹង Ho Tay។ ការប្រឡងនេះមានគោលដៅ ស្តារឡើងវិញបណ្ដាវិញ្ញាសាកីឡាប្រពៃណីរបស់វៀតណាម ព្រមទាំង ទាក់ ទាញភ្ញៀវទេសចរ ក៏ដូចជា លើកទឹកចិត្តការអភិវឌ្ឍន៍វិញ្ញាសាកីឡាលើទឹកនេះ។ បណ្ដាខ័ណ្ឌស្រុកនៃទីក្រុងហាណូយបានចូលរួមការប្រឡងនេះរួមមាន៖ ខ័ណ្ឌ Hoang Mai ខ័ណ្ឌ Tu Liem ខាងជើង ខ័ណ្ឌ Chuong My ខ័ណ្ឌ My Duc ស្រុក Thanh Oai ស្រុក Ba Vi ទីរួមស្រុក Son Tay។ ខ័ណ្ឌស្រុកទាំងនេះសុទ្ធសឹងជា តំបន់ដែលមានប្រពៃណីចែវទូកឆ្នើមរបស់ទីក្រុងហាណូយ។ ក្រៅពីនោះ ពិធីបុណ្យនេះមានការចូលរួមរបស់ក្លឹបចែវទូកនាគនៃទីក្រុង Hai Duong ខេត្ត Hung Yen និងខេត្ត Thai Nguyen ផងដែរ។

ការប្រឡងចែវទូកនាគបើកទូលាយទីក្រុងហាណូយ ២០១៨ - ảnh 2 ការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ (soha.vn)

ព្រឹត្តិការណ៍នេះបាននាំមកនូវ ការទន្ទឹងរងចាំសប្បាយរីករាយរបស់ជនហាណូយម្នាក់ៗ។ ប្អូន Nguyen Khanh Ly សិស្សថ្នាក់លេខ 5B សាលាបថមសិក្សា An Duong ខ័ណ្ឌ Tay Ho បានចែករំ លែកថា៖

        «នាងខ្ញុំមកគាំទ្រដោយសារគ្រួសារខ្ញុំមានឪពុកនិងបងប្រុសចូលរួម! គ្មានពេលណាដែលនាងខ្ញុំឃើញថា ការប្រឡងចែវទូកទ្រង់ទ្រាយធំដូច្នេះនៅ ហាណូយទេ។ មិត្តមួយចំនួនរបស់ខ្ញុំយក camera ថតរូប មានមិត្តខ្លះគំនូរទៀត ផង។»

        ខ្លឹមសារប្រកួតរួមមានការប្រកួតចែវទូកនាគស្តងដារនិងការប្រកួតចែវទូក នាគប្រពៃណីលើចំងាយ ៦០០ ម៉ែត្រ។ តំលៃពានរង្វាន់គឺ ១០០ លានដុង។ នៅម៉ោងទី ១៥ ថ្ងៃទី ២៤ កុម្ភៈ ការប្រឡងបានបិទបញ្ចប់ដោយមានរង្វាន់ ថ្នាក់ជើងឯក ត្រូវបានប្រគល់ឲ្យក្រុមកីឡាទីក្រុង Hai Duong។

ការប្រឡងចែវទូកនាគបើកទូលាយទីក្រុងហាណូយ ២០១៨ - ảnh 3 ព្រឹត្តិការណ៍នេះបាននាំមកនូវ ការទន្ទឹងរងចាំសប្បាយរីករាយរបស់ជនហាណូយម្នាក់ៗ។ (soha.vn)

        ក្នុងក្របខ័ណ្ឌនៃការប្រឡង សកម្មភាពវប្បធម៌សិល្បៈជាច្រើនក៏ត្រូវបាន ប្រព្រឹត្តទៅនៅសួនឧទ្យាន Ly Tu Trong លើវិថី Thanh Nien ខ័ណ្ឌ Tay Ho ដើម្បី បំរើកំសន្តបស់ប្រជាជនដែរ។

        តាមនាយកមន្ទីរវប្បធម៌និងកីឡាទីក្រុងហាណូយ លោក To Van Dong ថា៖ ដោយមានគោលការណ៍កសាងតំបន់បឹង Ho Tay ក្លាយទៅជាលំហរទេសចរណ៍ ទីក្រុងហាណូយនឹងបង្កើនសកម្មភាពវប្បធម៌សិល្បៈនិងកីឡាឲ្យសមស្រប។ ផ្នែកវប្បធម៌កីឡាទីក្រុងហាណូយនឹងទទួលមតិរបស់ប្រជាជនអំពីការប្រឡងចែវ ទុកនាគទីក្រុងហាណូយ។ ប្រសិនបើ ទទួលបានការគាំទ្រ ព្រឹត្តិការណ៍វប្បធម៌ កីឡានេះនឹងត្រូវបានរៀបចំជាប្រចាំឆ្នាំ។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ