រូបសណ្ឋានកសាងសហគមន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅវៀតណាម

(VOVworld)- ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រជាង២០០មកពីប្រ ទេសនិងតំបន់មួយចំនួនលើពិភព
លោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣មកពីមិត្តអ្នក
ស្តាប់ខេត្តកណ្តាលនិងខេត្តស្វាយរៀងរបស់ កម្ពុជា។ ក្នុងកម្មវិធីប្រអបសំបុត្រមិត្ត
អ្នកស្តាប់ពេលនេះ​យើងខ្ញុំសូមឧទ្ទេសនាម អំពីរូបសណ្ឋានកសាងសហគមន៍អង្គ
ភាពអាជីវកម្មចាប់ផ្តើមអាជីពនៅវៀតណាម។

រូបសណ្ឋានកសាងសហគមន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅវៀតណាម - ảnh 1
រូបសណ្ឋាន Silicon នៅអាមេរិក

        កសាងសហគមន៍អង្គភាពអាជីវកម្មជាប់ផ្តើមអាជីពជានិយមន័យ ថ្មីថ្មោងនៅ
វៀតណាម ដែលប្រមូលផ្តុំបណ្តាអង្គភាពអាជីវកម្មនិងបុគ្គលដែលមាន ការផ្តួចផ្តើម
គំនិតអភិវឌ្ឍន៍និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ចូលក្នុងផលិតកម្មនិងធ្វើអាជី
វកម្ម។ ទោះបីទើបនឹងបានចាប់បដិសន្ធិនៅវៀតណាមក្តី ប៉ុន្តែសហគមន៍អង្គភាព
អាជីវកម្មចាប់ផ្តើមអាជីពនៅវៀតណាមមានការរួមចំណែក យ៉ាងសកម្មចូលក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោក Pham Kim Hung ស្ថាបនិក
ក្រុមហ៊ុន Tech Elite ជាអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព តាមរូបសណ្ឋានជ្រលង
Silicon នៅវៀតណាមបានចែករំលែកថា៖

        “ដំណាក់កាលអភិវឌ្ឍន៍ដំបូងនៃការចាប់ផ្តើមអាជីពសុទ្ធតែជួបការលំបាក សាកល្បងជាច្រើន។ ឧទាហរណ៍ ក្នុងដំណាក់កាលកសាងផលិតផល ត្រូវប្រើ
ប្រាស់ប្រភពទុនរបស់ខ្លួនពីបញ្ញាដល់ប្រភពហិរញ្ញវត្ថុ ហើយបញ្ចុះបញ្ចូលជូនពូកែ
ចូលរួមជាមួយទៀតផង។ ការដែលមានមនុស្សពូកែរួមគ្នាអនុវត្ត គឺត្រូវបានចាត់
ទុកជា លក្ខណៈសម្រេចចំបង ដើម្បីការចាប់ផ្តើមអាជីពរបស់ខ្លួនមានការអភិវឌ្ឍន៍”។

        នៅវៀតណាម ឧស្សាហកម្មច្នៃប្រឌិតមានសក្តានុភាពនិងជាបរិយាកាស សម្រាប់យុវវ័យក្មេងចង់ចាប់ផ្តើមអាជីពសម្រាប់វិស័យនេះ។ ក្នុងដំណើរការបញ្ចូន ការផ្តើមគំនិតចូលក្នុងស្ថានភាពជាក់ស្តែង សហគមន៍អង្គភាពអាជីវកម្មខចាប់
ផ្តើមអាជីពគប្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស សំដៅឆ្លើយតបនឹង
តម្រូវការ ស្រាវជ្រាវនិងអនុវត្ត។ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាអភិ
បាលនៃក្រុម ហ៊ុនអភិវឌ្ឍន៍និងវិនិយោគបច្ចេកវិទ្យា (FPT) បានឲ្យដឹងថា៖

        “ប្រការសំខាន់បំផុតចំពោះការកសាងសហគមន៍អង្គភាពអាជីវកម្មចាប់ផ្តើម
អាជីពគឺត្រូវការជនមានគំនិតច្នៃប្រឌិត ធ្លាប់ទទួលបានជោគជ័យ ដើម្បីចែករំលែក
ជាមួយគ្នា។ ម្យ៉ាងវិញទៀត ការផ្តើមអាជីពនេះ ត្រូវបានអនុវត្ត មើលតើវាអាច
ឈានចូលក្នុងសភាពការជាក់ស្តែងនិងក្លាយទៅជាជម្រើសរបស់ អ្នកប្រើប្រាស់ដែរ
ឬទេ”។

        តាមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម លោក Tran
Van Tung ថា តម្លៃដែលសហគមន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនាំមក ត្រូវ
បាន អះអាងតាមរយៈលទ្ធផលនៃគំរោងការណ៍ជ្រលង Silicon នៅវៀតណាម។
នេះ ជាវិធានការទាក់ទងផ្ទាល់មួយ ដើម្បីទាក់ទាញប្រភពទុនសង្គម ជួយបង្កើត
និង ជម្រុញការអភិវឌ្ឍន៍របស់បណ្តាអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅវៀត
ណាម។

        លោកអ្នកនាងជាទីមេត្រី! ខាងលើនេះជាការឧទ្ទេសនាមអំពីរូបសណ្ឋាន សហគមន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅវៀតណាម។ សង្ឃឹមកថា អស់
លោក អ្នកនាងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញូំទើបនឹងផ្តល់មក។ រាល់
សំណួរ របស់​ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កា
ណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទី ប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ