ចលនាហាត់ប្រាណដោយឧបករណ៍នៅកណ្ដាលវាល នៅទីក្រុងហាណូយ

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសាបរទេស វិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៨៦ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៨។ រីឯកម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៥របស់មិត្តអ្នកស្ដាប់កម្ពុជា។ 
ចលនាហាត់ប្រាណដោយឧបករណ៍នៅកណ្ដាលវាល នៅទីក្រុងហាណូយ - ảnh 1 (រូបថត៖ Internet)


ក្នុងនោះ មិត្តដានីនៅខេត្តកំពង់ធំបាន សួរថា៖ “តើនៅរដ្ឋធានីហាណូយនិងទីក្រុងធំៗរបស់វៀតណាមត្រូវបានដំឡើង ឧបករណ៍ហាត់ប្រាណនៅកណ្ដាលវាលដែរឬទេ?” ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយសំណួររបស់មិត្តដានី។ សូមអញ្ជើញលោក អ្នកនាងតាមដានស្ដាប់។

                សំដៅឆ្លើយតបនឹងតម្រូវការហាត់ប្រាណកីឡា លើកកំពស់សុខភាពរបស់ ប្រជាជន រូបសណ្ឋានដំឡើងឧបករណ៍ហាត់ប្រាណកីឡានៅតាមសួនឧទ្យាន ទីកន្លែងលេងកំសាន្តសាធារណៈនានា លើភូមិភាគទីក្រុងហាណូយ ត្រូវបាន មន្ទីរវប្បធម៌និងកីឡាទីក្រុងរៀបចំអនុវត្តន៍ដោយសាកពិសោធន៍ចាប់តាំងពីឆ្នាំ២០១៤មក។ រហូតមកដល់ពេលនេះ មានកន្លែងហាត់ប្រាណនៅកណ្ដាលវាលរាប់ សិបកន្លែង ត្រូវបានកសាងឡើងតាមរូបសណ្ឋានដែលរដ្ឋវិនិយោគជាជំហាន ដំបូង ហើយក្រោយនោះ អំពាវនាវឲ្យការចូលរួមរបស់អង្គភាពនិងសហគ្រាស តាមនោះ បង្កើតឡើងលំហរហាត់ប្រាណជាសាធារណៈគួរឲ្យទាក់ទាញ។

        នាព្រឹកព្រលឹមនិងរសៀលជារៀងរាល់ថ្ងៃ នៅបណ្ដាឧទ្យាននិងសួនផ្កា នានាលើភូមិភាគទីក្រុងហាណូយ មនុស្សទាំងចាស់ទាំងក្មេងយ៉ាងច្រើនកុះករនាំគ្នា មកកហាត់ប្រាណដោយឧបករណ៍។ មានឧបករណ៍ពី ១០ដល់៣០គ្រឿងដែលត្រូវបានដម្លើងនៅក្នុងបរិវេណឧទ្យានឬសួនផ្កា។ ឧបករណ៍ទាំងនេះសុទ្ធតែងាយស្រួលប្រើប្រាស់ ហើយបម្រើល្អនូវតម្រូវការហាត់ ប្រាណជាសារវ័ន្តដូចជា ហាត់ពោះ ហាត់ខ្នង ហាត់ជិះកង់ ហាត់ដើរដោយថ្មើជើង ហាត់លើកអាកទ័រទោល ហាត់លើកអាកទ័រគូ ជាដើម។ ជាពិសេស ការប្រើប្រាស់ ឧបករណ៍ទាំងនេះឥតគិតថ្លៃទេ។ លោក Tran Hoang Trung នៅខ័ណ្ឌ Long Bien ទីក្រុងហាណូយ ឲ្យដឹងថា ចាប់ពីពេលមានឧបករណ៍មក មនុស្សមកហាត់ ប្រាណកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

        “ខ្ញុំនិងមិត្តភកិ្តជិតខាង តែងតែទៅហាត់ប្រាណនៅសួនផ្កា Gia Lam នា រសៀលជារៀងរាល់ថ្ងៃ។ ហាត់ក្នុងរយៈពេលពី៣០នាទីដល់១ម៉ោងក្នុងមួយថ្ងៃ។ យើងខ្ញុំនាំចៅទៅលេងផងហើយហាត់ប្រាណដើម្បីលើកកំពស់សុខភាពទៀតផង”។

ចលនាហាត់ប្រាណដោយឧបករណ៍នៅកណ្ដាលវាល នៅទីក្រុងហាណូយ - ảnh 2 (រូបថត៖ Internet)

        ប្រសិនបើមុននេះ ប្រជាជនគ្រាន់តែអាចរត់ឬហាត់ប្រាណដោយដៃក្នុង ឧទ្យានប៉ុណ្ណោះ នោះគឺនាបច្ចុប្បន្ន គេមានជម្រើសផ្សេងៗជាច្រើន។ លោកស្រី Nguyen Thi Diep នៅខ័ណ្ឌ Cau Giay ឲ្យដឹងថា មុននេះខ្លួនទៅហាត់ ប្រាណនៅមជ្ឈមណ្ឌលហាត់ប្រាណ ប៉ុន្តែនាបច្ចុប្បន្ន លោកស្រីបានប្ដូរទៅហាត់ ប្រាណនៅសួនឧទ្យាន។

        “ទៅហាត់ប្រាណនៅសួនឧទ្យាន នាងខ្ញុំបានជួបប្រាស្រ័យ និយាយលេងជា មួយមនុស្សទាំងចាស់ទាំងក្មេង។ ហើយអាកាសធាតុនៅខាងក្រៅគឺត្រជាក់ស្រួល និងបរិសុទ្ធជាង បើប្រៀបនឹងការហាត់ប្រាណក្នុងអាគារ”។

        ក្រៅពីរដ្ឋធានីហាណូយ នៅខេត្តក្រុងសឹងតែទាំងអស់លើទូទាំងប្រទេស វៀតណាម សុទ្ធតែអនុវត្តន៍រូបសណ្ឋានដម្លើងឧបករណ៍ហាត់ប្រាណនៅកណ្ដាលវាលនៅទីកន្លែងលេងកំសាន្តសាធារណៈ។ រូបសណ្ឋានហាត់ប្រាណកីឡា សហគមន៍នេះ មិនត្រឹមតែសំដៅគាំទ្រចលនាហាត់ប្រាណលើកកំពស់សុខភាព ក្នុងប្រជាជនទាំងមូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតឡើងលំហរដើម្បី ប្រជាជនទាំងចាស់ទាំងក្មេងជួបប្រាស្រ័យជាមួយគ្នា បំបាត់សម្ពាធការងារ ធ្វើឲ្យជីវភាព រស់នៅសប្បាយជាងទៀតផង។

        សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូម អស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មាធិការផ្សាយភាសាបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ