ប្រសិទ្ធភាពពីរូបសណ្ឋានក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សម្ព័ន្ធយុវជនជាជនជាតិខ្មែរ

ប្រសិទ្ធភាពពីរូបសណ្ឋានក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សម្ព័ន្ធយុវជនជាជនជាតិខ្មែរ - ảnh 1
ប្រសិទ្ធភាពពីរូបសណ្ឋានក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំ (soctrang.gov.vn)


        Vovworld-ក្នុងសប្ដាហ៍កន្លងមក កាណាល់ផ្សាយជាភាសាបរទេសទទួល​បានសំបុត្រចំនួន២៥៩ពីប្រទេសនិងដំបន់ដែនដីចំនួន៣២។ ក្នុងនោះកម្មវិធី​ផ្សាយ​ជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣ពីមិត្តអ្នកស្ដាប់នៅរាជធានីភ្នំពេញ​កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីប្រសិទ្ធភាព​ពីរូបសណ្ឋានក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សម្ព័ន្ធយុវជនជាជនជាតិ
ខ្មែរនៅ​ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម។

        ក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់សាខាសម្ព័ន្ធយុវជនភូមិ Trung Nhat
ឃុំ Lam Tan ស្រុក Thanh Tri ត្រូវបានកសាងឡើងដោយមានការចូលរួមរបស់សមាជិក
សម្ព័ន្ធយុវជនជាភាគច្រើន។ ក្នុងនោះដំណាំរួមផ្សំត្រូវបានប្រមូលដាំលើចម្ការនៅ​
ជុំវិញ​ផ្ទះ ច្រាំងទន្លេប្រឡាយទំនេរសំដៅបង្កើតចំណូលបន្ថែម រួមចំណែក​ដោះស្រាយ
ការងារធ្វើ ជួយលើកស្ទួយជីវភាពរស់នៅរបស់​សមាជិកសម្ព័ន្ធយុវជន។ លោក Yep
Hong Cong សមាជិកមួយនាក់ដែលបាន​ចូលរួមតាំងពីបង្កើតក្រុមធ្វើសហប្រតិបត្តិការ
បានឲ្យដឹងថា ដោយរូបសណ្ឋាន​នេះ​ការងារដាំដំណាំរួមផ្សំរបស់គ្រួសារលោកមាន
ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើផ្ទៃដីចម្ការប្រមាណ១ពាន់ម៉ែត្រ
ក្រឡានៅជុំវិញផ្ទះ ជារៀងរាល់ឆ្នាំ​លោក Cong បានដាំដំណាំរួមផ្សំ៤រដូវ ទន្ទឹមនឹងនោះ
ផ្សាភ្ជាប់នឹងចិញ្ចឹមជ្រូក ទទួល​បានចំណេញជាង២៥លានដុង។ លោក Cong បានឲ្យ
ដឹងថា៖

        “ចូលរួមក្រុមធ្វើសហប្រតិបត្តិការនេះខ្ញុំដាំដំណាំរួមផ្សំ ចំណេញដែលទទួលបាន
ខ្ញុំទិញ​ជ្រូក​មកចិញ្ចឹម។​ ធ្វើនៅផ្ទះ មិនបាច់ទៅឆ្ងាយទេ។ មួយឆ្នាំដាំបាន៤រដូវ រដូវ
នីមួយៗ​ ចំណេញបានប្រមាណ៣ដល់៤លានដុង ឈ្មួញគេមកទិញដល់ផ្ទះ។”

        រូបសណ្ឋាននេះក្រោយរយៈពេលធ្វើសកម្មភាពដែលអះអាងនូវប្រសិទ្ធភាព
សេដ្ឋកិច្ចនិងទាក់ទាញយុវជនជាច្រើនក្នុងភូមិចូលរួម។ គ្រាដំបូងមានសមាជិក​ត្រឹមតែ
៤នាក់ ដល់ឥឡូវនេះក្រុមធ្វើសហប្រតិបត្តិការដាំដំណាំសាខាសម្ព័ន្ធ​យុវជន​ភូមិ Trung
Nhat បានមានសមាជិកចំនួន១៧នាក់ជាមួយផ្ទៃដីដាំដំណាំប្រមាណ​ជិត៦,៥ហិតតា។ ក្រៅពីនោះសមាជិកក្នុងក្រុមបានឆ្លៀតពីចំណេញដើម្បី​អភិវឌ្ឍន៍​ចិញ្ចឹមជ្រូកមាន់ទារ
ត្រីជាដើម។ តាមនោះបានផលចំណេញសរុបក្នុងឆ្នាំ​កន្លង​ទៅឡើងដល់៤០០លានដុង។

        វាយតំលៃអំពីប្រសិទ្ធភាពនៃក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំភូមិ Trung Nhat
លោកស្រី Huynh Thi Hong To លេខាសម្ព័ន្ធយុវជន Lam Tan ស្រុក Thach Tri ខេត្ត Soc Trang បានឲ្យដឹងថា៖

        “តាំងពីពេលក្រុមសហប្រតិបត្តិការធ្វើសកម្មភាពមក ក្រលែកមើលជារួមបាននាំ
ផលប្រយោជន៍សេដ្ឋកិច្ច​សំរាប់​សមាជិកក្នុងក្រុម។ បណ្ដាសមាជិកក្នុងក្រុមនេះមុននេះ
បាន​ទៅធ្វើការនៅឆ្ងាយ ប៉ុន្តែពីពេលចូលរួមក្រុមធ្វើសហប្រតិបត្តិការមក បណ្ដា​សមាជិក​បានឆ្លៀតស្រែ ឆ្នេរទន្លេដើម្បីអភិវឌ្ឍន៍រូបសណ្ឋានដាំដំណាំ ពីនោះ​យុវជនក្នុងដំបន់មាន
ការងារធ្វើស្ថិរភាព ចំណូលល្អជាង សមាជិកសម្ព័ន្ធ​យុវជន​ជាច្រើននាក់បានរួចផុតពី
ភាពក្រីក្រដ៏ចីរភាព។”

        លោកអ្នកនាងជាទីមេត្រី!

        ជាមួយប្រសិទ្ធភាពដែលនាំមក ក្រុមធ្វើសហប្រតិបត្តិការដាំដំណាំរួមផ្សំរបស់​សម្ព័ន្ធ
យុវជនភូមិ Trung Nhat កំពុងជាចំណុចភ្លឺក្នុងចលនាសមាជិកសម្ព័ន្ធ​យុវជន​រៀនសូត្រនិង
ធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញផ្សាភ្ជាប់ជាមួយ​ចលនារួមដំណើរជាមួយ
យុវជនបង្កើតអាជីពនិងឈានទៅមុខអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនិងការពារមាតុប្រទេស រួមចំណែកកសាងឃុំជនបទថ្មី Lam Tan និយាយដោយឡែកនិងខេត្ត Soc Trang និយាយ
រួម។ ដើម្បីបញ្ចប់នាទីពេល​នេះ​​សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំណួរក្នុងខែគឺ៖
ព្រឹត្តិកាណ៍​សំខាន់ណាក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជាដែលត្រូវបាន​រំលឹកខួបនាខែមិថុនាប្រចាំឆ្នាំ? រាល់ចំលើយសំបុត្រ  email សូមផ្ញើមក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ
៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@yahoo.com.
vn
។  ចំលើយត្រូវនិមួយៗនឹង​ទទួលបានការដូរពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរ
នៃវិទ្យុសម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ