ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៤៤៣ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៦។ ក្នុងនោះកម្មវិធីជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១៣។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបអំពីព័ត៌មានប្រទេសជាតិនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1សួរស្តីឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំឆ្លូវត្រីស័ក ២០២១ 

ក្នុងសប្តាហ៍កន្លងមក មានមិត្តអ្នកស្តាប់ជាច្រើនបានផ្ញើសំបុត្រជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំឆ្លូវត្រីស័ក ២០២១ មកកាន់កម្មវិធីយើងខ្ញុំ។ ជាពិសេស និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 គេមិនបានវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ទោះយ៉ាងណាក៏ដោយ បញ្ហានេះមិនធ្វើឲ្យនិស្សិតទាំងនេះមានអារម្មណ៍ទុក្ខព្រួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាឱកាសសម្រាប់ពួកគេ ដើម្បីទទួលបានបទពិសោធន៍នៅក្នុងពិធីបុណ្យតេត របស់វៀតណាម។ ជាក់ស្តែង មិត្តអ្នកស្តាប់ ខៀវ កុលា និស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យ Da Nang បានចែករំលែកថាដំបូងឡើយខ្ញុំបាន ដឹងដំណឹងថាមិនអាចត្រឡប់មកស្រុកកំណើតវិញដោយសារជំងឺកូវីដ១៩ ខ្ញុំក៏មានការទុក្ខព្រួយបន្តិច ពីព្រោះអស់រយៈពេល១ឆ្នាំហើយ ខ្ញុំមិនបាននៅផ្ទះវិញទេហើយខ្ញុំនឹកគ្រួសារនិងសាច់ញាតិរបស់ខ្ញុំណាស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានលឺពីមិត្តភក្តិវៀតណាមថា បុណ្យតេតនៅទីវៀតណាមពិតជាសប្បាយរីករាយណាស់ ហេតុដូច្នេះខ្ញុំមានក្តីរំភើបចិត្តនិងត្រេតអរយ៉ាងខ្លាំងណាស់ ដែលបានចូលរួមការទទួលបទពិសោធន៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ខ្ញុំក៏បានហៅទូរស័ព្ទក្រុមគ្រួសារ ហើយឪពុកម្តាយរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឱ្យមានថែរក្សាសុខភាពល្អ សិក្សាឱ្យបានល្អ ព្រមទាំងកុំភ្លេចភារកិច្ចការពារនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ»។

ចំពោះមិត្តអ្នកស្តាប់ គឹម គន្ធា វិញ (ដែលជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យTra Vinh ) បានចែករំលែកថា ទោះបីជាមិត្តអ្នកស្តាប់រូបនេះ មិនធ្លាប់មានឱកាសទទួលអំណរឆ្នាំថ្មីប្រពៃណីវៀតណាមណាមួយក៏ដោយ ប៉ុន្តែតាមរយៈការណែនាំរបស់មិត្តភក្តិវៀតណាម មិត្តក៏មានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងណាស់។ មិត្ត គឹម គន្ធា ក៏បន្ថែមទៀត៖ខ្ញុំបានដឹងថាបុណ្យតេតវៀតណាមគឺជាឱកាសមួយសម្រាប់ក្រុមគ្រួសារជួបជុំគ្នាយ៉ាងកក់ក្តៅ។ មនុស្សក៏រួមគ្នាបោសសម្អាតនិងតុបតែងផ្ទះយ៉ាងស្អាត ដើម្បីទទួលយកបាននូវលាភសំណាងដ៏ល្អបំផុតសម្រាប់ឆ្នាំថ្មីផងដែរ»។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានផ្ញើសំបុត្រចែករំលែកនិងផ្តល់យោបល់របស់ខ្លួនអំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម មកកាន់កម្មវិធីរបស់យើងខ្ញុំក្នុងរយៈពេលកន្លងមក។ យើងខ្ញុំសូមជម្រាបបន្ថែមទៀតថា សកលវិទ្យាល័យដែលនិស្សិតអន្តរជាតិកំពុងសិក្សានៅវៀតណាម ក៏បានលើកទឹកចិត្តពួកគេក្នុងពិធីបុណ្យតេត ប្រពៃណីនេះ គួរតែឆ្លៀតយកឱកាសទៅលេងកំសាន្តនិងទស្សនាកេរ្តិ៍ដំណែល    និងរមនីយដ្ឋានដ៏ស្អាតៗ រួមទាំងចូលរួមព្រឹត្តិការណ៍និងពិធីបុណ្យនានា ដើម្បីសិក្សាបន្ថែមទៀតអំពីទំនៀមទម្លាប់និងវប្បធម៌របស់វៀតណាម ឬក៏មកលេងផ្ទះរបស់មិត្តភក្តិវៀតណាមដើម្បីទទួលអំណរបុណ្យតេតជាដើមផងដែរ។ ទោះយ៉ាងណាក៏ដោយ សាលាទាំងនេះក៏បានផ្តល់អនុសាសន៍យ៉ាងប្តូរផ្តាច់ថានិស្សិតទាំងអស់ត្រូវតែគោរពនិងអនុវត្តយ៉ាងតឹងរឹងនូវបទបញ្ជារបស់ក្រសួងសុខាភិបាលវៀតណាម ស្តីពីការការពារនិងទប់ស្កាត់ជំងឺ Covid-19 យោងតាមសារណែនាំទាំង «5K» រួមមាន៖ ពាក់ម៉ាស់ការពារ - កំចាត់មេរោគ - រក្សាគម្លាតសុវត្ថិភាព - មិនប្រមូលផ្តុំគ្នា - ធ្វើរាយការណ៍សុខាភិបាល។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2ភូមិមុខរបរប្រពៃណីធ្វើធូប Quang Phu Cau នៅទីក្រុងហាណូយ

ក្រឡេកមើលទៅលើវិស័យភូមរបរប្រពៃណីវិញ ។ មិត្តអ្នកស្តាប់ មនីរិទ្ធិ មកពីរាជធានីភ្នំពេញ បានសំដែងនូវបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីភូមិមុខរបរប្រពៃណីធ្វើធូប Quang Phu Cau នៅទីក្រុងហាណូយ។

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ភូមិមុខរបរប្រពៃណីធ្វើធូប Quang Phu Cau ស្ថិតនៅស្រុក Ung Hoa ត្រូវបានប្រសូត្រឡើងក្នុង  រយៈពេលជាង ១០០ ឆ្នាំកន្លងទៅហើយបានក្លាយទៅជាភូមិរបរប្រពៃណីធ្វើធូបតែមួយគត់នៅរដ្ឋធានីហាណូយផងដែរ។ វត្ថុធាតុដើមសម្រាប់ធ្វើជើងធូបគឺដើមឫស្សី។ ជើងធូបក្រោយពីត្រូវបានពុះជ្រៀកជាជំរៀក ហើយចងជាបាច់និមួយៗទើបនឹងយកទៅជ្រលក់ពណ៌ក្រហមឬពណ៌ផ្សេងៗទៀត បន្ទាប់មកយកទៅហាលក្តៅ។ទៀតផង។ ការងារធ្វើធូបគឺជាការងារដែលមានស្ថេរភាពហើយទទួលបានប្រាក់ឈ្នូលតាមបរិមាណផលិតផល ហេតុដូច្នេះ គ្រប់គ្រួសារនៅទីនេះមានប្រាក់ចំណូលជាទៀងទាត់ ហើយក្លាយទៅការងារដែលតភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជននៅទីនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជននៅទីនេះក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភខាងខ្ចីប្រាក់ដើម្បីវិនិយោគផលិតកម្ម និងពង្រីកមូលដ្ឋាន ផ្សព្វផ្សាយផលិតផលនិងពាណិជ្ជសញ្ញានៅឯពិព័រណ៍ជាដើម ហេតុដូច្នេះកេរ្តិ៍ឈ្មោះរបស់ភូមិមុខរបរប្រពៃណី Quang Phu Cau កាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ និងក្លាយទៅជាផលិតផលដ៏ពិសេសសំរាប់មុខរបរប្រពៃណីរបស់ទីក្រុងហាណូយផងដែរ។

លោកអ្នកនាងជាទីរាប់អាន! ក្នុងសប្តាហ៍កន្លងមកនេះ យើងខ្ញុំក៏បាន ទទួល ការឆ្លើយតបពីមិត្តអ្នកស្តាប់ជាច្រើនដែលបានបង្ហាញពីបំណងចង់ស្វែងយល់អំពីវប្បធម៌ម្ហូបហាររបស់វៀតណាម។ ក្នុងនោះមិត្តអ្នកស្តាប់ គឹមសេង មកពីខេត្តស្វាយរៀង (កម្ពុជា) ចង់ស្វែងយល់អំពីលក្ខណៈពិសេសរបស់ហ្វឺ (Pho) វៀតណាម។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3មុខម្ហូបដ៏ល្បីៗ - ហ្វឺ (Pho) វៀតណាម

មិត្តអ្នកស្តាប់ គឹមសេង និងលោកអ្នកនាងជាទីមេត្រី! ក្នុងចំណោមម្ហូប អាហារប្រពៃណីរបស់វៀតណាម ហ្វឺគឺជាមុខម្ហូបដ៏ពេញនិយមមួយនិងក្លាយទៅជា លក្ខណៈវប្បធម៌ម្ហូបអាហារសម្រាប់ប្រជាជនវៀតណាមតាំងពីយូរលង់ណាស់មកហើយ។ ហ្វឺរួមមានហ្វឺសាច់គោ ហ្វឺសាច់មាន់ ប៉ុន្តែនៅពេលនិយាយដល់ហ្វឺ គេតែង តែកំណត់ទូទៅថាជាហ្វឺសាច់គោដោយសារ តែប្រភពដើមនៃហ្វឺសាច់គោបាន ប្រសូត្រចេញក្នុងរយៈពេលយូរជាងផងដែរ។ គ្រឿងផ្សំសម្រាប់ហ្វឺរួមមានគ្រឿង ទេសសំខាន់ៗដូចជាសាច់គោ ទឹកត្រី ខ្ញី អំបិល និងគ្រឿងទេសរុក្ខជាតិដូចជា ក្រវាញ ផ្កាចន្ទន៍ និងផ្កាក្លាំងពូ។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតសម្រាប់ហ្វឺគឺជារទឹកស៊ុប តែម្តង។ ដើម្បីឱ្យមានទឹកស៊ុបឆ្ងាញ់ត្រូវមាត់ ភោជនីយដ្ឋាននិមួយៗមានរូបមន្ត ផ្ទាល់ខ្លួន ហើយអតិថិជនម្នាក់ៗជ្រើសរើសភោជនីយដ្ឋានដែលធ្លាប់ស្គាល់ ដើម្បី រីករាយជាមួយការទទួលទានផងដែរ។ លើសពីនេះទៀតប្រជាជនវៀតណាម    តែងតែមានមោទនភាពក្នុងការណែនាំដល់ មិត្តភក្តិអន្តរជាតិអំពីមុខម្ហូបដ៏ឆ្ងាញ់ ពិសារនេះ ហើយហ្វឺបានក្លាយទៅជា “ឯកអគ្គរដ្ឋទូតខាងម្ហូបអាហារ” ដើម្បីរួម ចំណែកក្នុងការលើកតម្កើងវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ