ដើមផ្កាម៉ាក់ខៃ To Hieu នៅពន្ធនាគារ Son La

ដើមផ្កាម៉ាក់ខៃ To Hieu នៅពន្ធនាគារ Son La  - ảnh 1
ដើមផ្កាម៉ាក់ខៃ To Hieu នៅពន្ធនាគារ Son La (Image: otofun)

Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
​សម្លេង​វៀតណាមទទួល​បាន​សំបុត្រចំនួន១៧០របស់មិត្តអ្នកស្ដាប់មកពី
​ប្រទេស​និងដំបន់ដែនដីចំនួន៣៧។ ក្នុងនោះកម្មវិធី​ផ្សាយ​ជាភាសាខ្មែរ
ទទួលបានសំបុត្រ​ចំនួន​២ពីមិត្តអ្នកស្ដាប់នៅ​កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រ
នាពេលនេះ យើងខ្ញុំសូម​ឧទ្ទេសនាមជាមួយប្រិយមិត្តអំពីដើមផ្កាម៉ាក់ខៃ
To Hieu នៅពន្ធនាគារ Son La តាមសំណូមពររបស់មិត្តសំណាងនៅខេត្ត
បាត់ដំបងប្រទេសកម្ពុជា។

លោកអ្នកនាងជាទីមេត្រី!

        ស្ថិតនៅលើទូល Khau Ca ទីក្រុង Son La ពន្ធនាគារ Son La -កេរ៌្ត​ដំណែល​
បរដិវត្តន៍ដែលត្រូវបានរៀបចំណាត់ថ្នាក់ជាកេរ៌្តដំណែលជាតិពិសេសមាន
ដើម​ម៉ាក់ខៃខៀវស្រងាត់ដុះលើក្បែរជញ្ជាំងអតីតពន្ធនាគារមុននេះ ដោយ
មានឈ្មោះ​យុទ្ធជន​បដិវត្តន៍​កុម្មុយនីស្តមួយរូប- To Hieu។ ដើមម៉ាក់ខៃបាន
ដាក់ឈ្មោះ To Hieu នាឆ្នាំ១៩៤៥ខណៈដែលបដិវត្តន៍ទទួលបានជោគជ័យ
និមិត្តរូបឲ្យស្មារតី​តស៊ូ​អង់អាចក្លាហានរបស់យុទ្ធជនបដិវត្តន៍។​ ដើមម៉ាក់
ខៃនាបច្ចុប្បន្នបានដាំពី​មែក​មួយនៃដើមម៉ាក់ខៃមុននេះ។

        To Hieu បានកំណើតនាឆ្នាំ១៩១២នៅស្រុក Van Giang ខេត្ត Hung Yen
 ក្នុង​គ្រួសារស្នេហាជាតិ។ លោកបានចូលរួមបដិវត្តតាំងពីវ័យក្មេង។ ​នាខែ
ធ្នូឆ្នាំ​១៩៣៩ លោកត្រូវសត្រូវចាប់ខ្លួនលើកទី៣បន្ទាប់នោះបញ្ជូនគាត់ទៅ
ពន្ធនាគារ Son La ឃុំឃាំង។

        ពន្ធនាគារបានសាងសង់នាឆ្នាំ១៩០៨។ ដោយសារដំបន់ព្រៃភ្នំដាច់
​ស្រយាល ពួកអាណានិគមនិយមស្មានថា ដំបន់ព្រៃភ្នំនេះនឹងធ្វើឲ្យបន្ថយ
ឆ័ន្ទះ​តស៊ូ​​របស់​អ្នកស្នេហាជាតិ។ អ្នកស្រី Tong Thi Phuong Quy នាយិការ
រងសារៈមន្ទី Son La បានឲ្យដឹងថា៖

        “ពួកអាណានិគមនិយមបារាំងបានសាងសង់ពន្ធនាគារ Son La នា
ប៉ុន្មាន​ឆ្នាំ​ដើម​សតវត្សទី២០។ គោលដៅរបស់ពួកវាគឺបញ្ជូនក្រុមទណ្ឌិត
នយោបាយមក​ឃុំឃាំង​និងសម្លាប់ជាបណ្ដើរៗនៅពន្ធនាគារ Son La។
 ​ប៉ុន្តែក៏នៅទីនេះក្រោម​របប​ដ៏​ឃោឃៅរបស់ពួកអាណានិគមនិយមបារាំង
គឺសមមិត្តបានសាមគ្គីធ្វើឡើង​បដិវត្តន៍។”

        នាគ្រានោះ To Hieu ត្រូវសត្រូវចាត់ទុកជាមុខសញ្ញាគ្រោះថ្នាក់និងត្រូវ​
ឃុំឃាំង​ដាច់ដោយឡែកក្នុងបន្ទប់មួយនៅពន្ធនាគារ Son La។ គាត់ត្រូវធ្វើ​
ពលកម្ម​ដ៏នឿយហត់មិនបានជួបទាក់ទងជាមួយអ្នកណាឡើយក្រៅពីពួក
ទាហាន​យាម។ ទោះបីជាលក្ខណៈតឹងរឹងក្នុងពន្ធនាគារនិងត្រូវជំងឺរបេងក្តី​
To Hieu នៅតែធ្វើបដិវត្តន៍ដោយសម្ងាត់។ ក្នុងរយៈពេល៤ឆ្នាំនៅទីនេះ គាត់
បានចលនា​ទាហាន​ជាច្រើននៅទីនេះភ្ញាក់ខ្លួនមានមនោសញ្ចេតនាជាមួយ
បដិវត្តន៍។ ​នាថ្ងៃទី​៧​មិនាឆ្នាំ១៩៤៤ To Hieu ពលីជីវិតនៅពន្ធនាគារ Son La
 ក្នុងជន្មាយុ៣៣ឆ្នាំ។ ​ដើម​ម៉ាក់ខៃនៅពន្ថនាគារ​ Son La បានដាក់ឈ្មោះTo
Hieu នាឆ្នាំ១៩៤៥ នាពេល​បដិវត្តន៍​ទទួលបានជោគជ័យ។ អ្នកស្រី Cam Thi
 May កម្មាភិបាលសារមន្ទី Son La បានថ្លែងថា៖

        “ដើមម៉ាក់ខៃ To Hieu បង្ហាញនូវស្មារតីអង់អាចក្លាហានរបស់យុទ្ធជន
​កុម្មុយនីស្ត​នៅទៅនេះ។​ សមមិត្ត To Hieu ក៏ជាអ្នកមានគុណបំណាចដ៏ធំ
ធេងក្នុង​ពន្ធនាគារ Son La ជួយឲ្យសមមិត្តនៅទីនេះសសេរឯកសារដើម្បី
រៀនសូត្រនិង​ប្រែ​ពន្ធនាគារនេះក្លាយទៅជាសាលាបដិវត្តន៍ ជាកន្លែង
បណ្ដុះបណ្ដាល​កម្មាភិបាលស្នូលសំរាប់បដិវត្តន៍ក្រោយនេះ។”

មិត្តសំណាងនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

        សង្ឃឹមថា បណ្ដាមិត្តមានឱកាសមកទស្សនាដើមម៉ាក់ខៃ To Hieu
 និងស្វែង​យល់​បន្ថែមអំពីកេរ៌្តដំណែលអតីតពន្ធនាគារ Son La នាពេល
​ជិតៗនេះ។​ យើងខ្ញុំ​សង្ឃឹម​ថា​ បណ្ដាមិត្តអាចចែករំលែកអំពីការចាប់
អារម្មណ៍របស់​ខ្លួនពេលមក​ទេសចរណ៍នៅទីនេះក៏ដូចជាគ្រប់ដំបន់នៅ
វៀតណាមតាម​អស័យដ្ឋាន៖ កម្មវិធី​ផ្សាយជាភាសាខ្មី វិទ្យុសម្លេង
វៀតណាមលេខ៤៥វិថី​  ​​Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ
 email: khmervov5@yahoo.​com.vn. លោកអ្នក​នាង​អាចស្តាប់នាទីនេះលើ
គេហទំព័ណ៍៖ www.vovworld.vn។ សូមជួប​អស់​លោក​អ្នកនាងនា
សប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ