ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក

(VOVWORLD) -   ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៣៣១ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០ របស់មិត្តអ្នកស្ដាប់មកពីប្រទេស កម្ពុជា។តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានចាប់អារម្មណ៍និងផ្ញើអត្ថបទមកកាន់កម្មវិធីក្នុងនោះមាន មិត្តអ្នកស្តាប់បានចែក រំលែកខ្លឹមសារនិងការយល់ដឹងយ៉ាងច្រើនសម្បូរបែបអំពីប្រទេសវៀតណាម។
ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក - ảnh 1 អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu

សូមជូនដំណឹងល្អថាគណៈកម្មការរៀបចំការប្រឡង់ តើអ្នកយល់ដឹង អ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ២០២០ ”  ដែលត្រូវបានរៀបចំឡើងដោយ VOV នឹង អូសបន្លាយរយៈពេលទទួលអត្ថបទចូលរួមការប្រឡង់នេះបន្ថែមទៀតរហូតដល់ថ្ងៃទី ៣ ១ ខែសីហា ឆ្នាំ ២០២០ ផងដែរ។ តោះយើង!សូមរួសរាន់ផ្ញើអត្ថបទចូលរួមការប្រឡង់នេះដើម្បីចាប់យកឱកាសធ្វើជាម្ចាស់រង្វាន់ដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះមិត្តទាំងអស់គ្នា។

ពិតជាអស្ចារ្យណាស់! នេះគឺជាព័ត៌មានល្អសម្រាប់មិត្តអ្នកស្តាប់ជាទី ស្រឡាញ់របស់យើង! លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ឈ្មោះ Solika Meng មកពីប្រទេសកម្ពុជា បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយសំដែង ការសោកស្តាយនៅពេលដែលដឹងព័ត៌មានថា អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក Le Kha Phieu បានទទួលមរណភាព។ នៅសំបុត្រមិត្តបានសរសេរថា៖“ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការទទួលអនិច្ចកម្មរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu។ មរណភាពរបស់លោក Le Kha Phieu គឺជាការបាត់បង់ដ៏ធំមួយរបស់ប្រជាជនវៀតណាមក៏ដូចជាបាត់បប់ថ្នាក់ដឹកនាំម្នាក់ដែលបានលះបង់អស់មួយជីវិតរបស់ខ្លួនក្នុងការតស៊ូប្រយុទ្ធដណ្តើមឯករាជ្យជាតិ និងសន្តិភាពសម្រាប់ប្រជាជនវៀតណាម"។

សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកស្តាប់ Solika Meng ដែលបានផ្ញើសំបុត្រមកកាន់កម្មវិធីយើងខ្ញុំដោយបង្ហាញពីការចាប់អារម្មណ៍ចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu។ លោក Le Kha Phieu បានចូលរួមការតស៊ូប្រយុទ្ធរបស់ប្រជាជនវៀតណាមដែលដឹកនាំដោយបក្សកុម្មុយនិស្ត ព្រមទាំងទទួលបានមេដាយដ៏ថ្លៃថ្នូររបស់រដ្ឋវៀតណាម កម្ពុជា ឡាវនិងគុយបាផងដែរ។ ជីវិតរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu បានបន្សល់ទុកនូវអនុស្សវរីយ៍ដ៏ជ្រាលជ្រៅក្នុងជីវភាពរស់នៅសង្គម និងត្រូវបានបក្ស និងប្រជាជនគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះដែរ ភ្លាមៗបន្ទាប់ពីទទួលដំណឹងថា អគ្គលេខាបក្សលោក Le Kha Phieu បានទទួលអនិច្ចកម្ម ព្រះមហាក្សត្រ នរោត្តម សីហមុនី រួមទាំងថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលនិងកងយោធពុលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អគ្គលេខាបក្សលោក Le Kha Phieu។ ក្នុងសារចូលរួមរំលែកទុក្ខ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា    « មរណភាពរបស់ លោក Le Kha Phieu គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏វៀងវៃមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងការតស៊ូដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំងសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម។ លោក Le Kha Phieu ក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ»៕

ប្រិយមិត្តជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក កាលពីសប្តាហ៍មុន បញ្ហាជំងឺរាតត្បាតកូវីដ១៩ (Covid-19) ក៏ត្រូវបានមិត្តអ្នកស្តាប់ជាច្រើនចាប់អារម្មណ៍និងផ្ញើសំបុត្រចែករំលែកអំពីការប្តេជ្ញាចិត្តក្នុងងការទប់ស្កាត់ជំងឺឆ្លងក៏ដូចជាការគាំពារពលរដ្ឋវៀតណាមដែលជាប់គាំងនៅឯបរទេសដោយសារវិបត្តិជំងឺកូវី១៩ផងដែរ។ ក្នុងនោះ  មិត្តអ្នកស្តាប់ជនជាតិអេស្ប៉ាញ Juan Diez បានសំដែងថា៖វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់និងមានលក្ខណៈមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ វៀតណាមក៏បានខិតខំប្រឹងប្រែងអសើពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងជំងឺរាតត្បាតខណៈដែល អ្នកជំងឺភាគច្រើនបានព្យាបាលជាសះស្បើយហើយត្រូវបានចេញពីមន្ទីរពេទ្យផងដែរ»។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក - ảnh 2 កម្មវិធី Bluezone - ជួយការពារខ្លួនឯងនិងសហគមន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ 

លោកអ្នកនាងជាទីមេត្រី! ក្នុងបរិបទដែលមានករណីឆ្លងជំងឺកូវីដ១៩ថ្មីត្រូវបានរកឃើញក្នុងស្រុក រួមទាំងអនុវត្តតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីវៀតណាមក្នុងរយៈពេលកន្លងមក វៀតណាមបានរៀបចំជើងហោះហើរជាង ៨០ ដើម្បីបញ្ជូនពលរដ្ឋជាង ២១.០០០ នាក់មកពីជាងប្រទេសនិងតំបន់ដែនដីជាង៥០ ព្រមទាំងធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវី១៩។ លើសពីនេះទៀតដើម្បីសម្រេចបាននូវគោលដៅ ប្រជាជនទាំងអស់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតវៀតណាមក៏បានចាត់វិធានការយ៉ាងជាក់ស្តែងដើម្បីទប់ស្កាត់នឹងជំងឺឆ្លង ដោយចូលរួមក្នុងការផ្តល់ព័ត៌មានទៅវិញទៅមករវាងជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានាតាមរយៈកម្មវិធីបច្ចេកវិទ្យាព័ត៌មានដូចជា Bluezone, NCOVI ផងដែរ។ នេះគឺជាការចូលរួមចំណែកដ៏វិជ្ជមានដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងជួយកំណត់ហានិភ័យនៃការឆ្លងជំងឺ ក៏ដូចជាធ្វើចត្តាឡីស័កនិងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សផងដែរ។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងមក - ảnh 3  ទូ ATM ម៉ាស់ឥតគិតថ្លៃដំបូងបង្អស់ ដែលទើបតែលេចចេញនៅក្នុងទីក្រុងហូជីមិញ (រូបថត៖ thanhnien.vn)

ម្តិតអ្នកស្តាប់ជាទីរាប់អាន! ទាក់ទងនឹងបញ្ហានៃបញ្ហាជំងឺកូវដ១៩ផងដែរ មិត្តអ្នកស្តាប់ Ly Chanthou មកពីប្រទេសកម្ពុជា បានផ្ញើសំបុត្រចង់ឲ្យកម្មវិធីចែករំលែកព័ត៌មានមួយចំនួនអំពី ទូ ATM ម៉ាស់ឥតគិតថ្លៃដំបូងបង្អស់ ដែលទើបតែលេចចេញនៅក្នុងទីក្រុងហូជីមិញ។

មិត្តអ្នកស្តាប់ Ly Chanthou ជាទីស្រឡាញ់! ទូ ATM ម៉ាស់ឥតគិតថ្លៃគឺជាគំនិតពិសេសមួយដែលបានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍ក្នុងរលកទី ២ នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងមកនៅវៀតណាម។ ទូ ATM ម៉ាស់មានទីតាំងនៅលេខ ២០៤B ផ្លូវ Vuon Lai ខ័ណ្ឌ Tan Phu ។ ម្ចាស់ “ ទូ ATM ម៉ាស់” គឺលោក Hoang Tuan Anh (អាយុ ៣៥ ឆ្នាំជានាយកក្រុមហ៊ុន PHGLock និងជាម្ចាស់ គំនិតនៃការបង្កើត“ ទូ ATM អង្ករ”កាលពីមុននោះផងដែរ។ ប្រជាជនដែលមកទីនេះនឹងទទួលបានម៉ាស់ក្រណាត់ការពារមេរោគមួយម៉ាស់ដែលអាចបោកសម្អាតនិងប្រើប្រាស់បាន ៣០ ដង រីឯម៉ាស់ផ្សេងៗទៀតអាចទទួលបាន ៣ ម៉ាស់ផងដែរ។ គំនិតនេះបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជន ហើយការចែកម៉ាស់តាមរយៈទម្រង់នេះពិតជាមានផលប្រយោជន៍ ព្រមទាំងជួយឲ្យមនុស្សជាច្រើនអាចការពារខ្លួនក្នុងរដូវកាលជំងឺរាតត្បាត ពិសេសប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាកផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះ ព័ត៌មានខាងលើនេះ ហើយកុំភ្លេចចូលរួមការប្រឡង «តើអ្នកដឹងអ្វីខ្លះអំពី ប្រទេស វៀតណាម»។ រាល់បែបបទ គោលការណ៍ និងរង្វាន់ដ៏គួរឲ្យទាក់ទាញនៃការប្រឡង នេះ ត្រូវបានយើងខ្ញុំ បង្កោះលើគេហទំព័រ  www.vovworld.vn ។ លោកអ្នកនាង អាចផ្ញើអត្ថបទសរសេរ យោបល់ ឬសំណួរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។

ប្រតិកម្មទៅវិញ

ផ្សេងៗ